ក្រុមប្រឹក្សាអាណត្តិថ្មី ចុះសំណេះសំណាលសួរសុខទុក្ខពលរដ្ឋ៧៨គ្រួសារក្នុងសហគមន៍វាលស្បូវ ខណ្ឌច្បារអំពៅ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រុមប្រឹក្សានៃគណៈអភិបាលខណ្ឌច្បារអំពៅអណត្តិថ្មី កាលពីព្រឹកថ្ងៃទី១៦ ខែមិថុ
រាជធានីភ្នំពេញ ៖ ក្រុមប្រឹក្សានៃគណៈអភិបាលខណ្ឌច្បារអំពៅអណត្តិថ្មី កាលពីព្រឹកថ្ងៃទី១៦ ខែមិថុ
រាជធានីភ្នំពេញ ៖ ក្រុមប្រឹក្សានៃគណៈអភិបាលខណ្ឌច្បារអំពៅអណត្តិថ្មី កាលពីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ បានចុះសួរ សុខទុក្ខ សំណេះសំណាល និងមាននាំយកអំណោយជាសម្ភារៈ ថវិការមួយចំនួន យកទៅចែកជូនប្រជាពលរដ្ឋរស់នៅក្នុងសហ គមន៍វាលស្បូវ ចំនួន៧៨ គ្រួសារ ដែលមានទីតាំងស្ថិតនៅភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ពិធីនោះដឹកនាំដោយលោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសា ខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ និងជាអភិបាល ខណ្ឌបន្តអណត្តិថ្មី និងលោក ម៉ៅ សឿត ប្រធានក្រុមការងារចុះជួយសង្កាត់ក្បាលកោះ រួមជាមួយសមាជិកសមាជិការ ក្រុមការងារជាច្រើននាក់ទៀត ។
លោក ចេង មុនីរ៉ា មានមតិសំណេះសំណាលនិងផ្ដាំផ្ញើក្នុងកម្មវិធីមនុស្សធម៌នេះដែរ ដោយលោកថ្លែងថា ថ្វីដ្បិតតែអំណោយទាំង នេះមិនសមប្រកបទៅតាមការចង់បានរបស់បងប្អូនយ៉ាងណាក៏ ដោយ តែវាបានសម្រាលការលំបាករបស់បងប្អូនមួយរយៈពេលដែរ ហើយនេះជាទឹកចិត្តដ៏ប្រពៃរបស់សប្បុរសជន តាមរយៈអាជ្ញា ធរខណ្ឌសម្រាបយកមកជួយឧបត្ថម្ភ ដើម្បីសម្រាលទុក្ខលំបាករបស់បងប្អូនដែលមានជីវភាពខ្វះខាត ដែលគ្រួសារខ្លះរងគ្រោះដោយអគ្គិភ័យ ខ្លះរងគ្រោះដោយគ្រោះធម្មជាតិ ។
លោកអភិបាលខណ្ឌបានបន្តថា ក្រោមដំបូលសន្តិភាពប្រទេសជាតិយើងមាន ការរីកចម្រើន ឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃដូច្នេះសូមបង ប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ដើម្បីថែរក្សាសន្តិភាព បន្តការអភិវឌ្ឍឲ្យរីកចម្រើនថែមទៀត ។ អ្វីដែលសំខាន់ចាប់តាំងពីបងប្អូនមករស់នៅក្នុងសហគមន៍នេះ គឺបងប្អូនមានភាពកក់ក្តៅដោយសារតែអាជ្ញាធរ បានយកចិត្តទុកដាក់រៀបចំលំនៅឋានចែកជូនបងប្អូននិង ធ្វើប្លង់ជាលក្ខណៈប្រព័ន្ធជូនបងប្អូន ដែលបងប្អូនមានសិទ្ធិកាន់កាប់តកូនតចៅ ។ ចំពោះអំណោយដែលយកមកចែកជូននៅពេលនេះក្នុងមួយគ្រួសារៗ ទទួលបានអង្ករ២៥ គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវមេធាវី ងួន មករា សមាជិកគណៈមេធាវីនៃព្រះរាជា ណាចក្រកម្ពុជា និងស្វាមី ជាសប្បុរសជនមួយរូប បានចូលរួម សំណេះសំណាល និងសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋទាំង៧៨គ្រួសារ និងបានចែករំលែកជូននូវចវិកាមួយចំនួនដល់បងប្អូនប្រជាពលរដ្ឋផងដែរ ។
នៅចុងក្រោយលោកអភិបាល នៃគណៈអភិបាលខណ្ឌ បានផ្ដាំផ្ញើបន្ថែម ដល់បងប្អូនប្រជាពលរដ្ឋ បើមានបញ្ហា នៅក្នុងសហគមន៍ បញ្ហាជីវភាពគ្រួសារ បញ្ហាមិនប្រក្រតីណាមួយដែលកើតឡើង ត្រូវរាយការណ៍បន្ទាន់ ដល់អាជ្ញាធរ សង្កាត់និងខណ្ឌ ដើម្បីរិះរកមធ្យោបាយដោះស្រាយជូនបងប្អូន ៕
(ដោយ ៖ រដ្ឋា)
ចែករំលែកព័តមាននេះ