កាន់តែប្លែក! វីតាល់ចូលរួមជាម្ចាស់ឧបត្ថម្ភ និងដៃគូទឹកពិសារតែមួយគត់ក្នុងកម្មវិធី Miss Cosmo Cambodia 2025
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កម្មវិធីបវរកញ្ញា Miss Cosmo Cambodia 2025 បានធ្វើពិធីចុះអនុស្សរណៈយោគយល់រវាងក្រុមហ៊ុនទឹកពិសាវីតាល់ ក្នុងនាមជាម្ចាស់ឧបត្ថម្ភគាំទ្រ Gold Sponsor និងដៃគូផ្គត់ផ្គង់ទឹកពិសាផ្តាច់មុខនាថ្ងៃទី១៣ ខែមីនា ២០២៥ នៅសាលកោះពេជ្រ។

វីតាល់ត្រូវបានគេស្គាល់ថា ជាទឹកពិសាឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជាពីសំណាក់អតិថិជន ជាពិសេសក្នុងស្រទាប់យុវជនសម័យបច្ចុប្បន្ន បានចូលរួមជាម្ចាស់ឧបត្ថម្ភនៅក្នុងកម្មវិធីបវរកញ្ញា Miss Cosmo Cambodia 2025 ដែលកំពុងទទួលបានការគាំទ្រពីប្រិយមិត្តអ្នកគាំទ្រលើបណ្ដាញសង្គម ហើយនេះជាមោទនភាពថ្មីមួយទៀតដែល វីតាល់ ក្នុងនាមជាផលិតផលក្នុងស្រុក បន្តចូលរួមលើកស្ទួយកម្មវិធីការប្រកួតបវរកញ្ញា។

យ៉ាងណាមិញ នេះជាលើកដំបូងដែលប្រទេសកម្ពុជាទទួលបានសិទ្ធិរៀបចំការប្រកួតថ្នាក់ជាតិ នៃកម្មវិធីប្រកួតបវរកញ្ញា Miss Cosmo ជាមួយភាពទាក់ទាញ ក្នុងការបង្ហាញនូវឆន្ទៈដ៏មោះមុតរបស់ស្ត្រី ប្រកបដោយទេពកោសល្យ និងភាពច្នៃប្រឌិត បំផុសគំនិតកិច្ចការងារសហគមន៍ ដើម្បីលើកកម្ពស់មុខមាត់កេរ្តិ៍ឈ្មោះ ប្រទេសកម្ពុជាលើឆាកអន្តរជាតិ។

មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីមួយនេះជាវេទិកាបណ្តុះផ្នត់គំនិតស្ត្រីវ័យក្មេងឱ្យបង្ហាញភាពជឿជាក់ ចំណេះដឹង សម្រស់ពីខាងក្នុង និងខាងក្រៅ គួបផ្សំជាមួយនឹងតាំងចិត្តដ៏ក្លាហាន ក្នុងការចូលរួមជាសំឡេងប្រកបដោយខ្លឹមសារ ដើម្បីឆ្លើយតបនឹងបញ្ហាសង្គម ប្រកប ដោយវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់។

លោក ជុនហៀង ថាវសិទ្ធិ អនុប្រធានធុរកិច្ច នៃក្រុមហ៊ុនទឹកពិសាវីតាល់ បានចែករំលែកថា៖ “ការចូលរួមចំណែកឧបត្ថម្ភគាំទ្រនៅក្នុងកម្មវិធីបវរកញ្ញា Miss Cosmo Cambodia 2025 នឹងជាចំណែកមួយជួយឱ្យកម្មវិធីប្រព្រឹត្តិទៅបាន ដោយចង់លើកកម្ពស់ស្ត្រីកម្ពុជា ដែលស្នេហាវិស័យបវរកញ្ញាឱ្យមកបំពេញក្ដីស្រមៃរបស់ខ្លួន ពិសេសជម្រុញឱ្យពួកគេកាន់តែមានភាពជឿជាក់ បង្ហាញសមត្ថភាពទេពកោសល្យ បណ្ដុះភាពជាអ្នកដឹកនាំ និងក្លាយជាស្ត្រីគម្រូសម្រាប់ក្មេងៗជំនាន់ក្រោយៗ
ទៀត ។”

ក្នុងនាមជាក្រុមហ៊ុនទឹកពិសាគុណភាពខ្ពស់ឈានមុខក្នុងស្រុក វីតាល់ជានិច្ចកាលតែងតែបន្តផ្សាភ្ជាប់ទំនាក់ទំនងយ៉ាងសកម្ម ក្នុងសកម្មភាពសង្គម រួមមានព្រឹត្តិការណ៍សង្គមទាំងជាតិ អន្តរជាតិជាច្រើន ដែលធ្វើឡើងក្នុងគោលបំណង ផ្តល់ជាឧត្តមប្រយោជន៍ដល់សង្គម និងជនរួមជាតិខ្មែរ។

វីតាល់ មានក្ដីសោមន្សរីករាយក្នុងការស្វាគមន៍របស់បេក្ខភាពបវរកញ្ញាកម្ពុជាទាំងអស់ និងសូមជូនពរឱ្យការប្រកួតប្រកបដោយភាពរលូន និងពោរពេញដោយភាពការចែករំលែកបទពិសោធន៍ និងភាពសប្បាយរីករាយ។ សូមតាមដានលើទំព័រហ្វេសប៊ុក របស់វីតាល់ សម្រាប់ព័ត៌មានថ្មីៗពីកិច្ចសហប្រតិបត្តិការនេះ ។ អត្ថបទ៖ សហការ











ចែករំលែកព័តមាននេះ