គណនេយ្យក្រុមហ៊ុននាំចំណីអាហារចេញ-ចូលពីក្រៅប្រទេស ត្រូវបញ្ជូនទៅតុលាការ ពាក់ព័ន្ធចាយសែកស្អុយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ
រាជធានីភ្នំពេញ ៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ
រាជធានីភ្នំពេញ ៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១២ ខែមិថុ នា ឆ្នាំ២០២៤ នេះបានចាប់បញ្ជូនគណនេយ្យក្រុមហ៊ុនមួយ រកស៊ីនាំចំណីអាហារ ចេញចូលក្រៅប្រទេស បញ្ជូនទៅសាលាដំបូងរាជធានភ្នំពេញ ពាក់ពន្ធពីបទ.រំលោភលើទំនុកចិត្ត ដោយប្រើមូលប្បទានប័តគ្មានសាច់ប្រាក់ ។
ជនជាប់សង្ស័យមានឈ្មោះ ស៊ុ ស្រីលីន ភេទស្រី អាយុ៣៥ ឆ្នាំ មុខរបរ ជាគណនេយ្យក្រុមហ៊ុននាំចំណីអាហារ ចូលមកពីក្រៅប្រទេស មានស្រុកកំណើតនៅខេត្តតាកែវ ។
តាមប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថា ការចាប់បញ្ជូនខ្លួនស្ត្រីខាងលើទៅសាលាដំបូងរាជធានីភ្នំពេញនេះ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ស្ថាប័នអយ្យការ គឺយោងតាមពាក្យបណ្តឹងជនរងគ្រោះ ។
បើតាមបណ្តឹងត្រូវបានគេដឹងថា ជនសង្ស័យបានរងនូវការចោទប្រកាន់ពីបទ.រំលោភលើទំនុកចិត្ត ដោយចេញមូលប្បទានប័តគ្មានសាច់ប្រាក់ប្រមាណជាង៣២ ម៉ឺនដុល្លារអាមេរិក ។
ប្រភព័ត៌មានឲ្យដឹងទៀតថា អង្គហេតុបណ្តាលឲ្យក្រុមហ៊ុនប្តឹងគណនេយ្យម្នាក់នោះ គឺដំបូងឡើងក្រុមហ៊ុនឲ្យជនបម្រើការងារជាបុគ្គលិក តែដោយមានការជឿទុកចិត្ត ក្រុមហ៊ុនបានប្រគល់ការងារឲ្យជនសង្ស័យធ្វើជាគណនេយ្យកាន់បញ្ជីស្នាមទិញ.លក់ ។ ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ ក្រុមហ៊ុនចេះតែបាត់បង់ប្រាក់ចំណាយ និងចំណូល ក្រុមហ៊ុនក៏បានបង្កើតគណកម្មការស្រាវជ្រាវ (អូឌីត) រកឃើញថា ប្រាក់ជាង៣២ ម៉ឺនដុល្លារអាមេរិកនោះ គឺស្ថិតនៅលើដៃគណនេយ្យទាំងអស់ ក្រោយមកក្រុមបានហៅជនសង្ស័យទៅសួរ ទើបធ្លាយរឿងការពិត ។
ការពិតជនសង្ស័យបានសារភាពថា ដោយសារម្តាយឈឺខ្លួនបានដកលុយរបស់ក្រុមហ៊ុនដែលប្រមូលពីអតិថិជន យកទៅចាយវាយខ្ជាស់ខ្ជាយផុងខ្លួនវ័នក រហូតប្រើប្រាស់មូលប្បទានប័តគ្មានសាច់ប្រាក់ថែមទៀតផង ។ មកដល់ល្ងាចដដែលនេះតំណាងអយ្យការ បាននិងកំពង់បើកការស៊ើបសួរលើជនសង្ស័យ ដូច្នោះមិនសម្រេចធ្វើការចោទប្រកាន់យ៉ាងណានៅឡើយទេ ។
នេះជាព័ត៌មានបឋមនៅសាលាដំបូងរាជធានីភ្នំពេញ ដែលកោះសន្តិភាពមិនអាចស្វែ ងរកការទំនាក់ទំនងបំភ្លឺបាន ពីភាគីក្រុមហ៊ុនដែលចោទប្រកាន់គណនេយ្យខ្លួនឯងនោះបាន ៕
ចែករំលែកព័តមាននេះ