ម្ចាស់ផ្ទះនិងកូនចៅកំពុងដេកសុខៗ ស្រាប់តែមានអារម្មណ៍ថាក្តៅ លុះភ្ញាក់ឡើងឃើញភ្លើងឆេះស្រែកផ្អើលអ្នកស្រុក
- ព្រៃវែង
ខេត្តព្រៃវែង ៖ ផ្ទះមួយខ្នងធ្វើអំពីឈើ ប្រក់ស័ង្កសីមានទំហំ៧,៥ម៉ែត្រ គុណនឹង៥,៥ម៉ែត្រ ត្រូវបាន
ខេត្តព្រៃវែង ៖ ផ្ទះមួយខ្នងធ្វើអំពីឈើ ប្រក់ស័ង្កសីមានទំហំ៧,៥ម៉ែត្រ គុណនឹង៥,៥ម៉ែត្រ ត្រូវបាន
ខេត្តព្រៃវែង ៖ ផ្ទះមួយខ្នងធ្វើអំពីឈើ ប្រក់ស័ង្កសីមានទំហំ៧,៥ម៉ែត្រ គុណនឹង៥,៥ម៉ែត្រ ត្រូវបានអគ្គីភ័យថាផេះគ្មានសល់ ដោយសារតែឆ្លងចរន្តអគ្គិសនី។
គ្រោះអគ្គីភ័យខាងលើនេះបានកើតឡើងនៅវេលាម៉ោង៩យប់ថ្ងៃទី២០ ឧសភា ឆ្នាំ២០២៤ នៅភូមិអន្លង់រាជ្យ ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
ម្ចាស់ផ្ទះឈ្មោះ ខឿត សុវណ្ណាត ភេទប្រុស អាយុ៤១ឆ្នាំ និងប្រពន្ឋឈ្មោះ វ៉ា ស្រីណាត អាយុ៣២ឆ្នាំ។
តាមការរៀបរាប់របស់ម្ចាស់ផ្ទះបានបញ្ជាក់ថា មុនពេលកើតហេតុ ពួកគេនឹងកូនចៅកំពុងដេកនៅក្នុងផ្ទះ សុខៗ ស្រាប់តែមានអារម្មណ៍ថាក្ដៅ ពេលភ្ញាក់ឡើង ក៏ឃើញផ្ទះត្រូវភ្លើងឆេះខ្លាំងទៅហើយ ទើបពុំបានគិតគូរអ្វីឆ្ងាយ ទាំងប្ដីនិងប្រពន្ធសង្វាតនាំកូនចៅរត់ចេញក្រៅផ្ទះ ព្រោះខ្លាចត្រូវភ្លើងឆេះ ។ ពេលចេញក្រៅផ្ទះរួច ក៏ស្រែកឆោឡោហៅអ្នកស្រុកជិតខាងឱ្យជួយពន្លត់តែជួយមិនឈ្នះដោយសារភ្លើងឆេះខ្លាំងពេក ទើបបានត្រឹមឈរយំសម្លឹងមើលផ្ទះត្រូវភ្លើងឆេះរហូតអស់តែម្ដង។
ដោយឡែកខាងសមត្ថកិច្ចបានបញ្ជាក់ថា គ្រោះអគ្គីភ័យនេះ មិនបានបណ្ដាលឱ្យមានអ្នករងគ្រោះថ្នាក់នោះទេ គឺខូចខាតតែផ្ទះនិងទ្រព្យសម្បត្តិក្នុងផ្ទះដែលសរុបការខូចខាតទាំងអស់មានតម្លៃស្មើនឹង១២០០០ដុល្លារ ៕
ចែករំលែកព័តមាននេះ