សេចក្តីបំភ្លឺលើករណីពលរដ្ឋ២ភូមិលើកគ្នាដេ.ញកា.ប់.មន្ត្រីអាជ្ញាធរអប្សរា
- សៀមរាប
ខេត្តសៀមរាប ៖ លោក ភឿន សុភាព ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅក្នុងភូមិជ្រៃ សង្កាត់ទឹកវិល ក្រុងសៀមរាប…
ខេត្តសៀមរាប ៖ លោក ភឿន សុភាព ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅក្នុងភូមិជ្រៃ សង្កាត់ទឹកវិល ក្រុងសៀមរាប…
ខេត្តសៀមរាប ៖ លោក ភឿន សុភាព ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅក្នុងភូមិជ្រៃ សង្កាត់ទឹកវិល ក្រុងសៀមរាប បានប្រាប់កាលពីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ថា ចំពោះអាជ្ញាធរជាតិអប្សរាដែលបានចុះមករុះរើសំណង់ (ផ្លូវបេតុង) ខ្ញុំមិនបានសម្រេចនោះ មិនមែនផ្លូវបេតុងទេ គឺមុខភ្លឺស្រែ ហើយខ្ញុំធ្វើស្រែដល់ពេលខ្ញុំសុំគេបានហើយ ទើបខ្ញុំហ៊ានធ្វើ ខណៈពេលនោះ ពលរដ្ឋ ប្រមាណ១០០នាក់ឃើញអាជ្ញាធរអប្សរាបើកឡាន និងម៉ូតូមក ក៏ពួកគាត់នាំគ្នាមកចំនួន២ភូមិ គឺ ភូមិជ្រៃ និងភូមិ ប្រិយ៍ សង្កាត់ទឹកវិល ក្រុងសៀមរាប មកធ្វើការតវ៉ា សុំមន្ត្រីអាជ្ញាធរអប្សរាឱ្យទុក ផ្លូវដើរនេះផង។ សូមរំលឹកថា៖ ពលរដ្ឋ២ភូមិលើកគ្នាកាន់កាំបិ.ត និងផ្គា.ក់ ដេញកា.ប់មន្ត្រីអាជ្ញាធរអប្សរា ខណៈចុះរុះរើស្ពានឈើដើរឆ្លង និងផ្ទះកំពុងជួសជុល មិនបានសម្រេច រត់យកព្រះអាយុ
លោកបន្ថែមថា ការផ្ទុះតវ៉ារវាងអាជ្ញាធរអប្សរា និងប្រជាពលរដ្ឋនោះ បានធ្វើឡើងនៅថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ២០២៤ ស្ថិតនៅក្នុង ភូមិសាស្ត្រ សង្កាត់ទឹកវិល ក្រុងសៀមរាប ។ លោកបានបញ្ជាក់ថា ចំពោះអាជ្ញាធរជាតិអប្សរាចុះមករុះរើផ្លូវ ដើររបស់នេះ គឺលោកមិនបានបដិសេធទេ បើរដ្ឋត្រូវការហើយ គឺឱ្យកំទេចចោលចុះ ពេលណាក៏បានលោកអត់មានខឹងទេ ។
បើតាមប្រភពពីពលរដ្ឋម្នាក់ដែលរស់នៅខាងមុខផ្លូវបានរៀបរាប់ថា កម្លាំងអាជ្ញាធរជាតិអប្សរាបាន ចុះមករុះរើសំណង់ផ្លូវ បេតុង របស់ប៉ូលិសនោះ តាមពិតអ្នកភូមិជ្រៃ ដែលជាកន្លែងអាជ្ញាធរអប្សរា ចុះមកវ៉ៃនោះ ប្រជាពលរដ្ឋមិនជាច្រើនទេ គឺដោយសារពួកគាត់ធ្លាប់មានទំនាស់ ជាមួយនឹងអាជ្ញាធរអប្សរា ទើបពួកគាត់ ឃើញដូច្នោះ ក៏បានលើកគ្នាមកយ៉ាងច្រើនដេញពួកអាជ្ញាធរអប្សរា ឱ្យរត់ បាតជើងសព្រាតទៅវិញ ខណៈពួកគាត់ខឹងសម្បារដោយសារឃើញចុះមករុះរើស្ពានបេតុងរបស់ម្ចាស់ផ្ទះ ដែលជាប៉ូលិសនោះ មិនបានសម្រេច ដូចបំណងរបស់ពួកមន្ត្រីអាជ្ញាធរជាតិអប្សរា។
ការផ្ទុះតវ៉ានេះ ធ្វើឱ្យក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា មិនបានរុះរើសំណង់ខុសច្បាប់នោះទេ ប៉ុន្តែបានឱ្យម្ចាស់ផ្ទះខាងលើ ធ្វើកិច្ចសន្យារុះរើដោយខ្លួនឯង ។ បើតាមប្រសាសន៍របស់ លោក
ឡុង កុសល អ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរាបានប្រាប់តាម Telegram នៅរសៀលថ្ងៃទី២៨ ខែ
មិថុនា ឆ្នាំ២០២៤ ថា ករណីផ្លូវបេតុងនេះ ដែលអាជ្ញាធរអប្សរាចុះទៅហាមឃាត់នោះ មិនមែនជារបស់រដ្ឋទេ គឺជាផ្លូវបេតុងរបស់បុគ្គលឈ្មោះ ភឿន សុភាព សាងសង់ដោយខុសច្បាប់នៅលើដីទំនេរមួយ ហើយដីទំនេរហ្នឹងវាកៀកជាមួយនិងប្រាសាទឈ្មោះកោះ ហូរ ។មិនត្រឹមសាងសង់នៅលើផ្លូវបេតុងនេះទេ គាត់ជីកស្រះ និងធ្វើសំណង់អីផ្សេងៗទៀត នៅលើដីនោះ ដោយគ្មានការអនុញ្ញាតបានន័យថា វាមិនស្របច្បាប់ ។
ចឹងអ្វី ដែលខាងមន្ត្រីចុះទៅហាមឃាត់នោះ គឺយើងទប់ស្កាត់ សកម្មភាពសាងសង់ខុសច្បាប់ ដែលការខុសច្បាប់ហ្នឹងហើយ វាបង្កបញ្ហាលំបាកកន្លងមកនេះ ។ លោកបានបន្ថែមទៀតថា ក្រុមការងាររបស់លោក ដែលបានចុះទៅរុះរើនោះ មិនមែនរុះរើផ្លូវបេតុង ដែលជាផ្លូវសាធារណៈ របស់ប្រជាពលរដ្ឋដែលគេប្រើប្រាស់ជាទូទៅ ឬជាសាធារណៈនេះជាបេតុង ផ្លូវដើរ លក្ខណៈឯកជនរបស់បុគ្គល ឈ្មោះ ភឿន សុភាព ហើយបុគ្គលហ្នឹងទៀតសោត មានបំណងចង់ប្រែក្លាយកន្លែង ហ្នឹងឱ្យទៅជាភោជនីយដ្ឋាន ហើយវាមានទីតាំងកៀកជាប់នឹងប្រាសាទបុរាណផងដែរ។ លោក បញ្ជាក់ថា សូមបញ្ជាក់ឯកសារ បំភ្លឺ របស់អាជ្ញាធរជាតិអប្សរានៅខាងក្រោម ៖
ចែករំលែកព័តមាននេះ