សិនជូរី ផ្លាហ្សា ៖ មជ្ឈមណ្ឌលផ្សារទំនើបលក់ដុំ និងរាយភ្នំពេញ ទីតាំងសម្គាល់ថ្មីនៃឧត្តមភាពសហគមន៍
រាជធានីភ្នំពេញ, ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៤ ៖ សិនជូរី ផ្លាហ្សា (CENTURY…
រាជធានីភ្នំពេញ, ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៤ ៖ សិនជូរី ផ្លាហ្សា (CENTURY…
រាជធានីភ្នំពេញ, ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៤ ៖ សិនជូរី ផ្លាហ្សា (CENTURY PLAZA) បានប្រកាសថា គម្រោងនេះទទួលបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ហើយគ្រោងនឹងបើកដំណើរការសាកល្បងនៅខែកក្កដា ឆ្នាំ ២០២៤ ដើម្បីត្រៀមខ្លួនរៀបចំពិធីសម្ពោធដ៏ធំនៅខែតុលា ។ ការបើកដំណើរការសាកល្បងពិតជាមានសារៈសំខាន់ណាស់សម្រាប់យើង ព្រោះវាមិនត្រឹមតែបង្ហាញពីការគាំទ្ររបស់យើងទៅកាន់អតិថិជនប៉ុណ្ណោះទេ វាក៏ដើម្បីធានានូវការបង្ហាញដ៏ល្អឥតខ្ចោះនៅក្នុងពិធីសម្ពោធ ។ យើងសង្ឃឹមថា តាមរយៈការបើកដំណើរការសាកល្បងនេះ នឹងបង្ហាញពីប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់យើងចំពោះអតិថិជន និងជំរុញឱ្យពួកគេមានទំនុកចិត្តចំពោះអនាគតរបស់សិនជូរី ផ្លាហ្សា ។
គម្រោងនេះគ្របដណ្តប់លើផ្ទៃដី ១១,៤០០ ម៉ែត្រការ៉េ ក្នុងនោះ ៣០% ជាតំបន់បៃតង វានឹងក្លាយជាទីតាំងសម្គាល់ថ្មីក្នុងរាជធានីភ្នំពេញ ។ ផ្ទៃក្រឡាសំណង់សរុប ៥០,០០០ ម៉ែត្រការ៉េ មាន ៩ ជាន់ ដែលគ្របដណ្តប់មុខងារជាច្រើនដូចជាលក់រាយ ការកម្សាន្ត និងម្ហូបអាហារ ។ ផ្សារកសិកម្មមានអាជីវករជាង ១,០០០ នាក់ ខណៈជាន់ទី ១ និងជាន់ទី ២ មានតូបអាជីវកម្មលក់ដុំ និងរាយ ហើយជាន់ទី ៣ ត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់ភោជនីយដ្ឋាន និងកន្លែងកម្សាន្តរបស់កុមារ ដោយផ្តល់ទីតាំងល្អសម្រាប់អ្នកជួលថ្មី ។
សិនជូរី ផ្លាហ្សា មានទីតាំងនៅមហាវិថីសហព័ន្ធរុស្ស៊ី ដោយធ្វើដំណើរត្រឹមតែ ៥ នាទីពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។ គោលដៅរបស់គម្រោងនេះ គឺក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងភ្នំពេញ ទាក់ទាញអតិថិជនក្នុងស្រុក និងក្រៅស្រុកតាមរយៈការផ្តល់ឱ្យពួកគេនូវសេវាកម្មប្រកបដោយគុណភាព និងបទពិសោធន៍ទិញទំនិញដ៏ពិសេស ។
ការបើកសម្ពោធរបស់សិនជូរី ផ្លាហ្សា បង្ហាញទំព័រថ្មីក្នុងការអភិវឌ្ឍពាណិជ្ជកម្មនៅរាជធានីភ្នំពេញ ។ យើងរំពឹងថា នឹងមានការចូលរួមរបស់លោកអ្នក ដើម្បីធ្វើជាសាក្សីនៃភាពរុងរឿង និងការអភិវឌ្ឍន៍នៃមជ្ឈមណ្ឌលផ្សារទំនើបនេះ ដែលពោរពេញទៅដោយភាពរស់រវើក និងកាលានុវត្តភាព។
សម្រាប់ពត៌មានបន្ថែមផ្នែកលក់ សូមទំនាក់ទំនង ៖ ០២៣ ៩០១ ៨៥៦ ៕
អំពីសិនជូរី ផ្លាហ្សា (CENTURY PLAZA)
ការរចនា និងអាជីវកម្មរបស់សិនជូរី ផ្លាហ្សា ខុសពីមជ្ឈមណ្ឌលផ្សារទំនើបធម្មតាដទៃទៀតក្នុងទីក្រុងភ្នំពេញ។ យើងរួមបញ្ចូលលក្ខណៈនៃផ្សារកសិកម្មបែបប្រពៃណីជាមួយនឹងការលក់ដុំនិងរាយ និងការកម្សាន្តបែបសម័យទំនើប បង្កើតបានជា ពាណិជ្ជកម្មចម្រុះដ៏ប្លែកមួយ ។ ក្នុងនាមជាគម្រោងអភិវឌ្ឍន៍ទីផ្សារឡើងវិញដែលដឹកនាំដោយរដ្ឋាភិបាលកម្ពុជា សិនជូរី ផ្លាហ្សាត្រូវបានគ្រោង និងអនុវត្តយ៉ាងម៉ត់ចត់ជាច្រើនឆ្នាំ ក្នុងគោលបំណងលើកកម្ពស់មុខមាត់ទីក្រុង សោភ័ណភាពបរិស្ថានទីក្រុង និងគុណភាពការរស់នៅរបស់ប្រជាជន ។ ហើយសិនជូរី ផ្លាហ្សា ដែលជាទីតាំងសម្គាល់ថ្មីក្នុងរាជធានីភ្នំពេញ នឹងក្លាយជាស្តង់ដារគំរូសម្រាប់គម្រោងអភិវឌ្ឍន៍ឡើងវិញពាណិជ្ជកម្មនៅក្នុងទីក្រុងភ្នំពេញ ។
សិនជូរី ផ្លាហ្សា បូកបញ្ចូលផ្នែកសំខាន់របស់ទីផ្សារកសិកម្មក្នុងស្រុក ជាមួយការទិញអីវ៉ាន់ លក់ដុំ កម្សាន្ត ការិយាល័យនិងសណ្ឋាគារប៊ូទិក ។ ដែលផ្តល់នូវកន្លែងដើរទិញអីវ៉ាន់ កន្លែងលំហែអារម្មណ៍និងកម្សាន្តដ៏ល្អសម្រាប់អ្នករស់នៅទីក្រុងភ្នំពេញ និងភ្ញៀវទេសចរណ៍ ។ សិនជូរី ផ្លាហ្សា នឹងផ្តល់នូវភាពងាយស្រួល ភាពសុខស្រួល និងភាពរីករាយ រួមជាមួយនឹងបទពិសោធន៍តែមួយគត់នៃវប្បធម៌កម្ពុជា ។
សម្រាប់ការសាកសួរព័ត៌មាន សូមទំនាក់ទំនង ៖
អ្នកទំនាក់ទំនងទី ១ ៖
GARY LAM
នាយកគ្រប់គ្រងមជ្ឈមណ្ឌលផ្សារទំនើប និងអាជីវកម្ម
(+៨៥៥) ០៩៨៨៥ ៦៦១១
អ្នកទំនាក់ទំនងទី ២
Ms. Xiao Luo
ទីប្រឹក្សាអចលនទ្រព្យជាន់ខ្ពស់
(+៨៥៥)០១៦៣១ ៣១២២ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ