ប្រជាជនថៃ នឹងចំណាយជិត២ពាន់លានដុល្លារ លើល្បែ.ងភ្នា.ល់បាល់ អំឡុង Euro 2024
ប្រទេសថៃ ៖ ក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលនៃព្រះរាជាណាចក្រថៃ បានបង្កើតក្រុមការងារ
ប្រទេសថៃ ៖ ក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលនៃព្រះរាជាណាចក្រថៃ បានបង្កើតក្រុមការងារ
ប្រទេសថៃ ៖ ក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលនៃព្រះរាជាណាចក្រថៃ បានបង្កើតក្រុមការងារពិសេស ដើម្បីបង្ក្រាបល្បែងភ្នាល់បាល់ មុនពេលការប្រកួតព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២៤ ឬ UEFA Euro 2024 ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ដែលប្រទេសអាល្លឺម៉ងទទួលធ្វើជាម្ចាស់ផ្ទះ ពោលគឺមានរយៈពេល១ខែ។ នេះបើតាមប្រភពពីសារព័ត៌មានថៃ The Nation ចេញផ្សាយកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។
លោក Prasert Jantararauangtong ក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលថៃ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ បានឆ្លើយតបទៅនឹងសំណួររបស់ក្រុមអ្នកសារព័ត៌មានអំពីវិធានការដែលនឹងត្រូវធ្វើឡើង ដើម្បីដោះស្រាយជាមួយការកើនឡើងល្បែងភ្នាល់យ៉ាងគំហុក។ ស្របពេលសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ បានព្យាករណ៍ថា ប្រជាជនថៃ ជាពិសេសអ្នកគាំទ្របាល់ទាត់នឹងចំណាយប្រាក់ប្រហែល ៨៧.៦២ពាន់លានបាត ដែលស្មើនឹង ២,៤ពាន់លានដុល្លារអាមេរិក អំឡុងពេលការប្រកួត Euro 2024 ហើយប្រហែល ៦៧ពាន់លានបាត ដែលស្មើនឹង ១.៨៣ពាន់លានដុល្លារអាមេរិកក្នុងចំណោមនោះ នឹងត្រូវចំណាយលើល្បែងភ្នាល់បាល់តែម្ដង។
លោក Thanawat Polvichai សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ បានថ្លែងថា ការព្យាករណ៍នេះ គឺផ្អែកលើការស្ទង់មតិយោបល់នាពេលថ្មីៗនេះ ដែលធ្វើឡើងដោយមជ្ឈមណ្ឌលព្យាករណ៍សេដ្ឋកិច្ច និងធុរកិច្ច នៃសាកលវិទ្យាល័យ ក្នុងចំណោមអ្នកឆ្លើយសំណួរប្រហែល១ពាន់នាក់ នៅទូទាំងប្រទេស។
ជាលទ្ធផល អ្នកគាំទ្របាល់ទាត់ថៃ អាចត្រូវបានរំពឹងថានឹងចំណាយប្រាក់ប្រហែល ៥៦២លានដុល្លារអាមេរិក សម្រាប់ការញ៉ាំអាហារក្រៅ ឬទិញវត្ថុអនុស្សាវរីយ៍ អំឡុងពេលការប្រកួត UEFA Euro 2024 ពោលគឺកើនឡើង ៥.១% បើធៀបនឹងការប្រកួត UEFA Euro កាលពីឆ្នាំ ២០២០។ ទន្ទឹមនឹងនេះ ១.៨៣ពាន់លានដុល្លារអាមេរិកផ្សេងទៀត ត្រូវបានរំពឹងថានឹងចំណាយលើការភ្នាល់បាល់ ពោលគឺកើនឡើង ១៧.១០% ដែលច្រើនជាងកាលពីឆ្នាំ ២០២០។
ពាក់ព័ន្ធជុំវិញបញ្ហានេះ លោក Prasert Jantararauangtong ក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលថៃ បានថ្លែងថា ក្រសួងកំពុងតាមដានយ៉ាងដិតដល់នូវរាល់សកម្មភាពលេងល្បែងភ្នាល់អនឡាញ ហើយបានបង្កើតក្រុមការងារពិសេសមួយ មុនពេលការប្រកួតជើងឯកទ្វីបអឺរ៉ុបចាប់ផ្តើម។ លោកបន្តថា ក្រសួងបានបិទការចូលទៅកាន់គេហទំព័រល្បែងស៊ីសងចំនួន ៦,៥០០គេហទំព័រ នៅក្នុងខែឧសភា ដោយបន្ថែមថា មនុស្សអ្នកគ្រប់គ្នាមិនគួរចុះឈ្មោះនៅលើគេហទំព័រអស់ទាំងនោះទេ ព្រោះព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេអាចបែកធ្លាយទៅដល់ដៃក្រុមក្មេងទំនើង។
បន្ថែមលើសពីនេះទៀត លោកបានបញ្ជាក់ថា ក្រសួងរបស់លោកនឹងសហការជាមួយការិយាល័យប្រឆាំងការលាងលុយកខ្វក់ ដើម្បីតាមដានប្រតិបត្តិការពីប្រទេសថៃ នៅលើបណ្តាគេហទំព័រទាំងល្បែងភ្នាល់ និងធ្វើការចាប់ខ្លួនតាមនីតិវិធីច្បាប់។ ស្របពេលដែលក្រុមការងារពិសេសរបស់ក្រសួង នឹងតាមដានបណ្តាគេហទំព័រល្បែងភ្នាក់ទាំងនោះ ហើយនឹងបិទការចូលដំណើរការភ្លាមៗ តាមដែលពួកគេរកឃើញ៕ (ប្រភព ៖ The Nation)
ចែករំលែកព័តមាននេះ