ឆ្លងចរន្តអគ្គិសនីឆេះបង្គោលភ្លើងផ្អើលក្នុងភូមិបាលិលេយ្យ១
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ អគ្គីភ័យបានឆាបឆេះបង្គោលភ្លើងបង្កអោយមានការភ្ញាក់ផ្អើលទាំង
ខេត្តបន្ទាយមានជ័យ ៖ អគ្គីភ័យបានឆាបឆេះបង្គោលភ្លើងបង្កអោយមានការភ្ញាក់ផ្អើលទាំង
ខេត្តបន្ទាយមានជ័យ ៖ អគ្គីភ័យបានឆាបឆេះបង្គោលភ្លើងបង្កអោយមានការភ្ញាក់ផ្អើលទាំងកណ្តាលយប់ តែមិនប៉ះពាល់ និងខូចខាតផ្ទះប្រជាពលរដ្ឋនោះទេ ។
ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលកើតឡើងនៅយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតភូមិប៉ាលិលេយ្យមួយ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែតបានប្រាប់ថា នៅពេលដែលអគ្គីភ័យឆាបឆេះបង្គោលភ្លើង ឃើញមានឆ្លងចរន្តអគ្គីសនីមានបែកផ្កាភ្លើងព្រាកៗ ហើយបង្កអោយមានការឆាបឆេះឡើងបណ្តាលឱ្យប្រជាពលរដ្ឋដែលមានផ្ទះនៅក្បែរនោះមានការភ័យស្លន់ស្លោ ស្រែកឆោឡោឡើង និងបានទាក់ទងទៅក្រុមសង្គ្រោះបឋមយករថយន្តពន្លត់អគ្គីភ័យខ្នាតតូចរបស់លោក នួន នីគីដា បានក្រុមការងារចុះបាញ់ពន្លត់ភ្លាមៗមិនបង្កអោយរាលដាលឆេះផ្ទះប្រជាពលរដ្ឋឡើយ។
នាយប៉ុស្តិ៍បានបញ្ជាក់ថា មូលហេតុដែលបង្កអោយមានការឆាបឆេះបង្គោលភ្លើងទាំងកណ្តាលយប់អាធ្រាត្រគឺបណ្តាលមកពីការប្រអប់ភ្លើងរឺកាប៊ីនភ្លើងអាចបណ្តាលមកពីឆ្លងចរន្តទើបបង្កអោយឆាបឆេះ តែសំណាងត្រូវជួយអន្តរាគមន៍ពន្លត់ទាន់ពេលវេលា។
ប្រជាពលរដ្ឋបានថ្លែងអំណគុណចំពោះក្រុមការងារសង្គ្រោះបឋមរបស់លោក នួន នីគីដា និងសមត្ថកិច្ចដែលបានចូលរួមជួយអន្តរាគម៍ពន្លត់ទាន់ពេល មិនបង្កការឆេះរាលដល់ផ្ទៈប្រជាពលរដ្ឋនៅក្បែរនោះឡើយ ៕
ចែករំលែកព័តមាននេះ