អ្នកចម្បាំងចចកចុះពិនិត្យមហាវិថី ស៊ី ជីនពីង
លោក វ៉ាវ វេនប៊ិន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាថ្មីដែលសារព័ត៌មានជប៉ុនមួយប្រសិទ្ធនាមថា «អ្នកចម្បាំងចចក» បន្ទាប់់ពីបានមកដល់កម្ពុជាប៉ុន្មានថ្ងៃមុន នៅថ្ងៃទី១១ ខែកក្កដា…
លោក វ៉ាវ វេនប៊ិន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាថ្មីដែលសារព័ត៌មានជប៉ុនមួយប្រសិទ្ធនាមថា «អ្នកចម្បាំងចចក» បន្ទាប់់ពីបានមកដល់កម្ពុជាប៉ុន្មានថ្ងៃមុន នៅថ្ងៃទី១១ ខែកក្កដា…
លោក វ៉ាវ វេនប៊ិន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាថ្មីដែលសារព័ត៌មានជប៉ុនមួយប្រសិទ្ធនាមថា «អ្នកចម្បាំងចចក» បន្ទាប់់ពីបានមកដល់កម្ពុជាប៉ុន្មានថ្ងៃមុន នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីប្រសិទ្ធនាមឈ្មោះផ្លូវ មហាវិថី ស៊ី ជីនពីង ដែលគ្រោងសម្ពោធផ្លូវការនាពេលខាងមុខ ។
លោក វ៉ាង បានចុះរួមគ្នាជាមួយនឹងក្រុមមន្ត្រីកម្ពុជាដែលដឹកនាំដោយលោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន តំណងក្រុមហ៊ុនសំណង់សៀងហៃ ក្រុមហ៊ុនប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ាងអាន និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធ ។
តាមការគ្រោងទុកពិធីប្រសិទ្ធនាមឈ្មោះផ្លូវនេះ គ្រោងប្រព្រឹត្តទៅនៅថ្ងៃទី១៩ កក្កដា ២០២៤ ក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីនិងជា អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ។
ការចុះពិនិត្យក្នុងគោលបំណងដើម្បីពិនិត្យមើលទីតាំងបង្គោលផ្លាកឈ្មោះផ្លូវ «មហាវិថី ស៊ី ជីនពីង» ដែលកំពុងសាងសង់ដោយពន្លឿនការងារឱ្យបានទាន់ពេលវេលា រៀបចំសណ្តាប់ធ្នាប់នៅទីតាំងប្រារព្ធពិធីឱ្យបានរៀបរយរៀបចំចរាចរណ៍ និងដើម្បីពិធីសម្ពោធនេះប្រព្រឹត្តទៅដោយជោគជ័យ ។
មហាវិថី ស៊ី ជីនពីង ឆ្លងកាត់ភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាលមានប្រវែង ៤៧,១០គីឡូម៉ែត្រ ក្រាលបេតុងស៊ីម៉ង់ត៍សរសៃដែក មានចំណុចចាប់ផ្តើមពីគីឡូម៉ែត្រ ១៤+១០៥ នៃផ្លូវជាតិលេខ៤ និងចំណុចចុងបញ្ចប់នៅគីឡូម៉ែត្រ ២៤+៨៤០ នៃផ្លូវជាតិលេខ១៕
ចែករំលែកព័តមាននេះ