លោកចោរមិនលើកលែង សូម្បីម៉ាស៊ីនក្រឡុកថ្មសម្រាប់បម្រើការងាររបស់វត្ត
- តាកែវ
ខេត្តតាកែវ ៖ តាមសេចក្តីរាយការណ៍បឋមឲ្យដឹងថា កាលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងសមត្ត
ខេត្តតាកែវ ៖ តាមសេចក្តីរាយការណ៍បឋមឲ្យដឹងថា កាលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងសមត្ត
ខេត្តតាកែវ ៖ តាមសេចក្តីរាយការណ៍បឋមឲ្យដឹងថា កាលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងសមត្តកិច្ចនគរបាលមូលដ្ឋានស្រុកកោះអណ្តែត ខេត្តតាកែវ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច គឺសូម្បីម៉ាស៊ីនក្រឡុកថ្ម សម្រាប់បម្រើការងារនៅវត្ត ក៏លោកចោរមិនលើកលែងដែរ ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ ជីម កែវ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិ ឃុំខាងលើ ។
សូមជម្រាបថា កាលពីព្រលប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ នៅវត្តបកុម្ពមង្គល ហៅវត្តព្រៃបាយ ស្ថិតភូមិគោកដូង ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ មានករណីចោរចូលលួចម៉ាស៊ីនក្រឡុកថ្មមួយគ្រឿងរបស់វត្ត បង្កដោយជនសង្ស័យខាងលើបានធ្វើសកម្មភាពលួចយកម៉ាស៊ីនក្រឡុកថ្ម របស់ព្រះសង្ឃគង់នៅវត្តព្រៃបាយ ។
ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ស្នងការ និងស្នងការរងទទួលផែនព្រហ្មទណ្ឌ ដោយមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញបានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ព្រមទាំងដកហូតយកវត្ថុតាង ប្រគេនជូនព្រះចៅអធិការវត្តវិញ ចំណែកជនសង្ស័យ ត្រូវបានសមត្តកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ