រាជធានីភ្នំពេញ ៖ បុរសម្នាក់ខ្ចីម៉ូតូស្កុបពី របស់ថៅកែជិះទៅលេងផ្ទះបងប្អូន លុះមកដល់កណ្ដាលផ្លូវ ក៏ស្រាប់តែជនសង្ស័យមួយក្រុមបានស្ទាក់កាក់ ហើយយកកំបិ.តគំរា.មប្ល.ន់យកម៉ូតូទៅបាត់ នៅវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី១១ ខែកក្កដានេះ នៅចំណុចជិតទីលានចាក់សំរាមស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះសុំមិនបញ្ចេញឈ្មោះ គ្រាន់តែដឹងថា ម៉ូតូដែលជនសង្ស័យប្ល.ន់យកទៅម៉ាកហុងដា ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HT 9436 ជាម៉ូតូរបស់ថៅកែ ។
តាមសម្តីរបស់ជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុ រូបគាត់បានខ្ចីម៉ូតូរបស់ថៅកែនៅកន្លែងធ្វើការបោចមាន់ នៅម្តុំភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ គោលបំណងទៅលេងផ្ទះបងប្អូន លុះជិះត្រឡប់មកវិញដល់ចំណុចកើតហេតុ ក៏ស្រាប់តែជនសង្ស័យ២នាក់ បានចេញមកស្ទាក់ឃាត់ម៉ូតូ ហើយមានកាំបិ.តនិយាយថា ពួកគេមានថ្នាំជក់ ហើយបង្ខំអោយចូលទៅក្នុងផ្ទះ ទោះបីជាខ្លួនបដិសេធន៍យ៉ាងណាក៏ត្រូវជនសង្ស័យអូសទាញចូលទៅក្នុងផ្ទះ ស្រាប់តែឃើញមនុស្ស៣នាក់បន្ថែមទៀត ហើយក្រុមជនសង្ស័យទាំងនោះ បានយកសោម៉ូតូពីរូបគេជាជនរងគ្រោះនាំគ្នាជិះចេញទៅបាត់អស់តែម្ដងទៅ ។
ករណីនេះផងដែរ ដោយសារតែខាងម្ចាស់ម៉ូតូចាំបាត់ៗក៏តេទូរស័ព្ទសួរនាំជនរងគ្រោះបានប្រាប់ថា រូបគេត្រូវបានគេធ្វើស៊ីយកម៉ូតូទៅបាត់ហើយ ទើបថៅកែជាម្ចាស់ម៉ូតូ បានប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ អោយចុះទៅកន្លែងកើតហេតុ ដើម្បីពិនិត្យ និងអន្តរាគមន៍ផងដែរ ។
ក្រោយពេលកើតហេតុ ទោះជាយ៉ាងណាក៏សមត្ថកិច្ចសម្រេចនាំជនរងគ្រោះយកទៅសួរនាំនិងដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ ដើម្បីស្រាវជ្រាវបន្ត៕
ចែករំលែកព័តមាននេះ