ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ទុក​ទេ​! ក្រោយ​បែកធ្លាយ​វី​ដេ​អូ​សិស្សសា លា​ជក់បារី​ក្នុង​ហាង​កាហ្វេ

4 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ឃាត់ខ្លួន​សិស្ស​គេច​ម៉ោង​សិក្សា​ចំនួន​១៣​នាក់ ក្នុង​នោះ​មាន​៤​នាក់​ប្រព្រឹត្ត​ជក់បារី​ក្នុង​ហាងកាហ្វេ ក្រោយ​បែកធ្លាយ​វី​ដេ​អូ ។ ការ​ឃាត់ខ្លួន​ពួក​គេ ​ដើម្បី​ធ្វើការ​ណែនាំ​អប់រំ​ឡើង​វិញ ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​០៥ ខែមិថុនា…

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ឃាត់ខ្លួន​សិស្ស​គេច​ម៉ោង​សិក្សា​ចំនួន​១៣​នាក់ ក្នុង​នោះ​មាន​៤​នាក់​ប្រព្រឹត្ត​ជក់បារី​ក្នុង​ហាងកាហ្វេ ក្រោយ​បែកធ្លាយ​វី​ដេ​អូ ។ ការ​ឃាត់ខ្លួន​ពួក​គេ ​ដើម្បី​ធ្វើការ​ណែនាំ​អប់រំ​ឡើង​វិញ ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២៤ ស្ថិត​នៅ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា ការ​ឃាត់ខ្លួន​សិស្ស​គេច​ម៉ោង​សិក្សា​មក​ធ្វើការ​អប់រំ​ណែនាំ​ត្រូវ​បាន​ស្គាល់ឈ្មោះ​៤​នាក់​ដែល​ជក់បារី ទី​១-​ឈ្មោះ ឈឿ​ន រក្សា​, ទី​២-​ឈ្មោះ ហេង សិ​វីឡា​, ទី​៣-​ឈ្មោះ រ៉ុ​ង ជី​ង​វ័ន និង​៤-​ឈ្មោះ នុ​ក សម្បត្តិ ។

លោក​បាន​បញ្ជាក់​ថា ក្រោយ​បែក​វី​ដេ​អូ​សិស្ស​គេច​សាលា​៤​នាក់​ជុំ​គ្នា​ជក់បារី​ក្នុង​ហាង​កាហ្វេ យីហោ «​អ៊ី ណា អី​» ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​មួយ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​ជា​ការ​ណែនាំ​ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​ចុះ​ពិនិត្យ​តាម​ហាង​ការ​ហ្វេ និង​តារាង​បាល់ទាត់​ដែល​សិស្ស​គេច​ម៉ោង​សិក្សា​ឃាត់​បាន​ចំនួន​១៣​នាក់ ក្នុង​នោះ មាន​៤​នាក់​ដែល​ជក់បារី​ក្នុង​រូបភាព​ក្នុង​ហាង​កាហ្វេ​«​អ៊ី ណា អ៊ី​» ត្រូវ​បាន​នាំ​យក​មក​ប៉ុស្តិ៍​រដ្ឋបាល​អូរ​ជ្រៅ ដើម្បី​ធ្វើការ​អប់រំ​ណែនាំ​និង​ធ្វើ​កិច្ចសន្យា​ដល់​ម្ចាស់​ហាង​ការ​ហ្វេ​។

លោក​គាត ហ៊ុ​ល អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​បាន​បញ្ជាក់​ថា ក្រោយ​បែក​រូបភាព​តាម​ព័ត៌មាន និង​បណ្តាញ​សង្គម​ឃើញ​សិស្ស​គេច​សាលា​ជួបជុំ​គ្នា​ជក់បារី​ក្នុង​ហាង​កាហ្វេ ហើយ​បានអោយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ចុះ​ពិនិត្យ ហើយ​ឃាត់​សិស្ស​ដែល​គេច​ពី​ម៉ោង​សិក្សា​ចំនួន​១៣​នាក់ ក្នុង​នោះ​មាន​៤​នាក់​ជក់បារី​ត្រូវ​នាំ​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​អូរ​ជ្រៅ​ទាំង​១៣​នាក់ ដើម្បី​អប់រំ​ណែនាំ​និង​ហ្ចា​ស់​ហាង​កាហ្វេ​ត្រូវ​បាន​ធ្វើ​កិច្ចសន្យា បើ​ឃើញ​សិស្ស​គេច​ម៉ោង​សិក្សា​ចូល​ជក់បារី ត្រូវ​មក​រាយការណ៍​ជូន​កម្លាំង​មាន​សមត្ថកិច្ច​ជា​បន្ទាន់ ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ