រន្ទះបា.ញ់ប្រល័យជីវិតសត្វគោអស់ ៣ក្បាល នៅស្រុកស្វាយជ្រំ
ខេត្តស្វាយរៀង ៖ មានភ្លៀងរលឹម លាយឡំផ្គររន្ទះ បានបាញ់សម្លាប់សត្វគោចំនួន០៣ក្បាល ងាប់ភ្លាមៗ នៅនឹងកន្លែង ខណៈម្ចាស់គោចងវាឲ្យស៊ីចំបើង នៅខាងមុខផ្ទះ ។…
ខេត្តស្វាយរៀង ៖ មានភ្លៀងរលឹម លាយឡំផ្គររន្ទះ បានបាញ់សម្លាប់សត្វគោចំនួន០៣ក្បាល ងាប់ភ្លាមៗ នៅនឹងកន្លែង ខណៈម្ចាស់គោចងវាឲ្យស៊ីចំបើង នៅខាងមុខផ្ទះ ។…
ខេត្តស្វាយរៀង ៖ មានភ្លៀងរលឹម លាយឡំផ្គររន្ទះ បានបាញ់សម្លាប់សត្វគោចំនួន០៣ក្បាល ងាប់ភ្លាមៗ នៅនឹងកន្លែង ខណៈម្ចាស់គោចងវាឲ្យស៊ីចំបើង នៅខាងមុខផ្ទះ ។
ករណីរន្ទះបាញ់សត្វគោងាប់អស់០៣ក្បាលនេះ កើតឡើងនៅវេលាម៉ោង៣និង៣៥នាទីរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤នេះ ស្ថិតនៅភូមិបន្លាស្អិត ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
បើតាម សមត្ថកិច្ចប៉ុស្ត៍រដ្ឋបាលឃុំក្រោលគោ បានឲ្យដឹងថា មុនពេលកើតហេតុ គ្រូពេទ្យធី ជាម្ចាស់គោ បានចងគោ មេកូន០៣ក្បាលឲ្យស៊ីចំបើងនៅខាងមុខផ្ទះ ខណៈនោះ ក៏ផ្ទៃមេឃ មានពពកពណ៌ខ្មៅ មានភ្លៀងរលឹមស្រិចៗ ហើយមានផ្គរន្ទះយ៉ាងខ្លាំង ស្រាប់តែរន្ទះបាញ់លាន់គ្រាំង រន្ទះខ្យល់ បាញ់ចំសត្វគោចំនួន០៣ក្បាល មេកូន ងាប់ភ្លាមៗ នៅក្នុងចំណង តែម្តងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនាំគ្នាមកមើល ។
ប្រភពបន្តថា ប៉ុន្មានថ្ងៃមានភ្លៀងធ្លាក់រាល់ថ្ងៃ លាយឡំផ្គរន្ទះ និងខ្យល់កន្ត្រាក់ គួរឲ្យព្រួយបារម្ភ ហើយនៅល្ងាចកើតហេតុមានភ្លៀង១មេ មានផ្គររន្ទះគ្រហឹមគួរឲ្យខ្លាច ស្រាប់តែឃើញភ្នែកបន្ទោល ឆ្វាប់ ឮសូរ រន្ទះបាញ់យ៉ាងខ្លះ មើលទៅសត្វគោ ដែលកំពុងឈស៊ីចំបើងបានដួលទៅលើដី លុះដល់ពេលរាំងភ្លៀង និងស្ងប់ខ្យល់ ម្ចាស់គោចេញមកមើលគោ ឃើញគោមេ២ក្បាល និងកូនគោ១ក្បាល ងាប់អស់ទៅហើយ ទើបភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាមកមើល និងរាយការណ៍ជូនសមត្ថកិច្ចតែម្តង ៕
ចែករំលែកព័តមាននេះ