ខេត្តស្វាយរៀង ៖ សមត្ថកិច្ចចុះបង្ក្រាប និងចាប់ឃាត់ខ្លួនជនជាតិវៀតណាមចំនួន៣០នាក់ (ស្រី០៧នាក់) ពីបទលួចឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់ និងលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា កាលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមសន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៣០នាក់ (ស្រី៧នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងព្រៃវល្លិ៍ ខេត្តស្វាយរៀង ពាក់ព័ន្ធករណី បំពានប្រកាស ស្តីពីការបណ្តេញជនបរទេសចេញពីព្រះរាជាណាចក្រកម្ពុជា លួចឆ្លងដែនខុសច្បាប់ និងលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន បង្កឲ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់ ត្រូវតែបង្ក្រាប និងបណ្តេញចេញ ជនអន្តោប្រវេសន៍បរទេសដែលលួចឆ្លងដែនដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន ហើយមកស្នាក់នៅធ្វើការងារខុសច្បាប់ ត្រូវតែបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា ៕


ចែករំលែកព័តមាននេះ