ខេត្តរតនគិរី ៖ ជនសង្ស័យពីរនាក់ត្រូវបានកម្លាំងអធិការដ្ឋាននគបាលក្រុងបានលុងធ្វើការឃាត់ខ្លួនពីបទបើកល្បែងស៊ីសងដោយខុសច្បាប់ តាមប្រព័ន្ធអនឡាញបញ្ជូនទៅសាលាដំបងខេត្តចាត់តាមច្បាប់ ។
ការចុះបង្ក្រាបនោះ សមត្ថកិច្ចបានធ្វើឡើង នៅវេលាម៉ោង១៥.៣០នាទីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ដោយកម្លាំងជំនាញព្រហ្មទណ្ឌអធិការក្រុងបានលុងសហការ និងប៉ុស្តិ៍រដ្ឋបាលឡាបានសៀកបានធ្វើការឃាត់ខ្លួនមនុស្សពីនាក់បើកលេងល្បែងស៊ីសងខុស (ល្បែងជល់មាន់អនឡាញ) ស្ថិតក្នុងភូមិអភិវឌ្ឍន៍សង្កាត់ឡាបានសៀកក្រុងបានលុង ខេត្តរតនគិរី ដោយមានការសម្របសម្រួលដឹកនាំលោកកែវ ភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ។
ជនសង្ស័យពីរនាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះ ទី១.ឈ្មោហៀប ស្រីពេជ្រ ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ជាបុគ្គលិកក្រុមហ៊ុន រស់នៅភូមិថ្មីសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។ ទី២.ឈ្មោះ វ៉ាំង ឌៀង ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករសំណង់ រស់នៅភូមិអភិវឌ្ឍន៍សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។
ក្រោយឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចបានដកហូតវត្ថុតាងឧបករណ៍អនឡាញមួយចំនួនផងដែរ។ ចំពោះជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចបញ្ជូទៅអធិការដ្ឋានក្រុងបានលុងកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងចាត់ការតាមនិតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ