រាជធានីភ្នំពេញ ៖ នគរបាលរដ្ឋបាលចោមចៅទី៣ ជិះល្បាតក្នុងមូលដ្ឋាន ដោយឃាត់ខ្លួនក្រុមក្មេងទំនើង២ក្រុម ដេញវា.យកា.ប់ចា.ក់គ្នា ចំនួន១៣នាក់ ដកហូតបានដំបងដែកទីបចំនួន៥ដើម កាំបិតផ្គា.ក់១ដើម និងម៉ូតូចំនួន៥គ្រឿង បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩ និង១៥នាទីយប់ ថ្ងៃទី១៣ ខែកក្កដានេះ នៅចណុចផ្ទះមួយកន្លែងក្នុងបុរីញ៉ូថោន ភូមិកន្ទោក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញក្រុមក្មេងមួយក្រុមមានគ្នាចំនួន១១នាក់ បានធ្វើកម្មវិធីខួបកំណើតហើយបានផឹកស៊ីរាំរែក ខណៈពេលកំពុងអង្គុយផឹកស៊ី ស្រាប់តែមានក្មេងមួយក្រុម មានគ្នា២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាហុងដាឌ្រីម ស៊េរី២០១៧ ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ1GK-3238 មកជិះឌឺទៅវិញទៅមកស្រែកឡូឡា ហើយបានឈប់ម៉ូតូបាននាំគ្នាទាញបំពង់ទីបដែក និងកាំបិតផ្គាក់ដេញវា.យកា.ប់ចា.ក់គ្នាទៅវិញទៅមក ភ្លាមៗនោះក៏ត្រូវបាននគរបាលប៉ុស្តិ៍ចោមចៅទី៣ កំពុងជិះល្បាតក្នុងមូលដ្ឋានធ្វើការឃាត់ខ្លួនបានក្មេងទំនើ.ងទាំង២ក្រុម ចំនួន១៣នាក់ និងដកហូតបានដំបងដែកទីប ចំនួន៥ដើម កាំបិតផ្គាក់១ដើម និងម៉ូតូចំនួន៥គ្រឿង ។
នៅក្នុងហេតុការណ៍វា.យកា.ប់ចា.ក់គ្នា នោះមិនបណ្តាលអោយក្រុមមួយណារងរបួសនោះទេ ។ ក្រោយកើតហេតុក្រុមក្មេងទំនើ.ងទាំង២ក្រុម ចំនួន១៣ត្រូវបានបញ្ជូនខ្លួនទៅកាន់ផ្នែកជំនាញនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរបន្ត ៕
ចែករំលែកព័តមាននេះ