ឧត្តរមានជ័យ ៖ ប៉ូលិសអធិការស្រុកអន្លង់វែងបានចេញអន្តរាគមន៍បង្ក្រាបទៅលើក្រុមក្មេងទំនើ.ងចំនួន២ក្រុម ដែលចេញបង្ហាញមុខធ្វើសកម្មភាពជិះម៉ូតូដេញកា.ប់ចា.ក់គ្នាពាសពេញតាមដងផ្លូវជាតិ និងប្រមូលផ្តុំណាត់គ្នាវា.យតប់គ្នា ដែលហេតុការណ៍នេះបានកើតឡើង ស្ថិតក្នុងទីប្រជុំជនទឹកដីស្រុកដូអន្លង់វែង ដូចសាច់រឿងហុងកុងចិន បង្កការភ្ញាក់ផ្អើល ត្រូវបានឃាត់ខ្លួនចំនួន១០នាក់ រួមទាំងវត្តុតាំងមួយចំនួន កាលពីវេលាម៉ោង១.៤០នាទីយប់ឈានចូលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤កន្លងទៅនេះ ។
លោកវរសេនីយ៍ឯក ស៊ូ នូវ អធិការនគរបាលស្រុកអន្លង់វែង បានឲ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ក្រុមក្មេងទំនើ.ងដេលចេញធ្វើសកម្មភាពជិះម៉ូតូដេញកា.ប់ចា.ក់គ្នាពាសពេញតាមដងផ្លូវជាតិនេះ មានចំនួន២ក្រុម ដែលបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងផលប៉ះពាល់ដល់សន្តិសុខសង្គមនោះ លោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវបង្ក្រាបចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ សរុបចំនួន១០នាក់(ប្រុស) ដកហូតវត្ថុតាងកាំបិ.តខ្វែវ ចំនួន៤កាំបិ.តចំនួន១ដាវ ចំនួន១ និងម៉ូតូចំនួន២គ្រឿងនាំខ្លួនយកមកអធិការស្រុកអន្លង់វែងសាកសួរចម្លើយ ។
លោកអធិការបន្តថា ក្រុមក្មេងទំនើ.ងដែលចេញធ្វើសកម្មភាពកា.ប់ចា.ក់គ្នាដោយបក្ខពួក៦នាក់ ១.ឈ្មោះង៉ែត សុខា ភេទប្រុស អាយុ១៨ឆ្នាំ ២.ឈ្មោះ ខូវ កាន់ណារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ ៣.ឈ្មោះមករា វណ្ណា ភេទប្រុស អាយុ២០ឆ្នាំ ៤. ឈ្មោះ សៀយ សុយន់ ភេទប្រុស អាយុ១៧ឆ្នាំ ៥.ឈ្មោះ ហឿន ម៉េងហុង ភេទប្រុស អាយុ១៨ឆ្នាំ ៦.ឈ្មោះទ្រី ចាន់ទ្រា ភេទ ប្រុស អាយុ១៨ឆ្នាំ សមត្ថកិច្ចដកហូតវត្ថុតាំងកាំបិ.តខ្វែវ ចំនួន៤កាំបិ.តការចែត១ ដាវ១ និងម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសេរី២០២៤ពណ៍ខ្មៅ ពាក់ស្លាក់លេខឧត្តរមានជ័យ១E.៩០.០៨ ទាំង៦នាក់ រស់នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
និងបក្ខពួកម្ខាងទៀតមានគ្នា៤នាក់ ១ឈ្មោះ សំ រដ្ឋា (ជនជាតិយួន) ភេទប្រុស អាយុ២២ឆ្នាំ ២ឈ្មោះណាត់ ចាន់រិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ ៣ឈ្មោះហ៊ន ទិត ភេទប្រុស អាយុ២៤ឆ្នាំ ទាំង៣នាក់ រស់នៅក្នុងស្រុកអន្លង់វែង និងម្នាក់ទៀត៤ ឈ្មោះ សេង ផានិត ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិគូលេនខាងត្បូង ឃុំគូលេនខាងត្បូង ស្រុកគូលេន ខេត្តព្រះវិហារ ។ ចំពោះអ្នកទាំង១០នាក់ មានមុខរបរមិនពិតប្រាកដ ។
សមត្ថកិច្ចដកហូតវត្ថុតាង មានកាំបិ.តខ្វែវ២ និងម៉ូតូហុងដាឌ្រីម មួយគ្រឿង សេរី២០២៤ ពាក់ស្លាកលេខសៀមរាប ១AQ.៧៧.៦៧ រងការខូចខាតធ្ងន់ ក្រុមក្មេងទំនើង និងវត្ថុតាងខាងលើនេះ សមត្ថកិច្ចបានកសាងសុំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ។
ទាក់ទិនករណី ក្រុមក្មេងទំនើ.ងជិះម៉ូតូដេញកា.ប់ចា.ក់គ្នា ដែលបង្កធ្វើឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងផលប៉ះពាល់ដល់សន្តិសុខសង្គមនេះ លោកចំរើន ណេតសុធាវីរ៉េត ជាអ្នកនាំពាក្យឲ្យស្នងការខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នេះថា ក្រោយពីបានទទួលពីលោកអធិការស្រុកអន្លង់វែង បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត នោះខាងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់បានកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការអមសាលាដំបូងខេត្តឧត្តរមានជ័យ ដោយមិនលើកលេងចាត់ការទៅតាមនីតិវិធីច្បាប់ នៅរសៀលថ្ងៃទី៣១ខែឧសភាឆ្នាំ២០២៤នេះ ៕
ចែករំលែកព័តមាននេះ