ពិធីបញ្ចុះស.ពគូដណ្តឹងទាំង២រូប នារសៀលនេះ ប្រព្រឹត្តទៅដោយក្តីសោ.កសង្រេង
- កំពត
ខេត្តកំពត ៖ ជនរងគ្រោះជាគូដណ្តឹងនឹងគ្នា ក្រោយពីត្រូវខ្មាន់កាំភ្លើងងារជាឧកញ៉ាម្នាក់បានបា.ញ់
ខេត្តកំពត ៖ ជនរងគ្រោះជាគូដណ្តឹងនឹងគ្នា ក្រោយពីត្រូវខ្មាន់កាំភ្លើងងារជាឧកញ៉ាម្នាក់បានបា.ញ់
ខេត្តកំពត ៖ ជនរងគ្រោះជាគូដណ្តឹងនឹងគ្នា ក្រោយពីត្រូវខ្មាន់កាំភ្លើ.ងងារជាឧកញ៉ាម្នាក់បានបា.ញ់ បណ្តាលឱ្យស្លា.ប់ទាំង២នាក់ ក្នុងជម្លោះអ្នកជិតខាងដែលផ្តើមចេញពីរឿងស្នួរហាលខោអាវ កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ត្រូវបានក្រុមគ្រួសារទាំងសងខាងនាំយកសពជនរងគ្រោះទាំងពីរនាក់មកធ្វើបុណ្យតាមប្រពៃណីនៅក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ដែលជាស្រុកកំណើតរបស់នារីជាគូដណ្តឹង និងធ្វើពិធីដង្ហែសពយកទៅទីបញ្ចុះរួមគ្នា នៅភូមិចក្រីទីង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ ។
សពជនរងគ្រោះទាំង២នាក់ត្រូវបានក្រុមគ្រួសារសាច់ញាតិទាំងសងខាង បានធ្វើពិធីដង្ហែយកទៅបញ្ចុះជាមួយគ្នា ដោយផ្នូរបញ្ចុះសពមានរៀបឥដ្ឋដាក់ទន្ទឹមគ្នា។
លោកអាចារ្យបានមានប្រសាសន៍ថា មូលហេតុដែលសពអ្នកទាំងពីរត្រូវបញ្ចុះទន្ទឹមគ្នាហើយពូនផ្នូរតែមួយនេះ ដោយសារមានសំណូមពរពីឪពុកម្តាយ និងបងប្អូនសាច់ញាតិទាំងសងខាងបានឯកភាពឱ្យរៀបចំដូច្នេះ ។ ពីព្រោះកូនទាំងពីរ ទោះបីមិនទាន់បានចូលរោងការតាមប្រពៃណីក៏ពិតមែន តែកូនទាំងពីរបានភ្ជាប់ពាក្យ មានចាស់ទុំដឹងឮថាជាគូរអនាគតរបស់ពួកគេដែរ ហើយអ្នកទាំងពីរស្រឡាញ់គ្នានិងយល់ចិត្តគ្នាណាស់ តែអកុសលពួកគេបានជួបគ្នាតែត្រឹមហ្នឹងក៏ត្រូវបែកគ្នារហូតមិនត្រឹមតែបែកគ្នាតែពីរនាក់ប៉ុណ្ណោះទេគឺត្រូវបែកពីក្រុមគ្រួសារឪពុកម្តាយសាច់ញាតិទាំងសងខាងជារៀងរហូតទៀត។
នៅក្នុងទិដ្ឋភាពដង្ហែសពជនរងគ្រោះទាំងពីរទៅបញ្ចុះ ទោះបីទីបញ្ចុះសពនៅឆ្ងាយពីលំដ្ឋានជិត២០គីឡូម៉ែត្រក៏ដោយ គេសង្កេតឃើញក្រុមគ្រួសារសាច់ញាតិនិងប្រជាពលរដ្ឋបានមកចូលរួមដោយក្តីអាណិតអាសូរទាំងនៅកំដរបុណ្យសពរហូតដល់ដង្ហែសពទៅបញ្ចុះ ក្រោមទិដ្ឋភាពសោកសង្រេង និងស្ដាយស្រណោះអាឡោះអាល័យយ៉ាងក្រៃលែងពីសំណាក់ពីក្រុមគ្រួសារទាំងសងខាងនិងញាតិមិត្តនៅក្នុងភូមិដែលបានចូលរួម ៕
ខាងក្រោមនេះជាអត្ថបទពាក់ព័ន្ធ ៖
–ឧកញ៉ា ថាមូលហេតុដែលបា.ញ់ ព្រោះជនរងគ្រោះជេរ ទាក់ទងទំនាស់ផ្ទះជិតខាង រឿងស្នួលហាលខោអាវ
–គូដណ្តឹងដែលហ៊ានស្លា.ប់ដើម្បីគ្នា ទោះមិនបានរួមរស់ជាមួយគ្នា តែបានរួមផ្នូរតែមួយ
ចែករំលែកព័តមាននេះ