រាជធានីភ្នំពេញ ៖ បង្គោលភ្លើងចំនួន០២ដើម បានឆ្លងចរន្តអគ្គិសនីឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងរថយន្តពន្លត់អគ្គិភ័យមួយគ្រឿង ទៅអន្តរាគន៍បាញ់ពន្លត់។ ទោះបីជាយ៉ាងណា ពុំឆេះរាល់ដាល់ដល់លំនៅដ្ឋានឡើយ គ្រាន់តែបង្កអោយខ្សែភ្លើងដាច់ធ្លាក់រាយប៉ាយពេញផ្លូវ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ នៅតាមផ្លូវចូលវត្តសំរោងអណ្តែត ក្នុងភូមិក្រុងខ្មែរ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមព័ត៌មាន បានអោយដឹងថា នៅមុនពេលកើតហេតុ ចរន្តអគ្គិសនីបានឆ្លងហើយទុស្សេខ្សែភ្លើង បានឆាបឆេះខ្សែភ្លើងយ៉ាងសន្ធោសន្ធៅ លាយឡំនឹងសំឡេងផ្ទុះ ឆេះបែកផ្កាភ្លើង។ ភ្លាមៗបង្កអោយមានការភ្ញាក់ផ្អើល និងភ័យខ្លាចដល់ប្រជាពលរដ្ឋហើយបានទាក់ទងរថយន្តពន្លត់អគ្គិភ័យ ទៅអន្តរាគមន៍ និងទាក់ទងមន្ត្រីអគ្គិសនី ផ្តាច់ចរន្តអគ្គិសនី ហើយភ្លើងបានរលត់ពុំបណ្តាលអោយឆេះរាលដាល់ឡើយ ។
តាមនគរបាល បានអោយដឹងថា អគ្គិភ័យនេះបានបណ្តាល់អោយខ្សែភ្លើង បានរងការខូចខាតដាច់ធ្លាក់ពេញផ្លូវ ពុំបណ្តាលអោយឆេះរាល់ដាល់ឡើយ ។ គួរបញ្ជាក់ថា បង្គោលភ្លើងក្បែរគ្នា តាមច្រកចូលវត្តសំរោងអណ្តែត នេះបានទុស្សេឆាប់ឆេះជាបន្តបន្ទាប់ ៕
ចែករំលែកព័តមាននេះ