ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ត្រេកអរ ! សម្តេច​ធិ​បតី​សម្រេច​ផ្តល់​ក្រប​ខណ្ឌ​រដ្ឋ​ដល់លោកគង់ បុរាណ​ ​ហើយ

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​សម្រេច​ផ្តល់​ក្របខណ្ឌ​រដ្ឋ​ដល់​លោក គង់ បុរាណ ដែល​ត្រូវជា​កូនប្រុស​បង្កើត​លោកតា​គង់…

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​សម្រេច​ផ្តល់​ក្របខណ្ឌ​រដ្ឋ​ដល់​លោក គង់ បុរាណ ដែល​ត្រូវជា​កូនប្រុស​បង្កើត​លោកតា​គង់ ណៃ ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង​ដ៏​ល្បីល្បាញ​របស់​កម្ពុជា​ ។ សូមរំលឹកថា៖ កូន​ប្រុស​​ស្នង​អាជីព​ចាប៉ី​ដង​វែង​ពី​លោកតា គង់ ណៃ ស្នើ​សុំ​ក្រប​ខណ្ឌ​រដ្ឋ​ពី​ប្រមុខ​រដ្ឋាភិបាល

ការ​ផ្ដល់​ក្របខណ្ឌ​ឲ្យ​កូនប្រុស​លោកតា​គង់ ​ណៃ រូប​នេះ​ បន្ទាប់​ពី​ហ្វេ​ស​ប៊ុ​ក​​ឈ្មោះ Borna Kong បាន​សរសេរ​ថា « ខ្ញុំបាទ​ឈ្មោះ គង់ បុរាណ កូនប្រុស​តែ​ម្នាក់​គត់​ក្នុង​ចំណោម​បងប្អូន​១០​នាក់ ដែល​បាន​បន្តវេន​ចាប៉ី​ពី​លោកឪពុក គង់ ណៃ តែ​សព្វថ្ងៃ​ខ្ញុំ​មិន​ទាន់​មាន​ក្រប​ខណ្ឌ​រដ្ឋ​នៅឡើយ​ទេ ខ្ញុំ​ចង់បាន​ក្រប​ខណ្ឌ​រដ្ឋ​មួយ​កន្លែង​ដើម្បី​ជួយ​បម្រើ​រដ្ឋ​ដូច​ពុក​ខ្ញុំ និង​ជីវភាព​សម្រាប​ថ្ងៃ​ខាង​មុខ​ ។ ដូច្នេះ​ សូម​ពុក​ម៉ែ​បងប្អូន​អ៊ំ​យាយ​តា​ជួយ​សៀរ​ផង ក្រែង​ដំណឹង​នេះ ជ្រាប​ដល់​ប្រមុខ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល លោក​ជ្រាប​ហឹ្ន​ង សូម​អរគុណ និង​អរ​ព្រះ​គុណ​»​ ។

យោង​តាម​រយៈ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២៤ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​ថា «​ខ្ញុំ​បានឃើញ​សារ​របស់​ប្អូនប្រុស គង់ បុរាណ ដែល​ត្រូវជា​កូនប្រុស​បង្កើត​របស់​លោកតា គង់ ណៃ ដែល​ប្អូន​បាន​ស្នើ​សុំ​ចូល​បម្រើ​ក្នុង​ក្របខណ្ឌ​រដ្ឋ ដើម្បី​បាន​ដើរ​តាម​គន្លង​របស់​លោកឪពុក ហើយ​ជា​ពិសេស​ ប្អូន​មាន​ជំនាញ​ចាប៉ី​ដែល​អាច​បន្តវេន​ពី​លោកឪពុក​របស់​ប្អូន​»​ ។

ជាមួយ​គ្នា​នោះ​ដែរ ​សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​ឯកភាព​តាម​សំណើ​របស់​ប្អូនប្រុស​គង់ បុរាណ​។  ខ្ញុំ​បាន​ប្រគល់​ភារកិច្ច​ជូន​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​លោក​ជំទាវ រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដើម្បី​រៀបចំ​កិច្ច​ការងារ​នេះ​។  សូម​ជូនពរ​ប្អូនប្រុស​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បន្តវេន​ចាប៉ី​ពី​លោកតា គង់ ណៃ​» ​។

សូម​រំលឹក​ថា លោកតា គង់ ណៃ ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង ដែល​ជា​ធនធាន​សិល្បៈ​ដ៏​សំខាន់​បំផុត និង​ជា​មរតក​មនុស្ស​រស់​បាន​ទទួលអនិច្ចកម្ម កាលពី​ថ្ងៃ​ទី​២៨ មិថុនា នៅ​ឯ​ស្រុក​កំណើត ក្នុង​ជន្មាយុ​៨០​ឆ្នាំ​។

ការ​បាត់បង់​លោកតា គង់ ណៃ ត្រូវ​បាន​មហាជន​ចាត់​ទុក​ថា ​ជា​ការ​បាត់បង​ធនធានមនុស្ស​ដ៏​សំខាន់​មួយ​ដែល​មានចំណេះ​ដឹង​ផ្នៃ​ចាប៉ី​ដង​វៃ ។  

តែ​យ៉ាងណា​ក្តី​ គេ​សង្កេត​ឃើញ​ថា​ កម្ពុជា​មាន​អ្នក​បន្តវេន​ផ្នែក​ចាប៉ី​ដង​វែង​ដែល​ជា​កូនសិស្ស​របស់​លោកតា គង់ ណៃ​ ផង​ដែរ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ