ពាណិជ្ជកម្មកម្ពុជា-ចិន មានទំហំដល់ទៅជាង៧ពាន់លានដុល្លារ
- ភ្នំពេញ
ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងប្រទេសចិន មានទំហំសរុប រហូតដល់ទៅប្រមាណជាជាង ៧,៣១ ពាន់លានដុល្លារ នៅឆមាសទី១ ឆ្នាំ២០២៤
ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងប្រទេសចិន មានទំហំសរុប រហូតដល់ទៅប្រមាណជាជាង ៧,៣១ ពាន់លានដុល្លារ នៅឆមាសទី១ ឆ្នាំ២០២៤
ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងប្រទេសចិន មានទំហំសរុប រហូតដល់ទៅប្រមាណជាជាង ៧,៣១ ពាន់លានដុល្លារ នៅឆមាសទី១ ឆ្នាំ២០២៤ កន្លងទៅនេះ។
ស្ថិតិស្តីអំពីជញ្ជីងពាណិជ្ជកម្មទំនិញជាមួយប្រទេសសំខាន់ៗ ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៥ បានបង្ហាញថា ទំហំពាណិជ្ជកម្មកម្ពុជា និងចិន គឺមានកំណើន១៨,៨ ភាគរយ ។
ប្រភពដដែល បានឲ្យដឹងថា ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៤ កម្ពុជានាំចេញទៅចិន គឺមានតម្លៃជិត៨១៥លានដុល្លារ កើនឡើង១៤,២ភាគរយ ហើយនាំចូលទំនិញពីចិនមកវិញនោះ គឺមានបរិមាណដល់ទៅ ៦,៤៩ ពាន់លានដុល្លារ កើនឡើងដល់ទៅ១៩,៤ ភាគរយ ។
មកដល់ពេលនេះ ផលិតផលដែលកម្ពុជា នាំចេញទៅចិន គឺមានផលិតផលកសិកម្ម រួមមាន ៖ អង្ករ មៀន និងស្វាយជាដើម ហើយនាំចូលពីចិនមកវិញ ភាគច្រើន គ៊ឹជាវត្ថុធាតុដើមសម្រាប់ផលិតកម្មឧស្សាហកម្ម គ្រឿងសំណង់ រថយន្ត និងផលិតផលប្រើប្រាស់ ក៏ដូចជាគ្រឿងអេឡិចត្រូនិច ជាដើម ។
ចែករំលែកព័តមាននេះ