សិស្សវិទ្យាល័យអង្គរជុំ ចំនួន២ក្រុម បើកឆាកប្រយុ.ទ្ធគ្នាដូចរឿងហុងកុង របួស៦នាក់
- សៀមរាប
ខេត្តសៀមរាប ៖ សិស្សវិទ្យាល័យអង្គរជុំ ចំនួនពីរក្រុម បានបើកឆាកប្រយុទ្ធគ្នាដូចរឿងហុងកុង
ខេត្តសៀមរាប ៖ សិស្សវិទ្យាល័យអង្គរជុំ ចំនួនពីរក្រុម បានបើកឆាកប្រយុទ្ធគ្នាដូចរឿងហុងកុង
ខេត្តសៀមរាប ៖ សិស្សវិទ្យាល័យអង្គរជុំ ចំនួនពីរក្រុម បានបើកឆាកប្រយុទ្ធគ្នាដូចរឿងហុងកុង បណ្តាលឱ្យរបួសស្រាល៦នាក់ បង្កឱ្យមានការភ្ញាក់ផ្អើល និងត្រូវកម្លាំងកងរាជអាវុធមូលដ្ឋានស្រុក ឃាត់ខ្លួននាំយកមកសួរនាំ រួចហៅឪពុកម្តាយ មកធ្វើកិច្ចសន្យាឱ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន។
ហេតុការណ៍ខាងលើនេះបង្កការភ្ញាក់ផ្អើលពេញវិទ្យាល័យអង្គរនោះ បានកើតឡើងនៅវេលាម៉ោង៨ និង៤០នាទីព្រឹកថ្ងៃទី២៥ ខែ មិថុនា ឆ្នាំ២០២៤ ត្រង់ចំណុចក្នុងវិទ្យាល័យអង្គរជុំ ស្ថិតនៅភូមិដូនស្វា ឃុំចារឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប។
តាមប្រភពពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះថា មានករណីអំពើហិ.ង្សានេះ បង្កដោយក្រុមសិស្សវិទ្យាល័យអង្គរជុំ ចំនួនពីរក្រុម ដែលមួយក្រុមមានគ្នាចំនួន១០ នាក់ បានធ្វើសកម្មភាពប្រើប្រាស់ដំបងវាយទៅលើសិស្សសាលាដូចគ្នា១ក្រុម មានគ្នា៦នាក់ទៀត បណ្ដាលឱ្យរបួសស្រាលទាំង៦នាក់តែម្តង។
សមត្ថកិច្ចកងរាជអាវុធមូលដ្ឋានស្រុកបានបន្តថា ក្រោយមានអំពើហិង្សាបែបនេះ សមត្ថកិច្ចបានទទួលបណ្ដឹងពីលោកគ្រូ ហើយបានចុះនាំខ្លួនជនបង្កទាំង១០នាក់ យកមកកាន់ទីបញ្ជាការមូលដ្ឋាន រាជអាវុធហត្ថស្រុកអង្គរជុំ ដើម្បីធ្វើការសាកសួរ។
សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ដោយជនបង្កទាំង១០នាក់ ជាសិស្ស ដែលកំពុងសិក្សាផងនោះ ហើយបទល្មើស ដែលប្រព្រឹត្តនោះមានលក្ខណៈស្រាល ហេតុដូច្នេះ កម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកអង្គរជុំ សុំគោលការណ៍ពីលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជ្ញា អមសាលដំបូងខេត្តសៀមរាប បានធ្វើការអប់រំ ដោយមានការចូលរួមពីអាណាព្យាបាល សិស្ស និងនាយករងសាលាវិទ្យាល័យអង្គរជុំ ដូច្នេះក៏បានអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ និងកម្លាំងយើង ក៏បានចែកខិតប័ណ្ណអប់រំផ្សព្វផ្សាយ ពីផលប៉ះពាល់នៃគ្រឿងញៀនទាំង១៦នាក់ផងដែរ។ បច្ចុប្បន្ន ជនរងគ្រោះទាំង៦នាក់ បានវិលត្រឡប់ទៅផ្ទះវិញអស់ហើយ៕
ចែករំលែកព័តមាននេះ