ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូទីន​ផ្ញើ​លិខិត​ជូន​ត្រាំ​ដើម្បី​បញ្ជាក់​អំពី​ជំហរ​នៅ​ក្នុង​សំណើ​ឈប់​បា.ញ់​គ្នា

18 ម៉ោង មុន

ទី​ក្រុង​ម៉ូស្គ៖ ដើម្បី​ជៀស​វាង​ការ​ភាន់​ច្រឡំ​ ឬ​ការ​អាក់​អន់​ស្រពន់​​ចិត្ត​នឹង​គ្នា ថ្មី​ៗ​នេះ លោក​ពូទីន​បាន​សរ​សេរ​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​លោក​ត្រាំ​ពាក់​ព័ន្ធ​នឹង​សំណើ​នៃ​បទ​ឈប់​បាញ់​។ លិខិត​នេះ​ផ្ញើ​ដោយ​ផ្ទាល់​ដៃ​តាម​រយៈ​ប្រេសិត​ពិសេស​របស់​លោក​ត្រាំ​គឺ​លោក​វីត​ខូស​ដែល​ទើប​តែ​ជួប​លោក​ពូទីន​ និង​បាន​ចាក​ចេញ​ដំណើរ​ទៅ​វ៉ាស៊ីនតោន​វិញ​តាំង​ពី​ព្រឹក​ព្រលឹម​ថ្ងៃ​សុក្រ​​។ លោក​ពូទីន​នៅ​តែ​មាន​សុទិដ្ឋិ​និយម​ចំពោះ​សំណើ​នៃ​បទ​ឈប់​បាញ់​​។​​ ទោះ​បី​លោក​មិន​ទាន់​ឯក​ភាព​ទទួលយក​ ប៉ុន្តែ​លោក​គាំទ្រ​គំនិត​នេះ​…

ទី​ក្រុង​ម៉ូស្គ៖ ដើម្បី​ជៀស​វាង​ការ​ភាន់​ច្រឡំ​ ឬ​ការ​អាក់​អន់​ស្រពន់​​ចិត្ត​នឹង​គ្នា ថ្មី​ៗ​នេះ លោក​ពូទីន​បាន​សរ​សេរ​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​លោក​ត្រាំ​ពាក់​ព័ន្ធ​នឹង​សំណើ​នៃ​បទ​ឈប់​បាញ់​។ លិខិត​នេះ​ផ្ញើ​ដោយ​ផ្ទាល់​ដៃ​តាម​រយៈ​ប្រេសិត​ពិសេស​របស់​លោក​ត្រាំ​គឺ​លោក​វីត​ខូស​ដែល​ទើប​តែ​ជួប​លោក​ពូទីន​ និង​បាន​ចាក​ចេញ​ដំណើរ​ទៅ​វ៉ាស៊ីនតោន​វិញ​តាំង​ពី​ព្រឹក​ព្រលឹម​ថ្ងៃ​សុក្រ​​។ លោក​ពូទីន​នៅ​តែ​មាន​សុទិដ្ឋិ​និយម​ចំពោះ​សំណើ​នៃ​បទ​ឈប់​បាញ់​​។​​ ទោះ​បី​លោក​មិន​ទាន់​ឯក​ភាព​ទទួលយក​ ប៉ុន្តែ​លោក​គាំទ្រ​គំនិត​នេះ​ និង​ស្នើ​សុំ​ឱ្យ​សរ​សេរ​ឱ្យ​បាន​ច្បាស់​ និង​លម្អិត​ជាង​នេះ​។ នេះ​បើ​យោង​តាម​អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​។​

លោក​ពូទីន​បាន​ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​លោក​វីត​ខូស​​កាល​ពី​​ក្បាល​ព្រលប់​​ថ្ងៃ​ព្រហស្បតិ៍​ម៉ោង​នៅ​ម៉ូ​ស្គូ​ដើម្បី​និយាយ​អំពីសំណើ​នៃ​បទ​ឈប់​បាញ់​រយៈ​ពេល​៣០​ថ្ងៃ​។ អ៊ុយ​ក្រែន​ប្រកាស​ជា​ឯក​តោ​ភាគី​ថា​​ខ្លួន​​​ទទួល​​យក​សំណើ​នេះ​​ហើយ​ ហើយ​​រង់​ចាំ​​ចម្លើយ​ពី​រុស្ស៊ី​​។ លោក​ប៉េស្កូស​ថ្លែង​ថា​​លោក​ពូទីន​ផ្ដាំ​ផ្ញើ​តាម​រយៈ​លោក​វីត​ខូស​ដើម្បី​ពាំ​នាំ​ពាក្យ​ពេចន៍​ទៅ​ជម្រាប​ជូន​លោ​ក​ត្រាំ​ និង​ថា​លោក​មពូទីនប​បាន​ទទួល​រួច​ហើយ​នូវ​ព័ត៌​មាន​ផ្សេង​ៗ​ពី​ជំហរ​របស់​អ៊ុយ​ក្រែន​តាម​រយៈ​គណៈ​ប្រតិភូ​អាមេរិក​។

​លោក​ប៉េស្កូស​ថា​​មូល​ហេតុ​ដែល​លោក​ពូទីន​មិន​ទាន់​​ឯក​ភាព​ទៅ​លើ​សំណើ​នៃ​បទ​ឈប់​បាញ់​នោះ​ទាំង​ស្រុង​ព្រោះ​លោក​មាន​ហេតុ​ផល​របស់​លោក​។ ហេតុ​នេះ​ លោក​បង្ហាញ​សុទិដ្ឋិ​និយម​ដោយ​ប្រុង​ប្រយ័ត្ន​។ ដូច​ដែល​យើង​បាន​ដឹង​ឮ​ទាំង​អស់​គ្នា​ហើយ​តាម​រយៈ​ការ​ធ្វើ​សន្និ​សីទ​សារ​ព័ត៌​មាន​ជា​មួយ​អ្នក​កាសែត​កាល​ពី​យប់​ម្សិល​មិញ​​គឺ​ថា​លោក​ពូទីន​គាំទ្រ​ជំហរ​របស់​លោក​ត្រាំ​នៅ​ក្នុង​លក្ខ​ខណ្ឌ​ជា​គោល​ៗ​នៃ​ការ​ដោះ​ស្រាយ​បញ្ហា​។ ប៉ុន្តែ​លោក​ពូទីន​មិន​ទាន់​អស់​ចិត្ត​នឹង​ចំណុច​មួយ​​ចំនួន​។ ហេតុ​នេះ​ត្រូវ​និយាយ​គ្នា​ឱ្យ​អស់​សេច​ក្ដី​​​។

ជា​ការ​ពិត​ មាន​កិច្ច​ការ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ដោះ​ស្រាយ​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ លោក​ប៉េស្កូស​ថា​លោក​ពូទីន​បង្ហាញ​ជំហរ​ស្រប​គ្នា​នឹង​​លោ​កត្រាំនៅ​ក្នុង​​ការ​បញ្ចប់​សង្គ្រាម​។ លោក​ប៉េស្កូស​ថ្លែង​ថា​រុស្ស៊ី​ និង​អាមេរិក​​​ត្រូវ​ការ​ពេល​វេលា​ដើម្បី​ធ្វើ​ការ​ជា​មួយ​គ្នា​។ លោក​ត្រាំ​ និង​លោក​ពូទីន​នឹង​សន្ទនា​គ្នា​តាម​ទូរ​ស័ព្ទ​​​​បន្ទាប់​ពី​លោក​វីត​ខូស​នាំ​ដំណឹង​នេះ​ទៅ​ប្រាប់​លោក​ត្រាំ​។​ ​នេះ​បើ​យោង​តាម​ទី​ភ្នាក់​ងារ​ព័ត៌​មាន​រ៉យ​ទ័រ។

ដោយ​ឡែក គេហ​ទំព័រ​ដឹ​ម៉ូស្គូ​ថាម៍ (The Moscow Times) របស់​រុស្ស៊ី​ចុះ​ផ្សាយ​បន្ថែម​​ថា​ក្រុម​ការ​ងារ​រុស្ស៊ី និង​អាមេរិក​នឹង​រៀប​ចំ​កិច្ច​ជំនួប​ពី​ចម្ងាយ​រវាង​លោក​ត្រាំ និង​លោក​ពូទីន​បន្ទាប់​ពី​ប្រេសិត​របស់​លោក​ត្រាំ​ត្រឡប់​ទៅ​ដល់​វ៉ាស៊ីន​តោន​វិញ​ដើម្បី​រាយ​ការណ៍​អំពី​លទ្ធ​ផល​ការ​ងារ​ក្រោយ​បេសក​កម្ម​នៅ​ម៉ូស្គូ​។ ទី​ប្រឹក្សា​សន្តិ​សុខ​ជាតិ​អាមេរិក​ លោក​ម៉ាយ​វ៉ាល់​ ក៏​និយាយ​ស្រ​ដៀង​នឹង​​វិមាន​ក្រឹម​ឡាងដែរ​។ លោក​​​ថា​លោក​ពូទីន​បង្ហាញ​គំនិត​សុទិដ្ឋិ​និយម​ចំពោះ​សំណើ​​​នោះ​ដោយ​ប្រយ័ត្ន​ប្រយែង​​​។

យោង​តាម​ម៉ូស្គូ​ថាមស៍​ ចំណុច​ដែល​លោក​ពូទីន​ព្រួយ​បារម្ភ​នៅ​ត្រង់​ថា​លោក​ខ្លាច​អ៊ុយ​ក្រែន​ប្រើ​ប្រាស់​រយៈពេល​នៃ​បទ​ឈប់​បាញ់​ដើម្បី​ពង្រឹង​កម្លាំង​យោធា​របស់​ខ្លួន​ឡើង​វិញ​។ លោក​សង្កត់​ធ្ងន់​ថា​កង​ទ័ព​រុស្ស៊ី​ត្រូវ​តែ​បន្ត​យុទ្ធ​នាការ​យោ​ធា​របស់​ខ្លួន។ ហេតុ​នេះ វា​ជា​ការ​ចាំ​បាច់​ណាស់​ដែល​លោក​ត្រាំ និង​លោក​ពូទីន​ត្រូវ​សន្ទនា​គ្នា​ដើម្បី​សិក្សា​អំពី​ជំហរ​គ្នា​ទៅ​វិញ​ទៅ​មក​។ ប្រភព​ខ្លះ​បង្ហើប​ឱ្យ​ដឹង​ថា​លោក​ត្រាំ​បាន​ទទួល​ដំណឹង​នេះ​រួច​ហើយ​ ហើយ​លោក​​ចាត់​ទុក​ការ​ឆ្លើយ​តប​របស់​លោក​ពូទីន​ជា​សញ្ញា​វិជ្ជ​មាន​មួយ​។ គ្រាន់​តែ​ថា​​ចម្លើយ​នេះ​មិន​ទាន់​​​គ្រប់​គ្រាន់​​នៅ​ឡើយ​ទេ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ