រាជធានីភ្នំពេញ ៖ ផ្តើមចេញពីការគោរពស្រឡាញ់ចំពោះគណបក្សប្រជាជនកម្ពុជា គោរពស្រឡាញ់សម្តេចតេជោ ហ៊ុន សែន ការគោរពស្រឡាញ់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានធ្វើអោយលោកស្រីឈិត ពៅ សមាជិកាក្រុមប្រឹក្សាសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក សុខចិត្តចំណាយលុយកាក់ផ្ទាល់ខ្លួន និងពេលវេលា ២ថ្ងៃ ៣យប់ មកចូលរួមបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ។
លោកស្រី ឈិត ពៅ ដែលបង្ហាញពីទឹកចិត្តស្រឡាញ់ស្មោះស្មគ្រ័ ចំពោះគណបក្សប្រជាជនកម្ពុជា ដូច្នេះថា ដោយសារមានគណបក្សប្រជាជនកម្ពុជា ទើបកម្ពុជាទទួលបានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៏ពាសពេញផ្ទៃប្រទេស ក្រោមការដឹកនាំរបស់សម្តេចតេជោ និងសម្តេចធិបតី បើគ្មានគណបក្សប្រជាជនកម្ពុជា ក៏លោកស្រី គ្មានឧិកាសមកឈរនិយាយ មកចូលរួម ប្រើសិទ្ធស្វ័យសំរេច ដោយបង្ហាញពីសណ្តានចិត្តគោរពស្រឡាញ់ ឥតងាករេ ចំពោះគណបក្សប្រជាជនកម្ពុជា ។
ក្នុងវ័យ៤០ឆ្នាំ លោកស្រី ឈិត ពៅ បានគូសបញ្ជាក់ថា ៖ ពេលនេះស្វាមីរបស់លោកស្រី កំពុងសំរាកព្យាបាលជំងឺ នៅចក្រភពអង់គ្លេស។ តែដើម្បីបង្ហាញពីការសងគុណ ទៅគណបក្សប្រជាជនកម្ពុជាវិញ ដែលលោកស្រីគោរពស្រឡាញ់ជារៀងរហូតមក លោកស្រីបានទុកប្តីឲ្យនៅមន្ទីរពេទ្យ តែម្នាក់ឯង សុខចិត្តជិះយន្តហោះ មកបោះឆ្នោត រាប់ម៉ឺនគីឡូម៉ែត្រ ដើម្បីមកបំពេញកាតព្វកិច្ចជាពលរដ្ឋម្នាក់ និងជាសមាជិកក្រុមប្រឹក្សាម្នាក់ផងដែរ ។
លោកស្រី ឈិត ពៅ បានសបញ្ជាក់ថា ពាក់ពន្ធ័នឹងដំណើរការអភិវឌ្ឍន៏ហេដ្ឋារចនាសម្ពន្ធ័រូបវន្ត័ នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជជា ពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញគម្រោងព្រែកជីកហ្វូណន.តេជោ ដែលតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវទឹក ពីទន្លេបាសាក់ដល់សមុត្រខេត្តកែប មានប្រវែង១៨០គីឡូម៉ែត្រ ដែលទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីពីប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលកម្ពុជានឹងលែងត្រូវការពឹងដង្ហើមគេដកទៀតហើយ និងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា កាន់តែរីកចំរើន ៕
ចែករំលែកព័តមាននេះ