បន្ទាយមានជ័យ ៖ ឃាត់ខ្លួនក្មេងទំនើ.ង៦នាក់ ធ្វើសកម្មភាពគ.ប់កញ្ចក់រថយន្តដឹកបន្លែផ្លែឈើពេលយប់ តាមផ្លូវ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ថ្ងៃទី១៣ ខែកក្កដានេះ ។
លោកវរៈសេនីយ៍ទោ ឌី ទាវ អធិការដ្ឋាននគរបាលស្រុកមង្គលបូរីបានប្រាប់ថា ៖ ជនសង្ស័យដែលត្រូវឃាត់ខ្លួន៦នាក់មាន១.ឈ្មោះ ពិសិទ្ធ ខាន់ឈីត ភេទប្រុស អាយុ១៥ឆ្នាំ ២.ឈ្មោះ ឈាក ច័ន្ទរត្ថា ភេទប្រុសអាយុ២០ឆ្នាំ ៣.ឈ្មោះ វ៉ាន់ រ៉ាឌី ហៅកឺ ភេទប្រុស អាយុ១៧ឆ្នាំ ៤.ឈ្មោះ ហឿង ហួយ ហៅទាំ ភេទប្រុស អាយុ១៧ឆ្នាំ ៥.ឈ្មោះ ហូរ គឹមណាក់ ភេទប្រុស អាយុ១៦ឆ្នាំ ៦.ឈ្មោះ ឆាត សៀវទិញ ភេទប្រុសអាយុ១៧ឆ្នាំ រស់នៅភូមិត្នោត ឃុំសឿ ស្រុកមង្គលបូរី ។
លោកបានបញ្ជាក់ថា ៖ ក្រោយទទួលព័ត៌មានបានឱ្យដឹង មានម្ចាស់ឡានដឹកបន្លែផ្លែឈើពេលយប់ ចេញពីព្រំដែនដឹកចូលមកទីរួមខេត្តបន្ទាយមានជ័យ ត្រូវបានក្មេងទំនើ.ង១ក្រុម មានគ្នា៦នាក់ ជិះម៉ូតូ៣គ្រឿង ធ្វើសកម្មភាពយកដុំថ្មគ.ប់កញ្ចក់រថយន្តសាំយ៉ុង ដែលដឹកបន្លែផ្លែឈើបណ្តាលបែកកញ្ចក់មុខ រថយន្តសំណាងមិនគ្រោះថ្នាក់ដល់អ្នកបើកបរ ដែលធ្វើសកម្មភាព កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចភូមិព្រែកសំរោង ឃុំរហាត់ទឹក ស្រុកមង្គលបូរី ។
លោកវរៈសេនីយ៍ទោ ឌី ទាវ បានបញ្ជាក់ថា ៖ ក្រោយទទួលព័ត៌មានហើយកម្លាំងអធិការដ្ឋាននគរបាលស្រុកមង្គលបូរី សហការប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសឿបានធ្វើការស្រាវជ្រាវ និងជាមុខសញ្ញាបានឃាត់ខ្លួនបានជនសង្ស័យ៦នាក់ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចភូមិត្នោត ឃុំសឿ ស្រុកមង្គលបូរី ក្រោយសាកសួរត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យអនុវត្តន៍តាមច្បាប់ ៕
ចែករំលែកព័តមាននេះ