ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ​នៅ​ក្នុង​បេះដូង​ប្រជាជន​កម្ពុជា

6 ខែ មុន
  • ភ្នំពេញ

​ប្រមុខ​ព្រឹទ្ធសភា ប្រមុខ​រដ្ឋសភា ប្រមុខ​រដ្ឋាភិបាល មន្ត្រី​គ្រប់​ជាន់​ថ្នាក់ និងប្រជាជនកម្ពុជាទាំងអស់ បាន​ថ្វាយ​ព្រះរាជ​ពរ​ដល់​ព្រះមហាក្សត្រ​កម្ពុជា ខណ​:​ប្រទេសកម្ពុជា​ទាំងមូលប្រារ​ព្វ​ទិវា​ចម្រើន ព្រះ​ជន្ម ព្រះករុណា ព្រះបាទ…

​ប្រមុខ​ព្រឹទ្ធសភា ប្រមុខ​រដ្ឋសភា ប្រមុខ​រដ្ឋាភិបាល មន្ត្រី​គ្រប់​ជាន់​ថ្នាក់ និងប្រជាជនកម្ពុជាទាំងអស់ បាន​ថ្វាយ​ព្រះរាជ​ពរ​ដល់​ព្រះមហាក្សត្រ​កម្ពុជា ខណ​:​ប្រទេសកម្ពុជា​ទាំងមូលប្រារ​ព្វ​ទិវា​ចម្រើន ព្រះ​ជន្ម ព្រះករុណា ព្រះបាទ ព្រះនរោត្តម សីហ​មុន បាន​មានព្រះ​ជន្ន​គម្រប់៧១​ព្រះ​វស្សា ឈាន​ចូល៧២​ព្រះ​វស្សានៅ​ថ្ងៃ​ទី១៤ ខែឧសភា ឆ្នាំ២០២៤​នេះ​។

ឆ្នាំ​នេះ​ ក៏​ជា​ឆ្នាំ​ពិសេស​ផង​ដែរ​ ដែល​ព្រះមហាក្សត្រ​នៃ​យើង​បាន​គ្រង​ព្រះរាជ​សម្បត្តិ​បាន​២០​ព្រះ​វស្សា ហើយ​ក្រោម​ម្លប់​របស់​ព្រះ​អង្គ ប្រទេស​កម្ពុជា​មាន​សាមគ្គីភាព ឯកភាព​ជាតិ សន្តិភាព ស្ថេ​រ​ភាព​នយោបាយ និងការ​អភិវឌ្ឍន៍​ដោយ​ធ្វើ​អោយ ប្រជាជន​កម្ពុជារស់នៅ​កាន់តែ​មាន​ជីវភាព​ធូរធា​និង​សុភមង្គល​ក្នុង​ជីវិត​។

នៅ​ថ្ងៃ​ទី​១៤ ខែឧសភា​នេះ ប្រមុខ​ដឹកនាំ​ព្រឹទ្ធសភា​ គឺ​សម្តេចតេ​ជោ ហ៊ុន សែន លោក​ជំទាវ ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រីកម្ពុជា មន្ត្រីរាជការ និងប្រជា​ជន បាន​ផ្សព្វផ្សាយយ៉ាង​ព្រោងព្រាត​សារ​ថ្វាយព្រះពរដល់ព្រះ​មហា​ក​ក្សត្រ​កម្ពុជា​ ។

បេះដូង​ប្រជាជន​កម្ពុជា​ពោរពេញ​ដោយ​ការ​គោរព​យ៉ាង​ខ្ពង់ខ្ពស់ ​និង​ការ​ស្រឡាញ់​អស់ពី​បេះដូង​ចំពោះ​ព្រះមហាក្សត្រ ដែល​ប្រក​ដោយ​ទឹក​ព្រះ​ទ័យ​គិតដល់​ផលប្រយោជន៍ ជាតិ​និង​ប្រជាជន​ជា​ធំ ក្នុង​នាម ​ជា​ព្រះមហាក្សត្រ សោយរាជ ប៉ុន្តែ​មិន​កាន់​អំណាច​។

ព្រះមហាក្សត្រ ព្រះករុណា នរោត្តម សីហ​មុនី បាន​ប្រកាន់​ជំហរ​អ​ព្យា​ក្រិត​ក្នុងនយោបាយ ដែល​ស្រប​តាម​តួនាទី​រដ្ឋធម្មនុញ្ញនៃ​រាជាធិបតេយ្យ​នៅ​កម្ពុជា​។ ព្រះ​អង្គតែងតែប្តេជ្ញាព្រះ​ទ័យ ក្នុង​ការ​បម្រើ ប្រទេស​និង​ប្រជាជន​កម្ពុជា​ទាំងអស់ ដោយ​មិនគិត​ពី​និន្នាការ នយោបាយ​ឡើយ​។

ចាប់តាំងពី​ការ​ឡើង​គ្រងរាជ្យ​របស់​ព្រះ​អង្គ​ក្នុង​ឆ្នាំ២០០៤ ព្រះមហាក្សត្រ គឺជា​និមិត្ត រូប​នៃស្ថិរភាព សាមគ្គីភាព និង ឯកភាព​ជាតិ​។ ក្នុងរជ្ជកាល​របស់​ព្រះ​អង្គ ប្រទេស​កម្ពុជាមាន​ស្ថិរភាព​នយោបាយ សន្តិភាព និង​ការ​អភិវឌ្ឍន៍​គួរ​អោយ​កត់សម្គាល់​។

ក្នុង​រយ​:​ពេល​២០​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រទេស​កម្ពុជា​មានការ​អភិវឌ្ឍ​សេដ្ឋកិច្ច ដ៏​គួរ​អោយ កត់សម្គាល់ ដោយ​ធ្វើ​អោយ​ប្រទេស​កម្ពុជា​បាន​ចាក​ចេញពី​ប្រទេស​ក្រីក្រ មក​កាន់ប្រទេសមាន​ប្រាក់ ចំណូល​មធ្យម​កម្រិត​ទាប ហើយឆ្ពោះទៅ​កាន់​ប្រទេស​មាន​ប្រាក់ចំណូល មធ្យម​កម្រិត​ខ្ពស់​នៅ​ត្រឹម​ឆ្នាំ​២០៣០ និងប្រទេស​មាន​ប្រាក់ចំណូល កម្រិត​ខ្ពស់​នៅ​ឆ្នាំ២០៥០ ខាង​មុខ​នេះ​។

ក្រោម​ម្លប់​របស់​ព្រះ​អង្គ​ និង​ការ​ដឹកនាំ​ប្រកបដោយ​ការ​ទទួលខុសត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ប្រទេស​កម្ពុជា​នឹង សម្រេច ក្តី​ស្រមៃ​របស់​ខ្លួន​ក្លាយ ជា​ប្រទេស មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់ និង បន្ត​មក ទៀត​ក្លាយជា​ប្រទេស​មាន​ប្រាក់​ចំណូល​កម្រិត​ខ្ពស់​ជា​មិន​ខាន​។

មិន​តែប៉ុណ្ណោះ ប្រជាជន​កម្ពុជា​មានការ​គោរព​និង​ស្រឡាញ់​ចំពោះ​ព្រះ​អង្គ ដោយសារតែព្រះ​អង្គ​គឺជា​ព្រះមហាក្សត្រ​ដែល​មានទឹក​ព្រះ​ទ័យ​ប្រកបដោយ​សប្បុរស ចំពោះ ប្រជាជនកម្ពុជា​ដែល​ស្ថិត​ក្នុង​ស្ថានភាព​ពិបាក​ផង​ដែរ​។

ព្រះ​អង្គជា​ញឹកញាប់​បាន​ព្រះ​រាជទាន​អំណោយ​មនុស្សធម៌​ដល់​ប្រជាជន កម្ពុជា​ដែល មាន ស្ថានភាព​ជីវភាព​លំបាក​ដោយ​ភាព​ក្រីក្រ​ឬ​ក៏​រង​គ្រោះ​ដោយ​មហន្ត​រាជ ធម្មជាតិ ដូច​ជា​គ្រោះ​រាំង​ស្ងួត និងទឹកជំនន់​ជាដើម​។

ជាមួយ​គ្នា​នោះ ចាប់តាំងពី​មុន​ពេល​ឡើង​សោយរាជ​នៅ​ឆ្នាំ​២០២៤ និងរហូត​មកដល់ពេល​បច្ចុប្បន្ន ព្រះមហាក្សត្រ តែងតែមាន​ទឹក​ព្រះ​ទ័យ លើកកម្ពស់​វប្បធម៌ នៃ​ប្រទេស កម្ពុជា​។ នេះ​ដោយសារ​តែព្រះ​អង្គ​មានទឹក​ព្រះ​ទ័យ​ស្រឡាញ់​សិ​ល្បះ​និង វប្បធម៌ តាំងពី ព្រះ​អង្គ​មាន​ព្រះ​ជន​វ័យក្មេង​មក​។

ព្រះមហាកស្ត្រ ទ្រង់​ប្រសូត​នា​ថ្ងៃ​ទី ១៤​ខែឧសភា​ឆ្នាំ ១៩៥៣​នៅ​ទីក្រុង​ភ្នំពេញ​ព្រះរាជា ណា​ចក្រ កម្ពុជា​។ នៅ​ឆ្នាំ​១៩៥៩ ដល់​១៩៦២ ព្រះ​អង្គ​ទ្រង់​បាន​ចូល​សិក្សា នៅ​សាលា បឋម​សិក្សា​នរោត្ដម​, វិទ្យាល័យ​ដេ​កាត​នៅ​រាជធានី​ភ្នំពេញ​។ បន្ទាប់​មក​ព្រះ​អង្គ​ត្រូវ បាន​ព្រះ​បិតា​បញ្ជូន​ទៅ​ទីក្រុង​ប្រ៉ា​ក (Prague) ប្រទេស ឆេ​ក ឬ​ហៅ​ថា ឆេ​កូ​ស្លូ​វ៉ា​គី នៅ​ពេល​នោះ នៅ​ពី​ឆ្នាំ​១៩៦២​។ នៅ​ទីនោះ​ព្រះ​អង្គ​បាន ចូល​រៀន នៅ​សាលា បឋម​សិក្សា​, វិទ្យាល័យ និង សាលា​តូរ្យតន្ត្រី ដែល​ទ្រង់​បាន​សិក្សា​ផ្នែក​តន្ត្រី និង​របាំ​បុរាណ​រហូត​ដល់​ឆ្នាំ​១៩៧៥​។ នៅ​ក្នុង ឆ្នាំ​១៩៧៥ ព្រះ​អង្គ​បាន​ចាក ចេញពី ទីក្រុង​ប្រ៉ា​ក ដើម្បី​ទៅ​សិក្សា​ផ្នែក​ខ្សែ​ភាព យន្ត នៅ ប្រទេស​កូរ៉េ​ខាងជើង​។

គួរ​បញ្ជាក់​ថា មុន​ឡើង​សោយរាជ្យ​គឺ​នៅ​ក្នុង​ឆ្នាំ​១៩៩៣ ព្រះ​អង្គ​ត្រូវ​បាន​តែងតាំង ជា​ព្រះ រាជ​ប្រតិភូ​កម្ពុជា ប្រចាំ​អង្គការ​យូ​ណេ​ស្កូ ដែល​មាន​ទីស្នាក់ការ​នៅ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង ជាទី ដែល ព្រះ​អង្គ​មាន​ប្រជាប្រិយភាព​ចំពោះ​ការ​តស៊ូ ធ្វើការ​យ៉ាង ស្វិតស្វាញ និង​ភក្តីភាព ចំពោះ វប្បធម៌​កម្ពុជា​។

ជាមួយ​ព្រះរាជ​សមិទ្ធិ​ផល​ដ៏​ច្រើន ​ក្រោម​ការ​សោយរាជ្យ​របស់​ព្រះ​អង្គ ព្រះមហាក្សត្រ នឹង​បន្ត​ជា​
ក្ស​ត្យ​ដែល​ទទួល​ការ​គោរព​និង​ស្រឡាញ់​បំផុត​ពី​ប្រជាជន​កម្ពុជា​យូរអង្វែង​ទៅ​មុខ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ