មានផ្ទះអត់មនុស្សនៅ ព្រោះចំណាកស្រុកស្ងាត់ភូមិនៅតាមជាយដែន
- ឧត្តរមានជ័យ
ខេត្តឧត្តរមានជ័យ ៖ គេបានសង្កេតឃើញប្រជាពលរដ្ឋ៨ភូមិ គឺភូមិជ្រឹងខាងកើត ភូមិអូរឬស្សី ភូមិចំការចេក ភូមិថ្មដូន ភូមិរំដួលជើងភ្នំ ភូមិចំបក់ ភូមិអូរស្វាយ…
ខេត្តឧត្តរមានជ័យ ៖ គេបានសង្កេតឃើញប្រជាពលរដ្ឋ៨ភូមិ គឺភូមិជ្រឹងខាងកើត ភូមិអូរឬស្សី ភូមិចំការចេក ភូមិថ្មដូន ភូមិរំដួលជើងភ្នំ ភូមិចំបក់ ភូមិអូរស្វាយ…
ខេត្តឧត្តរមានជ័យ ៖ គេបានសង្កេតឃើញប្រជាពលរដ្ឋ៨ភូមិ គឺភូមិជ្រឹងខាងកើត ភូមិអូរឬស្សី ភូមិចំការចេក ភូមិថ្មដូន ភូមិរំដួលជើងភ្នំ ភូមិចំបក់ ភូមិអូរស្វាយ ភូមិដងទុង ដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃនៃខេត្តឧត្តរមានជ័យ ដោយសារតែជីវភាពប្រចាំថ្ងៃអត់ការងារធ្វើ ធ្លាក់ចុះទើបពួកគាត់បង្ខំចិត្តចាក់សោផ្ទះ បិទទ្វារធ្វើចំណាកស្រុកចាកចេញពីផ្ទះស្វែងរកការងារនៅឯប្រទេសថៃ និងនៅក្នុងប្រទេសខណៈនេះ នៅតាមភូមិនីមួយៗមានសភាពស្ងាត់ជ្រងំដូចចោរលួចសេះទៅហើយ ផ្ទះខ្លះសល់ចាស់ៗមើលចៅ ។
យោងតាមធ្វើបទសម្ភាសន៍បុរសដែលមានវ័យចំណាស់ម្នាក់ ឈ្មោះសុវណ្ណា រិទ្ធ អាយុ៦៨ឆ្នាំ រស់នៅក្នុងភូមិចំបក់ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានរៀបរាប់ឲ្យការសែតកោះសន្តិភាពដឹងថា នៅក្នុងអំឡុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ នេះ បញ្ហាទី១ យោងទៅលើផ្នែកសេដ្ឋកិច្ចក្នុងគ្រួសារតាមតំបន់ធ្លាក់ចុះខ្លាំង គ្មានមុខរបរ គ្មានការងារធ្វើ ។
ហើយបញ្ហាទី២ ប្រជាពលរដ្ឋជំពាក់ធានាគារ បញ្ហាទី៣ប្រជាពលរដ្ឋខិតខំធ្វើផ្នែកកសិកម្មគ្រប់ប្រភេទបានទទួលផលតិចតួច ហើយគ្មានទីផ្សារដើម្បីលក់ដោះដូបានដោះស្រាយទៅលើជីវភាព និងបង់បំណុលធានាគារ ។ បញ្ហាដែលកើតមាននេះ ស្ទើតែមួយរយភាគរយទៅហើយក្នុងតំបន់ជាយដែនថៃ ខណៈនេះ ប្រជាពលរដ្ឋបានសម្រេចចិត្តបិទទ្វារផ្ទះតាមគ្រួសារ ខ្លះនាំកូននាំចៅចំណាកស្រុកទើបរស់ ។ គ្រួសារខ្លះទៀតដោយទុកម្តាយនៅមើលថែទាំចៅនៅផ្ទះដោយខ្លួនចំណាក់ស្រុកចេញទៅរកការងារនៅប្រទេសថៃ តាមព្រំដែនក៏មានចូលទៅដល់ខេត្តជ្រៅៗក៏មានឱ្យតែមានការងារធ្វើ ។
ទាក់ទិនព័ត៌មានប្រជាពលរដ្ឋធ្វើចំណាកស្រុកនេះ កាសែតកោះសន្តិភាពបានធ្វើបទសម្ភាសន៍លោកមេភូមិទាំង៨ភូមិតាមរយៈលេខទូរស័ព្ទ លោកមេភូមិបានឲ្យដឹងដូចៗគ្នាថា មុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរបងប្អូនប្រជាពលរដ្ឋដែលធ្វើចំណាកស្រុក បាននាំគ្នាមកស្រុកកំណើតវិញ តាមភូមិនីមួយៗយ៉ាងច្រើនកុះករអធិកអធមមានប្រាក់ស៊ីចាយសប្បាយពេញភូមិ ។
ក្រោយពីបញ្ចប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររួចរាល់ហើយ គេបានសង្កេតឃើញនៅតាមភូមិស្រុកមានសភាពស្ងប់ស្ងាត់ឡើងវិញ មូលហេតុកក្តាសំខាន់ដែលកើតមានបែបនេះដោយសារទៅលើជីវភាពចាយអស់ប្រាក់ដែលសន្សំបាន ពួកគាត់សម្រេចចិត្តចំណាកស្រុកនៅក្នុងប្រទេស និងនៅក្រៅប្រទេសជាពិសេស នៅក្នុងប្រទេសថៃតែម្តងប្រមាណ៥០%នៅតាមភូមិនីមួយ ។
ចែករំលែកព័តមាននេះ