ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង់បីពន្លះឡាន! ម្ចាស់ឡានទារ​សំណងខ្ទង់​ពាន់ដុល្លារ ម្ចាស់កង់បីលើកហេតុផល

3 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលគេស្គាល់ថា​ជា GAMING ដ៏ល្បី ឈ្មោះ MENGLY បាន​ជួប​គ្រោះថ្នាក់​

រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលគេស្គាល់ថា​ជា GAMING ដ៏ល្បី ឈ្មោះ MENGLY បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ខណៈ​កំពុង​បើកបរ​រថយន្ត​តាម​ផ្លូវ ត្រូវ​កង់​បី​ឥណ្ឌា​១​គ្រឿង​សង្ស័យ​អ្នក​បើក​ស្រវឹងស្រា បាន​បើក​មក​បុក​រថយន្ត​ស៊េរី​ទំនើប​របស់​គាត់​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​រង​ការ​ខូចខាត ។​

ហេតុការណ៍ខាងលើនេះ​​​បានបង្កការភ្ញាក់​ផ្អើលកើតឡើង​កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ចុះពីផ្លូវលេខ២៧៣ មូលដ្ឋាននៃសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីម្ចាស់រថយន្តស៊េរីទំនើប ឈ្មោះ MENGLY បានប្រាប់ឲ្យដឹងថា គាត់បានបើកបររថយន្តម៉ាក FORD MUSTANG ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 2BY-6636 ធ្វើដំណើរ​តាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីជើងទៅត្បូង ក្នុង​គោលបំណងឡើងទៅផ្លូវលេខ២៧៣។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានកង់បីឥណ្ឌា១គ្រឿង ពណ៌ស ​ពាក់​ស្លាកលេខ ភ្នំពេញ 1HR-0210 បើកបរក្នុងទិសដៅបញ្ជ្រាសទិសគ្នា ​។ ភ្លាមៗនោះកង់បីខាងលើបានរេចង្កូតមកឆ្វេង បណ្តាលឲ្យបុកចំត្រគាករថយន្តរបស់គាត់ពេញទំហឹង បណ្តាលឲ្យរថយន្តរេចង្កូតកាត់ទទឹងផ្លូវ សំណាងល្អ​គ្មានមនុស្សរងរបួស។

បន្ទាប់ពីបុករួច បុរសជា​ម្ចាស់កង់បីឥណ្ឌាខាងលើ បានព្យាយាមសុំសម្រួល ដោយលើកយកមូលហេតុគាត់មានប្រពន្ធកូន ខណៈលោក MENGLY ដែលជាម្ចាស់រថយន្តស៊េរីទំនើបខាងលើ បានទាមទារសំណងពីម្ចាស់កង់បីឥណ្ឌារូបនោះចំនួន៣០០០ដុល្លារ បន្ទាប់ពីដឹងថា ​ម្ចាស់កង់បី​បើកបរក្នុងស្ថានភាពស្រវឹង ដោយផឹករហូតដល់ទៅ៩កំប៉ុង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ ក៏បានធ្វើការវាស់វែង និងទុកអោយភាគីទាំងសងខាងធ្វើការដោះស្រាយគ្នាជំហ៊ានដំបូងសិន។ ដោយឃើញថាម្ចាស់កង់បីគ្មានលទ្ធភាព ហើយក៏មិនចង់វែងឆ្ងាយ លោក MENGLY ដែលជាម្ចាស់រថយន្តរងគ្រោះបានបន្ថយសំណងត្រឹម​២០០ដុល្លារ ដើម្បីបញ្ចប់រឿង ទើបម្ចាស់កង់បីឥណ្ឌាបង្កខាងលើ ទៅស្វែងរកលុយពីអ្នកស្គាល់គ្នាយក​មកសងការខូចខាតដែលខ្លួនបានបង្ក ដើម្បីបញ្ចប់រឿង​តែម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ