ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យណាស់! ព្រះពុទ្ធ​បដិមា​ដ៏​​​​ស្កឹមស្កៃ​កម្ពស់​​​១០៨​ម៉ែត្រ​​នឹង​ផុស​ទ្បើ​ង​​លើ​កំពូលភ្នំ​បូកគោ

5 ខែ មុន
  • កំពត

​ខេត្តកំពត ៖ ​កាន់តែ​ប្លែក​ភ្នែក​ហើយ​សម្រាប់បងប្អូនក្នុងតំបន់ ជា​ពិសេសនោះ គឺ​​​ភ្ញៀវ​ទេសចរ​ដែល​មក​កម្សាន្ត​នៅ​តំបន់​ឧទ្យាន​ជាតិ​ព្រះ​មុនី​វង្ស​បូកគោ ហើយ​​​អាច​រំពឹង​ថា កាន់តែ​ទាក់ទាញ​អ្នកទេសចរ​មក​ទស្សនា និង​ថតរូប​ទុក​អនុស្សាវរីយ៍ គួរ​ឱ្យ​ជាទី​ចាប់អារម្មណ៍ និង​គួរ​ជាទី​មោ​ទ​នៈ​បំផុត…

​ខេត្តកំពត ៖ ​កាន់តែ​ប្លែក​ភ្នែក​ហើយ​សម្រាប់បងប្អូនក្នុងតំបន់ ជា​ពិសេសនោះ គឺ​​​ភ្ញៀវ​ទេសចរ​ដែល​មក​កម្សាន្ត​នៅ​តំបន់​ឧទ្យាន​ជាតិ​ព្រះ​មុនី​វង្ស​បូកគោ ហើយ​​​អាច​រំពឹង​ថា កាន់តែ​ទាក់ទាញ​អ្នកទេសចរ​មក​ទស្សនា និង​ថតរូប​ទុក​អនុស្សាវរីយ៍ គួរ​ឱ្យ​ជាទី​ចាប់អារម្មណ៍ និង​គួរ​ជាទី​មោ​ទ​នៈ​បំផុត ។

ជាក់ស្តែង នៅ​លើ​កំពូលភ្នំ​បូកគោនា​ទឹកដី​ខេត្តកំពត ក្រុម​វិស្វករ​ជំនាញ​បាន​និង​កំពុង​មមា​រញឹក​សាង​​សង់​ព្រះពុទ្ធ​បដិមា​ដ៏​ធំ​ស្កឹមស្កៃ​ដែល​មាន​កម្ពស់​រហូត​ដល់​១០៨​ម៉ែត្រ ដែល​គ្រោង​នឹង​ចំណាយ​ថវិកា​រហូត​ដល់​៦០​លាន​ដុល្លារ​អា​មេ​រិ​ក ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រុម​វិស្វករ​ជំនាញ ព្រះពុទ្ធ​បដិមា​លើ​កំពូលភ្នំ​បូកគោ គឺ​មាន​កម្ពស់​ខ្ពស់​ជាងគេ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ។

ការ​សាងសង់​ព្រះពុទ្ធ​ប្បដិមា​កម្ពស់​១០៨​ម៉ែត្រ​ដ៏​ស្កឹមស្កៃ​នៅ​លើ​ខ្នងភ្នំ​បូកគោ​នេះ ដើម្បី​រំលឹក​គុណ​ដល់​ព្រះសម្មាសម្ពុទ្ធ​ជា​ព្រះ​បរមគ្រូ​នៃ​យើង ដែល​ព្រះ​អង្គ​បាន​ត្រាស់​ដឹង​ចម្លង​សត្វលោក​ឱ្យ​រួច​ផុត​ចាក​ទុក្ខ និង​ដើម្បី​រក្សា​នូវ​អត្តសញ្ញាណ​វប្បធម៌​សាសនា​ជាតិខ្មែរ សម្រាប់​ជាទី​គោរព​សក្ការៈ​ដ៏​ថ្លៃថ្លា​ឧត្តុ​ង​ឧត្តម​របស់​បងប្អូន​ពុទ្ធសាសនិកជន​ទាំងអស់​គ្នា​គោរព​ប្រណិប័តន៍ ហើយ​ព្រះពុទ្ធ​បដិមា​ដ៏​ស្កឹមស្កៃ​នេះ​ នឹង​គង់​ជា​សម្បត្តិ​វប្បធម៌​សាសនា​ជាតិខ្មែរ​ជា​រហូត​តរៀង​ទៅ ។​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ