រាជធានីភ្នំពេញ ៖ លោកចៅសង្កាត់ចោមចៅ២ ប្រើអំពើហិ.ង្សាវា.យចៅប្រុសលោកមេភូមិ បណ្ដាលឲ្យរងរបួសបាក់ក្ដោងច្រមុះផ្អើលទាំងយប់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៩និង១៥នាទីយប់ ថ្ងៃទី១៤ ខែកក្កដានេះ ស្ថិតនៅចំណុចសង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ស៊ឿង ណារ៉ូត ភេទប្រុស អាយុ១៥ឆ្នាំ មុខរបសិស្ស រស់នៅភូមិកប់គង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ អ្នកបង្កហេតុ គឺជាលោកចៅសង្កាត់ចោមចៅ២ ឈ្មោះ វ៉ា សារ៉ង រួម និងបក្សពួកផ្សេងទៀត ។
យោងតាមប្រភពព័ត៌មានបញ្ជាក់ពីសាច់ញាតិខាងជនរងគ្រោះ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ ចៅប្រុសលោកចៅសង្កាត់ និងចៅប្រុស លោកមេភូមិ អ្នកទាំងពីរបានទៅលេងបាល់នៅក្នុង (បុរី ធូរ លនស៊ីធី) ជាមួយគ្នា បន្ទាប់មកក៏ឈប់លេង ស្រាប់តែចៅប្រុសលោកចៅខាងលើ ដោយអត់មានអ្វីជិះត្រឡប់ទៅផ្ទះវិញ ក៏សុំម៉ូតូចៅប្រុសលោកមេភូមិជិះ ដោយសារមកផ្ទះនៅពេលដែលអ្នកធ្វើដំណើរឌុបគ្នាមកដល់ទល់មុខ និងសង្កាត់ភ្លាម ស្រាប់តែលោកចៅសង្កាត់បានចោទប្រកាន់ទៅលើចៅប្រុសលោកមេភូមិជាអ្នកនាំចៅរបស់គាត់ អោយខូច លុះស្ដីថារួចក៏ឈានទៅដល់ប្រើអំពើហិ.ង្សាវា.យប្រដៅចៅប្រុសលោកមេភូមិ អោយរងរបួសសន្ល.ប់ ក្នុងនោះដែរ មានអ្នកជួយព្រួ.តវា.យបន្ថែមទៀត ។ លុះពេលដែលជនរងគ្រោះដឹងខ្លួនវិញក៏ជិះម៉ូតូត្រឡប់ទៅផ្ទះបានរៀបរាប់ប្រាប់ឪពុកម្ដាយរួចហើយសាច់ញាតិបានឌុបជនរងគ្រោះតាមម៉ូតូទៅសង្គ្រោះពិនិត្យនៅមន្ទីរពេទ្យ ឯកជន ឡាំប៊ុនផន នៅផ្លូវជាតិលេខ៤ ដោយខាងគ្រូពេទ្យពិនិត្យរួចឆ្លើយថា បាក់ក្ដោងច្រមុះ បន្ទាប់មកខាងសាច់ញាតិជនរងគ្រោះបាននាំគ្នាមករកលោកចៅសង្កាត់ដល់កន្លែងធ្វើការ ដើម្បីដោះស្រាយបញ្ហាពីមូលហេតុរឿងរ៉ាវដែលកើតឡើងតែនៅពេលនោះលោកចៅសង្កាត់បានគេចវ៉េសមិនព្រមចូលខ្លួនមកដោះស្រាយជាមួយនោះឡើយ ។
ប្រភពដដែលបានបន្តទៀតថា មូលហេតុដែលលោកចៅសង្កាត់វា.យនោះ ដើម្បីប្រដៅចៅប្រុសលោកមេភូមិតែប៉ុណ្ណោះ ចំណែករឿងដែលជ្រុលបង្កអោយមានរងរបួសស្នាម អស់ថ្លៃព្យាបាលប៉ុន្មានគាត់ថា គាត់ជាអ្នកចេញទាំងអស់ហើយគាត់ក៏បានសុំទោសចំពោះអាណាព្យាបាលជនរងគ្រោះផងដែរ តែខាងគ្រួសារសាច់ញាតិជនរងគ្រោះមិនព្រម ដោយកើតទុក្ខមិនសុខចិត្តជាខ្លាំង ។
ក្រោយពេលកើតហេតុដោយខាងសាច់ញាតិក្រុមគ្រួសាររបស់ជនរងគ្រោះបាននាំគ្នាទៅដាក់ពាក្យបណ្ដឹងទៅប៉ុស្តិ៍ ដើម្បីអោយខាងសមត្ថកិច្ចជួយអន្តរាគមន៍រកយុត្តិធម៌ទៅតាមនិតិវិធី ៕
ចែករំលែកព័តមាននេះ