(បាងកក)៖ អគ្គីភ័យដែលបានកើតឡើងនៅព្រឹកថ្ងៃទី១១ ខែមិថុនា បានបណ្តាលឲ្យហាងចំនួន១១៨ បានបំផ្លាញ សត្វរាប់ពាន់ក្បាលបានងាប់ក្នុងផ្សារ Chatuchak នៅទីក្រុងបាងកក ប្រទេសថៃ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/06/721e79fe11428c2ff32310ae866cfca5.webp)
ប្រភពព័ត៌មានបាននិយាយថា អគ្គីភ័យបានចាប់ផ្តើមនៅម៉ោងប្រហែល ៤និង ១០នាទីព្រឹក ហើយរថយន្តពន្លត់អគ្គីភ័យបានទៅដល់កន្លែងកើតហេតុភ្លាមៗ ប៉ុន្តែត្រូវចំណាយពេលកន្លះម៉ោង ទើបភ្លើងរលត់ទាំងស្រុង។ អ្នកលក់ជាច្រើននៅទីនេះបាននិយាយថា ពួកគេបានបាត់បង់សត្វចិញ្ចឹមមួយចំនួនធំដោយសារតែភ្លើងឆេះ ដូចជាត្រីចិញ្ចឹម ឆ្មា ឆ្កែ ស្វាជាដើម ហើយថែមទាំងមានសត្វពូជកម្រដែលមានតម្លៃ។
មូលហេតុនៃឧបទ្ទវហេតុនេះកំពុងត្រូវបានស៊ើបអង្កេតនៅឡើយ។ ទោះជាយ៉ាងនេះក្តី ប្រជាពលរដ្ឋជាច្រើននាក់ នៅតំបន់ជុំវិញនោះ បាននិយាយថា មូលហេតុនៃអគ្គិភ័យនេះ អាចមកពីឆ្លងចរន្តអគ្គិសនី ចេញពីហាងលក់កូនឆ្កែ ដោយម្ចាស់បានបើកកង្ហារពេញមួយយប់។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/06/5bbbcb309f45863ce53e086104e62681.webp)
ចែករំលែកព័តមាននេះ