កុងតឺន័រ២គ្រឿងពន្លះគ្នា ខ្ទា.តទៅបុ.ករបងផ្ទះប្រជាពលរដ្ឋខ្ទេច
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បើកបំពានគន្លងផ្លូវ រថយន្តកុងតឺន័រមួយគ្រឿងជ្រុលទៅបុករថយន្តកុងតឺន័រដូច
រាជធានីភ្នំពេញ ៖ បើកបំពានគន្លងផ្លូវ រថយន្តកុងតឺន័រមួយគ្រឿងជ្រុលទៅបុករថយន្តកុងតឺន័រដូច
រាជធានីភ្នំពេញ ៖ បើកបំពានគន្លងផ្លូវ រថយន្តកុងតឺន័រមួយគ្រឿងជ្រុលទៅបុករថយន្តកុងតឺន័រដូចគ្នា បណ្តាលអោយធ្លាក់ទូចុះមកក្រោមរប៉ាត់រប៉ាយ នឹងបន្តបុកចូលរបងផ្ទះប្រជាពលរដ្ឋថែមទៀត ។
គ្រោះថ្នាក់ចរាចរណ៏ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៍មានពីអ្នកលក់ដូរក្បែរនោះបានអោយដឹងថា គេឃើញរថយន្តកុងតឺន័រមួយគ្រឿង ពណ៍ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 4A-1733 បានបើកបរក្នុងល្បឿនលឿន ទិសដៅពីកើតទៅលិច ហើយថែមទាំងបើកបំពានចូលគន្លងបញ្ច្រាសទិសថែមទៀត ។ ខណៈនោះដែរ ក៏មានរថយន្តកុងតឺន័រមួយគ្រឿងទៀត ពណ៍បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3E-1953 ដែលធ្វើដំណើរបញ្ច្រាស់ទិសគ្នាជាមួយរថយន្តបង្ក បានបុកគ្នាពីចំហៀងយ៉ាងពេញទំហឹង បណ្តាលអោយរថយន្តកុងតឺន័រមួយគ្រឿង បត់ត្រឡប់ក្រោយ នឹងរថយន្តមួយគ្រឿងទៀត ធ្លាក់ទូខាងក្រោយចុះមកក្រោម ចំណែកក្បាលរថយន្តបានទៅបុករបងផ្ទះប្រជាពលរដ្ឋបង្កខូចខាត តែមិនបង្ករបួសស្នាមដល់មនុស្សណាម្នាក់ឡើយ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍វាលស្បូវបានមកដល់ទីតាំងខាងលើរួច បានទំនាក់ទំនងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៏ផ្លូវគោក ដើម្បីមកវាស់វែងយករថយន្ត ទាំង២គ្រឿងរក្សាទុក រង់ចាំដោះពេលក្រោយ ៕ (ដោយ ៖ រដ្ឋា)
ចែករំលែកព័តមាននេះ