ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋបានរិះគន់ក្រុមហ៊ុនទឹកស្អាតអានកូប្រើប្រាស់ទឹកល្អក់កករ និងមានក្លិនស្អុយ ដោយសុំអោយមន្ត្រីជំនាញជួយមើលផង គឺស្ថិតទូទាំងក្រុងប៉ោយប៉ែតតែម្តង ។
បើតាមប្រជាពលរដ្ឋបានរិៈគន់ក្រុមហ៊ុនទឹកស្អាតអានកូដែលប្រជាពលរដ្ឋប្រើប្រាស់រយៈពេល២ខែនេះ ទឹកស្អាតក្លាយជាទឹកស្អុយមានទឹកល្អក់ និងមានក្លិនស្អុយ បើប្រើប្រាស់គ្មានជំនួយទេ មិនអាចប្រើប្រាស់បាន ដូចជាដាក់ស្បៃតត្រង និងកូរសាច់ជូរអោយថ្លា ទើបអាចប្រើប្រាស់បាន ។ ថ្ងៃខ្លះដាច់ទឹករាប់ម៉ោង គ្មានទឹកប្រើ ថ្ងៃខ្លះទឹកហូរតិចៗមិនអាចប្រើប្រាស់គ្រប់ ។
ប្រជាពលរដ្ឋសុំអោយអាជ្ញាធរមូលដ្ឋានមានសង្កាត់និងក្រុង/ខេត្តមន្ទីស្ថាប័នជំនាញត្រូវចុះមកពិនិត្យមើលផង បើទុកអោយប្រជាពលរដ្ឋប្រើប្រាស់ទឹកលំបាក ព្រោះទឹកស្អាតក្លាយជាទឹកស្អុយមានក្លិន និងល្អក់ប្រើបានទាំងវេទនាទឹកស្អាតក្លាយជាទឹកកខ្វក់ ដោយក្រុមហ៊ុនទឹកស្អាតអានកូក៏មិនបានជូនដំណឹងអោយប្រជាពលរដ្ឋបានដឹងដល់ខែប្រមូលលុយពេញភ្លេចបង់ផ្តាច់។
លោក ញឹម ភឿង អភិបាលរងក្រុងប៉ោយប៉ែត និងជាអ្នកនាំពាក្យបានប្រាប់ថា ប្រជាពលរដ្ឋក្រុងប៉ោយប៉ែតពិតជាបានរិៈគន់ចំពោះក្រុមហ៊ុនទឹកស្អាតអានកូ រឿងប្រើប្រាស់ទឹកមិនស្អាត គឺមានមូលហេតុដែលក្រុមហ៊ុនបានជូនដំណឹងនៅរដូវប្រាំងទឹកអាចប្រឈមខ្វះខាត តែក្រុមហ៊ុននិងរកវិធីដោះស្រាយមិនអោយខ្វះ ទោះជួបការលំបាកក្នុងកាលៈទេសៈណាក៏ដោយ ទើបក្រុមបានបើកទឹកពីអូរព្រំដែនចូលមកក្នុងអាងស្តប់ទឹកអូរខៃដនចម្រុះអោយប្រជាពលរដ្ឋប្រើប្រាស់ ។
លោកបានបញ្ជាក់ថា មូលហេតុទឹកស្អាតក្រុងប៉ោយប៉ែតប្រឈមខ្វះទឹកប្រើប្រាស់ ព្រោះមានប្រជាពលរដ្ឋរស់នៅនិងស្នាក់នៅទាំងជនបរទេសមិនតិចជាង១៨ម៉ឺននាក់ និងការដ្ឋានសំណង់មានការរីកចម្រើនច្រើនជាងមុន ដែលតម្រូវប្រើប្រាស់ទឹកច្រើន ។ កន្លងមក ក្រុមហ៊ុនអានកូធ្លាប់ប្រាប់ថា ប្រជាពលរដ្ឋប្រើប្រាស់ទឹក៣ម៉ឺនម៉ែត្រគីបទេ តែបច្ចុប្បន្នប្រជាពលរដ្ឋប្រើប្រាស់លើសការកំណត់ទើបខ្វះទឹកប្រើប្រាស់ ហើយអាចបណ្តាលអាងចម្រុះ ទើបទឹកល្អក់កករនៅពេលខាងមុខនេះ លែងខ្វះទឹកប្រើប្រាស់ហើយ ព្រោះមានភ្លៀងធ្លាក់ជោកជាំ ។
ចែករំលែកព័តមាននេះ