ដឹងមូលហេតុហើយ! ករណីឆេះបន្ទប់អាសនៈនៅផ្ទះជាន់ទី២ ផ្អើលសង្កាត់ទឹកល្អក់ទី៣
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បន្ទប់អសនះនៅជាន់ទី២នៃលំនៅឋានមួយកន្លែង ត្រូវបានអគ្គីភ័យឆាបឆេះ
រាជធានីភ្នំពេញ ៖ បន្ទប់អសនះនៅជាន់ទី២នៃលំនៅឋានមួយកន្លែង ត្រូវបានអគ្គីភ័យឆាបឆេះ
រាជធានីភ្នំពេញ ៖ បន្ទប់អសនះនៅជាន់ទី២នៃលំនៅឋានមួយកន្លែង ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលអោយរងការខូចខាតទាំងស្រុង ។
ហេតុការណ៍ខាងលើនេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៤និង៤៥នាទីរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅផ្ទះលេខ៧៤A ផ្លូវលេខ២១០ ក្រុម១៧ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញភ្លើងបានឆាបឆេះ និងផ្សែងហុយខ្មួលខ្មាញ់នៅជាន់ទី២ បង្កអោយមានការភ្ញាក់ផ្អើលដល់អាជ្ញាធរនិង សមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យ ទៅអន្តរាគមន៍ បាញ់ពន្លត់។
តាមនគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញបានអោយដឹងថា នៅក្នុងហេតុការណ៍នេះ រថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់ហើយភ្លើងបានរលត់ទៅវិញ ពុំបណ្តាលអោយឆេះរាលដាល់ឡើយ។
តាមនគរបាលអោយដឹងទៀតថា បន្ទប់អសនះនៅជាន់ទី២ ធ្វើពីថ្មបេតុងទំហំ៤ម៉ែត្រ គុណ១៦ម៉ែត្រ ត្រូវភ្លើងឆេះខូចខាត អស់ទាំងស្រុង ហើយពុំបណ្តាលឲ្យឆេះរាលដល់អ្នកក្បែរខាងឡើយ។ហេតុការណ៍គ្រោះអគ្កីភ័យនេះបណ្តាលមកពីឆ្លងចរន្តអគ្គីសនី ៕
ចែករំលែកព័តមាននេះ