ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋចំនួន៣៨គ្រួសារក្នុងចំណោមប្រជាពលរដ្ឋជាច្រើននាក់ទៀតអះអាងថា បានរងគ្រោះដោយសារទិញដីឡូត៍ពីក្រុមហ៊ុនសម្បត្តិរតនៈវិសាល ស្ថិតនៅភូមិព្រៃពួច ឃុំព្រៃបាក់ ស្រុករលាប្អៀរជាច្រើនឆ្នាំណាស់មកហើយ ដោយនៅមិនបានទទួលប្លង់រឹងនៅឡើយ ។ ពួកគាត់បានជួបជុំគ្នា និងធ្វើការសំណូមពរបែបនេះ កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅមុខក្រុមហ៊ុនរតនៈវិសាល ។
ប្រជាពលរដ្ឋទាំងនោះបានលើកឡើងថា ពួកគាត់បានមកទិញដីឡូត៍ពីម្ចាស់ក្រុមហ៊ុនរតនៈវិសាល ដែលមានម្ចាស់ឈ្មោះជុង ហៃយ៉េន ជាច្រើនឆ្នាំមកហើយមកដល់ពេលនេះ ក្រុមហ៊ុននៅមិនទាន់បានកាត់ប្លង់រឹងឲ្យគាត់នៅឡើយ ទោះបីមានកិច្ចសន្យានៅមុខអាជ្ញាធរឃុំជ្រៃបាក់ កាលពីថ្ងៃទី៣០ មិថុនា ឆ្នាំ ២០២៣យ៉ាងណាក្តី ។ ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរខេត្ត ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលសូមមេត្តាជួយដោះស្រាយបញ្ហានេះជូនពួកគាតផង ។
ដោយឡែក លោក ជុង ហៃយ៉េន ដែលជាប្រធានក្រុមហ៊ុនសម្បត្តិរតនៈវិសាល បានបញ្ជាក់តាមទូរស័ព្ទថា គាត់បានធ្វើកិច្ចសន្យាជាមួយគ្នានៅសាលាឃុំសាលាស្រុករួចហើយ តែពួលគាត់មិនស្ដាប់នៅតែហៅអ្នកសារព័ត៌មានមកសម្ភាសន៍ធ្វើព័ត៌មានទៀតដល់អីចឹងពួកគាត់ជាអ្នកខុស ។
រឿងនេះមាន អ្នកខ្លះបង់លុយគ្រប់ អ្នកខ្លះបង់លុយមិនគ្រប់ តែគាត់មិនពិន័យតាមកិច្ចសន្យានោះទេ ព្រោះគាត់យល់ថា ជាវិបត្តិសេដ្ឋកិច្ចដូចគ្នា ។ រូបគាត់បានត្រៀមនឹងជួបគ្នានៅថ្ងៃទី២៩ ខែកក្កដា នេះដើម្បីរៀបចំកាត់ប្លង់រឹងឲ្យពួកគាត់ហើយ ។
ទោះយ៉ាងណា នៅក្នុងកិច្ចសន្យាដែលបានជាលាយល័ក្ខអក្សរនៅសាលាឃុំជ្រែកបាក់ ស្រុកលាប្អៀរ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ បានបញ្ជាក់ថា ភាគីក្រុមហ៊ុនសន្យាកាត់ប្លង់ឱ្យរយៈពេល៦ ទៅ ១២ខែ ដោយគិតពីថ្ងៃធ្វើកិច្ចសន្យានេះទៅ ហើយបើមិនបានដូចកិច្ចសន្យាក្រុមហ៊ុនហ្នឹង ទទួលពិន័យសងអតិថិជនគុណនឹងពីរ ចំណែកឯអ្នកបង់ប្រាក់មិនគ្រប់ចំនួនតាមកិច្ចសន្យា ក៏វិន័យគុណទាំងពីរដែរ ។
បើតាមបញ្ជីបង់ប្រាក់ដែលភ្នាក់ងារយើងទទួលបានប្រជាពលរដ្ឋអ្នកទិញចំនួន៤៧គ្រួសារ មានខ្ទង់ទឹកប្រាក់ប្រមាណជាង៧០ម៉ឺនដុល្លារ ដែលបានបង់លុយឲ្យក្រុមហ៊ុនរួចហើយ ។
ចែករំលែកព័តមាននេះ