ពាណិជ្ជករម្នាក់ ត្រូវចាប់បញ្ជូនទៅតុលាការ ករណីចេញសែកស្អុ.យជាង១ម៉ឺនដុល្លារ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងដ្ឋានការនគរបាលជាតិ ក្រសួង
រាជធានីភ្នំពេញ ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងដ្ឋានការនគរបាលជាតិ ក្រសួង
រាជធានីភ្នំពេញ ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងដ្ឋានការនគរបាលជាតិ ក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានចាប់ខ្លួនបញ្ជូនពាណិជ្ជករម្នាក់ទៅសាលា ដំបូងរាជធានីភ្នំពេញ ពាក់ពន្ធករណី មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន «ចេញសែកស្អុយចំនួន ១៥ ០០០ ដុល្លារអាមេរិក» ។
ជនសង្ស័យឈ្មោះ ភួង គឹមយ៉េង ភេទប្រុ ស អាយុ៤០ឆ្នាំ មុខរបររកស៊ី សា្នក់នៅផ្ទះលេខ៣០TB ផ្លូវលេខ ១៥៦ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សំណុំរឿងនេះបានដល់ដៃស្ថាប័នអយ្យការ បើកការស៊ើបសួរហើយ ប៉ុន្តែទោះជាយ៉ាងណាក្តី ក្នុងដំណាក់កាលនេះ អ្នកដែលជំពាក់បំណុលគេ ភាគច្រើនផ្ញើខ្លួននៅពន្ធនាគារ រាប់ទាំងអ្នកមានងារជាឧកញ៉ាផងដែរ ពោលគឺវ័ណ្ឌកជាមួយធនាគារគ្រប់គ្នា ។
ជាក់ស្តែង ដូចករណីពាណិជ្ជករឈ្មោះ ភួង គឹមយ៉េង ត្រូវបានកម្លាំងសមត្តកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ក្រសួងមហាផ្ទៃ ដែលដឹកនាំដោយលោកវរសេនីយ៍ទោ ឈួន ហួរ ធ្វើការឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅអាហារដ្ឋានមួយកន្លែងឈ្មោះ បងប្អូន ស្ថិតតាមផ្លូវលេខ១៣៤ កែងផ្លូវលេខ ២៣៣ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ការចាប់ឃាត់ខ្លួននោះ សមត្ថកិច្ច បានអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនលេខ៤០៤ អ.យ.ក ចុះថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ របស់ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ ករណី.មិនបំពេញកាតព្វកិច្ចចំពោះឧបករ ណ៍អាចជួញដូរបាន ។
តាមដីកាបញ្ជាឲ្យចូលខ្លួ ជនសង្ស័យត្រូវចូលបង្ហាញខ្លួន នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឲ្យបានមុនថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ តាមពាក្យបណ្តឹងរបស់ឈ្មោះ ហៀង ស៊ីមហុង ភេទស្រី អាយុ៣២ឆ្នាំ ដែលជាម្ចាស់បំណុល ៕
ចែករំលែកព័តមាននេះ