ភ្លៀង នឹងធ្លាក់ជោគជាំពាក់កណ្តាលប្រទេស
- ភ្នំពេញ
ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា សម្ពាធទាបគ្របដណ្ដប់លើព្រះរាជាណាចក្រកម្ពុជា ភាគកណ្ដាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង ចាប់ពីថ្ងៃទី
ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា សម្ពាធទាបគ្របដណ្ដប់លើព្រះរាជាណាចក្រកម្ពុជា ភាគកណ្ដាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង ចាប់ពីថ្ងៃទី
ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា សម្ពាធទាបគ្របដណ្ដប់លើព្រះរាជាណាចក្រកម្ពុជា ភាគកណ្ដាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង ចាប់ពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ដូចនេះ កម្រិតនៃភាពជោគជាំដោយទឹកភ្លៀងនៅក្នុងប្រទេស បានឡើងដល់៥០ភាគរយ ។
ប្រភពដដែល បានអះអាងថា តំបន់ដែលមានកម្រិតភាពជោគជាំដោយទឹកភ្លៀងខ្ពស់ជាងគេ ពោលគឺរហូតដល់៥០ភាគរយ គឺនៅតំបន់ខ្ពង់រាប ដែលមានខេត្តត្បូងឃ្មុំ កំពង់ចាម ក្រចេះ រតនគីរី ស្ទឹងត្រែង ព្រះវិហារ និង មណ្ឌលគីរី ។
ប្រភពដដែល បានបញ្ជាក់ថា នៅក្នុងអំឡុងពេលនេះ នៅបណ្តាខេត្តទាំងនេះ អាចមានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់ដល់ទៅចាប់ពី១០ភាគរយ ទៅ៥០ភាគរយ ។
ប្រភពដដែល បានបន្ថែមថា សម្រាប់តំបន់វាលទំនាប នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ ភ្នំពេញ កណ្តាល ព្រៃវែង ស្វាយរៀង កំពង់ស្ពឺ និងតាកែវ អាចមានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ចាប់ពី១០ភាគរយ ទៅ ៤០ភាគរយ ។
ហើយសម្រាប់តំបន់មាត់សមុទ្រវិញ ដូចជា ៖ កោះកុង ព្រះសីហនុ កំពត និង កែប កម្រិតភ្លៀង ផ្ទរ រន្ទះ និងខ្យល់កន្ត្រាក់ គឺមានត្រឹមចាប់ពី១០ភាគរយ ទៅ ៣០ភាគរយប៉ុណ្ណោះ ខណៈដែលរលក គឺអាចមានកំពស់ចាប់ពី ០,៥០ម៉ែត្រ ទៅ ១,៧០ ម៉ែត្រ ដែលគួរឱ្យប្រុងប្រយ័ត្នរាល់ការធ្វើដំណើរតាមទូកនានា ។
ដោយ ៖ ស ផាត់
ចែករំលែកព័តមាននេះ