អតីតអ្នកប្រដាល់ចាស់វស្សា កែវ មនោរា ចង់បើកក្លិបបង្ហាត់ក្មេងៗ ស្នើសុំជំនួយពីសប្បុរសជន
- បាត់ដំបង
ខេត្តបាត់ដំបង ៖ អ្នកប្រដាល់ចាស់វស្សាកែវ មនោរា ធ្លាប់ឡើងសង្វៀនប្រកួតប្រដាល់គុនខ្មែរ
ខេត្តបាត់ដំបង ៖ អ្នកប្រដាល់ចាស់វស្សាកែវ មនោរា ធ្លាប់ឡើងសង្វៀនប្រកួតប្រដាល់គុនខ្មែរ
ខេត្តបាត់ដំបង ៖ អ្នកប្រដាល់ចាស់វស្សាកែវ មនោរា ធ្លាប់ឡើងសង្វៀនប្រកួតប្រដាល់គុនខ្មែរជាង៣៦០ប្រកួត បានបង្ហាញពីបំណងរបស់ខ្លួនចង់បើកក្លិបប្រដាល់ដើម្បីបង្ហាត់ក្មេងៗជំនាន់
ក្រោយ ក៏ដូចជាចង់អភិរក្ស និងអភិវឌ្ឍកីឡាអត្តសញ្ញាណជាតិខ្មែរមួយនេះឱ្យនៅស្ថិតស្ថេរគង់វង្ស ខណៈលោកមើលឃើញទីផ្សារកីឡាប្រដាល់នាពេលបច្ចុប្បន្ន ក៏កំពុងមានសន្ទុះខ្លាំងឯកីឡាករក៏អាចរកប្រាក់ចំណូលបានច្រើនពីការប្រកួតផងដែរ។
លោក កែវ មនោរា បានរំលឹកពីប្រវត្តិរបស់ លោកធ្លាប់ប្រកួតតាមទីវត្តអារាមបានប្រហែលជាង៤០ដង មិនដែលស្គាល់ពាក្យថាចាញ់ឬក៏ស្មើនោះទេ ។ ការប្រកួតនៅក្នុងអំឡុងទសវត្សឆ្នាំ ១៩៩០ អត់បានលុយច្រើនដូចពេលនេះទេ គឺបានចាប់ពី៣ពាន់រៀលដល់១មុឺនរៀលប៉ុណ្ណោះ ។
ដោយឃើញពីសមត្ថភាពរបស់លោក លោកគ្រូកែវ សូរិយា(ហៅប្រុញ)បាននាំលោកមកហ្វឹក
ហាត់ និងប្រកួតនៅសង្វៀនរាជធានីភ្នំពេញជាមួយលោកគ្រូទ្រឿង សុះសាយ ដែលបច្ចុប្បន្ន
នេះលោកបានអនិច្ចកម្មបាត់ទៅហើយ ។
ក្នុងអំឡុងពេលហ្វឹកហាត់នៅរាជធានីភ្នំពេញ(ក្លិបកងរាជអាវុធហត្ថលើផ្ទៃប្រទេស)លោកតែង
ទទួលបានឱកាសប្រកួតជាមួយកីឡាករថៃនៅសង្វៀនជាយដែនខ្មែរ-ថៃ។ ប្រកួតនៅរាជធានីភ្នំពេញទទួលបានលុយមិនច្រើនទេគឺចន្លោះពី ១៥០០០រៀល ទៅ ២០០០០ រៀលប៉ុណ្ណោះ ។
ជំនាន់ហ្នឹងសូម្បីតែលោកគ្រូអេ ភូថង, នួន សូរិយា,ជ័យ កុសល និងឡឹក វិបុល ក៏ទទួលបានប្រាក់តម្លៃខ្លួនប៉ុនហ្នឹងដែរ ។ ក្រោយមក លោកក៏បានចាកចេញពីក្លិបកងរាជអាវុធហត្ថលើផ្ទៃប្រទេស មកស្នាក់នៅនិងហ្វឹកហាត់ជាមួយលោកគ្រូអែម ចាន់សុផល អស់រយៈពេលជាង៤ឆ្នាំ ។ លោកក៏ធ្លាប់ធ្វើជាគ្រូបង្វឹកដែរប៉ុន្តែមិនជោគជ័យទេដោយសារហាត់សុខៗសិស្សរត់ចោលគាត់អស់ ។
លោកធ្វើជាគ្រូបង្វឹកបានតែ១ឆ្នាំ(ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៥) រហូតមកដល់ឆ្នាំ ២០០៦ លោកក៏បានរៀបអាពាហ៍ពិពាហ៍ ហើយក៏បានចាកចេញពីស្រុកបវេល មករស់នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជាមួយនឹងភរិយា ។
អតីតអ្នកប្រដាល់ដែលបច្ចុប្បន្នមានអាយុ៤៧ឆ្នាំ និងមានកូន៤នាក់ក្នុងបន្ទុករូបនេះបាន
និយាយថា ដោយសារអាជីពជាគ្រូបង្វឹកមិនទទួលជោគជ័យ លោកធ្លាប់ទៅធ្វើជាកម្មករ
នៅប្រទេសថៃ ធ្លាប់ចិញ្ចឹមគោបង្វះ និងដើរស៊ីឈ្នួលកាច់ពោតឱ្យគេ តែប្រាក់កម្រៃទទួល
បានមិនច្រើនទេ ពេលខ្លះបានព្រឹកខ្វះល្ងាចក៏មាន ។
បច្ចុប្បន្ន ដោយសារស្រឡាញ់កីឡាប្រដាល់ទោះបីលោកចាប់អាជីពជាជាងផ្សារដែក ក៏លោកនៅតែឆ្លៀតពេលបង្ហាត់កូនខ្លួនឯង និងក្មេងៗក្នុងភូមិជាច្រើននាក់ដែរ ។ លោកថា លោកមិនខុសពីកីឡាករ ក្រាក់ សម្ផស្ស ទេ ប្រសិនបើមានសប្បុរសជនដែលមានធនធាន ជួយលោកបើកក្លិប ឬអញ្ជើញលោកមកបើកក្លិបបង្ហាត់នៅរាជធានីភ្នំពេញ លោកនឹងផ្ទេរវិជ្ជាគុនដែលលោកមានទាំងប៉ុន្មានឲ្យដល់ក្មេងៗជំនាន់ក្រោយ ដើម្បីស្នងមរតកគុនខ្មែរពីដូនតាយើង ៕
ចែករំលែកព័តមាននេះ