បន្ទាយមានជ័យ ៖ កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលលួចម៉ូតូ១គ្រឿង យកទៅបញ្ចាំកាស៊ីណូ យីហោ៣៣ ក្រុងប៉ោយប៉ែត ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៤ ខែកក្កដានេះ។
លោកវរៈសេនីយ៍ទោ ឌី ទាវ អធិការនគរបាលស្រុកមង្គលបូរី បានប្រាប់ថា ៖ជនសង្ស័យដែលឃាត់ជនសង្ស័យ២នាក់ មាន១.ឈ្មោះ អៀត លីហេង ភេទប្រុស អាយុ១៨ឆ្នាំ ២.ឈ្មោះ អាន ថុនា ភេទប្រុស អាយុ២៦ឆ្នាំរស់នៅភូមិភ្នំតូចជើង ឃុំភ្នំតូច ស្រុកមង្គលបូរី ។
លោកបានបញ្ជាក់ថា ៖ ជនសង្ស័យ២នាក់នេះ បានរួមគ្នាធ្វើសកម្មភាពលួចម៉ូតូហុងដាឌ្រីម ពាក់ផ្លាកលេខបាត់ដំបង 1AO-7536 ជារបស់ជនរងគ្រោះឈ្មោះ ចាន់ វីរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិជ្រៃ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលធ្វើសកម្មភាពលួច កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤នៅផ្សារថ្មីភ្នំតូចស្ថិតភូមិភ្នំតូចជើង ឃុំភ្នំតូច ស្រុកមង្គលបូរី ។
លោកវរៈសេនីយ៍ទោ ឌី ទាវ បានបញ្ជាក់ថា ៖ ក្រោយទទួលពាក្យបណ្តឹងកម្លាំងអធិការដ្ឋាននគរបាលស្រុកមង្គលបូរី បានធ្វើស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ២នាក់ មាន១.ឈ្មោះ អៀត លីហេង កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ នៅភូមិភ្នំតូចជើង ឃុំភ្នំតូច ស្រុកមង្គលបូរី បន្តឃាត់បាន២នាក់ មាន១.ឈ្មោះ អាន ថុនា ដែលឃាត់នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
គួររំលឹកថា ៖ តាមចម្លើយសារភាពជនសង្ស័យ២នាក់ ដែលធ្វើសកម្មភាពលួចម៉ូតូ១គ្រឿង ម៉ាក់ហុងដាឌ្រីម នៅឃុំភ្នំតូច ស្រុកមង្គលបូរី បានយកទៅបញ្ចាំម៉ូតូ១គ្រឿង តម្លៃ៥.០០០បាត់ នៅកាស៊ីណូយីហោ៣៣ ក្រុងប៉ោយប៉ែត ដែលជាកន្លែងទទួលទិញ និងបញ្ចាំម៉ូតូចោរលួចនិងប្លន់ គួរតែសមត្ថកិច្ចស្រាវជ្រាវលុបបំបាត់កន្លែងបញ្ចាំ និងទិញផលចោរកម្មមានម៉ូតូឡានសម្ភារៈផ្សេងៗ ៕
ចែករំលែកព័តមាននេះ