ប្រទះឃើញស្ត្រីម្នាក់ស្លា.ប់តាមផ្លូវថៃហ្គ័រ ខណៈអ្នកដំណើរសង្ស័យករណីមួយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់សង្ស័យជិះម៉ូតូធ្លាក់ផ្លូវជ្រុលទៅបុកនឹងបង្គោលភ្លើង បណ្ដាលឲ្យបោក
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់សង្ស័យជិះម៉ូតូធ្លាក់ផ្លូវជ្រុលទៅបុកនឹងបង្គោលភ្លើង បណ្ដាលឲ្យបោក
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់សង្ស័យជិះម៉ូតូធ្លាក់ផ្លូវជ្រុលទៅបុកនឹងបង្គោលភ្លើង បណ្ដាលឲ្យបោកក្បាលហូរឈា.មស្លា.ប់នៅវេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវថៃហ្គ័រ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ស.ពស្ត្រីជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថា វ័យជាង២០ឆ្នាំ ជិះម៉ូតូម៉ាក ZOOMER X ពណ៌ស ពាក់ស្លាកលេខ តាកែវ 1N-7027 ជាមធ្យោបាយ ។
តាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា មុនពេលកើតហេតុ គេមិនបានឃើញហេតុការណ៍ច្បាស់ និងភ្នែកនោះទេ គ្រាន់តែគាត់ជិះម៉ូតូធ្វើដំណើរឆ្លងកាត់ទីនោះ ក៍ប្រទះឃើញមានភ្លើងម៉ូតូ នៅចិញ្ចើមផ្លូវ ដោយមានការសង្ស័យ ពួកគាត់បានជិះម៉ូតូត្រឡប់មកមើលវិញ ក៍ស្រាប់ឃើញស្ត្រីរងគ្រោះរួមជាមួយ និងម៉ូតូ នៅជាប់ និងបង្គោលភ្លើងហូរឈាមផ្ទៃមុខ មិនដឹងថា ស្លាប់តាំងពីពេលណានោះទេ ។
តាមប្រភពបន្តទៀតថា បន្ទាប់ពីឃើញហេតុការណ៍បែបនេះ ហើយពួកគាត់បានជិះម៉ូតូទៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកថ្មី ដើម្បីរាយការណ៍ជូនកម្លាំងសមត្ថកិច្ចតែម្ដង ។
ពាក់ព័ន្ធករណីនេះដែរ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់ពីមូលហេតុបាននៅឡើយទេ គឺរង់ចាំផ្នែកជំនាញកោសល្យវិច័យបច្ចេកទេស មកពិនិត្យបន្ថែមទៀតផងដែរ ព្រោះនៅជិតខ្លួនជនរងគ្រោះមានសំភារៈឧបករណ៍ញញួរ២នៅជិតជនរងគ្រោះ ។
ដោយឡែក ប្រភពប្រជាពលរដ្ឋសង្ស័យថា ជនរងគ្រោះជិះម៉ូតូធ្លាក់ផ្លូវបុក និងបង្គោលភ្លើងស្លាប់តែប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ