អបអរសាទរ! អេស្ប៉ាញក្លាយជាក្រុមតែមួយគត់ ឈ្នះជើងឯកអឺរ៉ុបច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ
ទីក្រុងប៊ែរឡាំង ៖ អបអរសាទរដល់ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ ដែលបានគ្រងតំណែង
ទីក្រុងប៊ែរឡាំង ៖ អបអរសាទរដល់ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ ដែលបានគ្រងតំណែង
ទីក្រុងប៊ែរឡាំង ៖ អបអរសាទរដល់ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ ដែលបានគ្រងតំណែងជើងឯកព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២៤ ឬ UEFA Euro 2024 ដែលប្រទេសអាល្លឺម៉ង់ធ្វើជាម្ចាស់ផ្ទះ ក្រោយយកឈ្នះលើក្រុមជម្រើសជាតិអង់គ្លេស នៅវគ្គផ្តាច់ព្រ័ត្រដោយលទ្ធផល ២-១ កាលពីវេលាទៀបភ្លឺ ឈានចូលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។
ការប្រកួតដ៏កក្រើកពិភពលោក រៀបចំឡើងនៅកីឡាដ្ឋាន Olympiastadion Berlin ដែលមានមូលដ្ឋាននៅក្នុងទីក្រុងប៊ែរឡាំង ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ចំនួន ៦៥,៦០០នាក់។
ក្រុមគោជល់អេស្ប៉ាញ ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Luis de la Fuente នៅតែបន្តបង្ហាញស្នែងដ៏មុតស្រួចរបស់ខ្លួន ដោយបើកការនាំមុខមុននៅនាទី៤៧ សម្រេចបានដោយខ្សែបម្រើស្លាប Nico Williams។ ទោះយ៉ាងណា ក្រុមតោកំណាចអង់គ្លេស ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Gareth Southgate ដែលសម្បូរកីឡាករឆ្នើមៗលំដាប់ពិភពលោក និងកីឡាករវ័យក្មេងពោរពេញដោយទេពកោសល្យច្រើនជាងអេស្ប៉ាញនោះ ក៏មិនធម្មតាដែរ ដោយតាមស្មើមកវិញនៅនាទី៧៣ ដែលសម្រេចបានដោយខ្សែបម្រើប្រយុទ្ធវ័យក្មេង Cole Palmer។
ប៉ុន្តែអ្វីៗត្រូវបានចប់សព្វគ្រប់ នៅពេលដែលអេស្ប៉ាញបង្កើនការសម្រុកលើអង់គ្លេស ហើយបង្កើតឱកាសរកគ្រាប់បាល់បញ្ចូលទីដែលគ្រាប់ជ័យជម្នះ សម្រេចដោយខ្សែបម្រើប្រយុទ្ធ Mikel Oyarzabal នៅនាទី៨៦ នៅមុនពេលអាជ្ញាកណ្តាលជនជាតិបារាំង លោក Francois Letexier ផ្លុំកញ្ចែបញ្ចប់ការប្រកួត។
អេស្ប៉ាញម្ចាស់ជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២៤ បានបង្កើតប្រវត្តិសាស្ត្រដ៏ថ្មីសន្លាង គឺជាប្រទេសតែមួយគត់ ដែលឈ្នះពានរង្វាន់ជើងឯកទ្វីបអឺរ៉ុបច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ ពោលចំនួន៤សម័យកាល នៅឆ្នាំ ១៩៦៤, ២០០៨, ២០១២ និង ២០២៤ ដោយវ៉ាដាច់ប្រទេសអាល្លឺម៉ង់ ដែលឈ្នះចំនួន៣សម័យកាល នៅឆ្នាំ ១៩៧២, ១៩៨០ និង ១៩៩៦។
ជើងឯកអឺរ៉ុបនៅឆ្នាំនេះ កីឡាករម្ចាស់ពានរង្វាន់ស្បែកជើងមាសមានរហូតដល់៦រូប ដែលរួមមាន ៖ កីឡាករអេស្ប៉ាញ Dani Olmo, កីឡាករអង់គ្លេស Harry Kane, កីឡាករហូឡង់ Cody Gakpo, កីឡាករអាល្លឺម៉ង់ Jamal Musiala, កីឡាករស្លូវ៉ាគី Ivan Schranz និងកីឡាករហ្សកហ្ស៊ី Georges Mikautadze។
ពានរង្វាន់កីឡាករឆ្នើមបំផុតប្រចាំព្រឹត្តិការណ៍ឆ្នាំនេះ បានទៅលើកីឡាករអេស្ប៉ាញ Rodri។ ពានរង្វាន់កីឡាករវ័យក្មេងឆ្នើមបំផុតប្រចាំព្រឹត្តិការណ៍ឆ្នាំនេះ បានទៅលើកីឡាករអេស្ប៉ាញ Lamine Yamal ដែលជាកីឡាករវ័យក្មេងបំផុតប្រចាំប្រវត្តិសាស្ត្រព្រឹត្តិការណ៍ជើងឯកអឺរ៉ុប។ អ្នកចាំទីបារាំង Mike Maignan ឈ្នះពានរង្វាន់ស្រោមដៃមាស ក្រោយបិទមិនឱ្យគូប្រកួតស៊ុតបញ្ចូលទីបាន៤ដងនៅក្នុងចំណោម៦ប្រកួតរបស់ក្រុមមាន់គកបារាំង៕
ចែករំលែកព័តមាននេះ