មកពីភ្នំរើសផ្លែសំរ៉ងវិញ ជុំគ្នាផឹកស្រាក្លែមឆាក្តៅសាច់កង្កែបលាយសាច់គីង្គក់ លុះព្រឹកឡើង ផ្អើលអ្នកភូមិ
- កំពត
ខេត្តកំពត ៖ តាមប្រភពពត៌មានពីអ្នកភូមិបានឲ្យដឹងថា មានករណីបុរសម្នាក់ទើបនិងចុះពីភ្នំរើស
ខេត្តកំពត ៖ តាមប្រភពពត៌មានពីអ្នកភូមិបានឲ្យដឹងថា មានករណីបុរសម្នាក់ទើបនិងចុះពីភ្នំរើស
ខេត្តកំពត ៖ តាមប្រភពពត៌មានពីអ្នកភូមិបានឲ្យដឹងថា មានករណីបុរសម្នាក់ទើបនិងចុះពីភ្នំរើសសំរ៉ងមកដល់ផ្ទះ ក៏បានជួបជុំគ្នាផឹកស៊ីជាមួយអ្នកភូមិដែលទៅរើសសំរ៉ងជាមួយគ្នា ដោយមានគ្រឿងក្លែមឆាក្តៅសាច់កង្កែបនិងសាច់គីង្គក់ ក្រោយពីផឹកស៊ីអស់រយៈពេលពីរទៅបីម៉ោង(ម៉ោង១០និង៣០នាទីយប់)ក៏ឈប់ផឹកបែកគ្នាទៅផ្ទះរៀងៗខ្លួន។
តាមប្រភពបងថ្លៃប្រុសដែលនៅផ្ទះជិតគ្នាឲ្យដឹងថា នៅពេលប្អូនថ្លៃឈប់ផឹកមកដល់ផ្ទះ គាត់ឮសូរប្អូនក្អួតក៏ដើរទៅមើល ពេលនោះគាត់សួរថា ប្អូនចេះតែម៉េចបងកោសខ្យល់ឲ្យ ជនរងគ្រោះប្រាប់បងថ្លៃថាខ្ញុំអត់អីទេមិនបាច់កោសខ្យល់ទេ ឃើញប្អូនថាមិនអី ហើយមិនព្រមឲ្យកោសខ្យល់ទៀត បងថ្លៃក៏ដើរទៅផ្ទះវិញទៅ។
តាមប្រភពដដែលឲ្យដឹងទៀតថា ប្រហែលជាម៉ោង១១ជាងបងថ្លៃប្រុសក៏មកមើលម្តងទៀតក៏ស្រាប់តែឃើញប្អូនថ្លៃដេកស្លាប់នៅផ្លូវចូលផ្ទះបាយបាត់ទៅហើយក៏ស្រែកហៅអ្នកជិតខាងឲ្យមកជួយនិងរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលដើម្បីមកពិនិត្យសាកសព។
លោកអនុសេនីយឯក គិន ឆែរី នាយប៉ុស្តិ៍អណ្តូងខ្មែរ ក្រុងកំពតបានឲ្យដឹងថា ពេលប្រជាពលរដ្ឋរាយការមកប៉ុស្តិ៍ថាមានមនុស្សស្លាប់នៅក្នុងផ្ទះដោយគ្មានអ្នកណាដឹង និងមិនដឹងមូលហេតុ លោកក៏បានរាយការទៅអធិការនគរបាលក្រុង និងសមត្ថកិច្ចជំនាញដើម្បីមកពិនិត្យសាកសពភ្លាមៗទាំងយប់ ។
ក្រោយពីធ្វើការពិនិត្យនិងធ្វើកោសលវិច្ចយ័រួច សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះ លុយ ដា ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។ សាកសពពិតជាស្លាប់ដោយសារគាំងបេះដូងពិតប្រាកដមែន តាមការពិនិត្យនៅលើខ្លួនសាកសពគ្មានស្លាកស្នាមអ្វីគួរសង្ស័យករណីបទល្មើសផ្សេងៗឡើយ។
តាមប្រពភពពីអ្នកភូមិបានឲ្យដឹងទៀតថា បុរសរងគ្រោះរូបនេះមានប្រពន្ធនិងមានកូនប្រុសម្នាក់ ប៉ុន្តែប្រពន្ធមិនបាននៅផ្ទះជាមួយនោះទេ ដោយប្រពន្ធទៅធ្វើការនៅក្រុងព្រះស៊ីហនុ រីឯរូបគាត់នៅផ្ទះជាមួយកូនប្រុស។
តាមប្រភពដដែលបានឲ្យដឹងទៀតថា គ្រួសារប្តីប្រពន្ធមួយគ្រួសារនេះកន្លងមកពុំសូវចុះសម្រុងជាមួយគ្នាទេ ហើយក៏ធ្លាប់បានលែងលះគ្នាទៀតផង ។ ទោះបែកគ្នាជាមួយប្រពន្ធមួយរយះធំទៅហើយក្តី ក៏បុរសរូបនេះនៅតែមិនដាច់អាល័យពីប្រពន្ធ រហូតដល់ប្រពន្ធវិលមកផ្ទះមើលកូនក៏ត្រូវបុរសរូបនេះសុំជានារួមរស់ជាប្តីប្រពន្ធនឹងគ្នាវិញ ប្រពន្ធក៏ព្រមនៅរួមរស់ជាមួយគ្នាវិញទៅ។
ដោយជីវភាពក្នុងគ្រួសារជួបការខ្វះខាត គ្មានចំណូលដើម្បីដោះស្រាយក្នុងគ្រួសារ ប្រពន្ធក៏សុំប្តីទៅធ្វើការនៅខេត្តព្រះស៊ីហនុ ប៉ុន្តែពុំមានប្រភពណាដឹងថាប្រពន្ធបុរសរូបនេះទៅធ្វើការនៅខេត្តព្រះស៊ីហនុមិនដឹងធ្វើការអ្វីនោះឡើយ។
តាមប្រភពពីអ្នកភូមិដដែលឲ្យដឹងទៀតថា ការស្លាប់បុរសខាងលើខ្លះសង្ស័យថាពុលសាច់សត្វគីង្គក់ ខ្លះសង្ស័យថាខ្យល់គរ មកពីភ្នំអស់កំលាំងហើយផឹកស្រាទើបជួបបញ្ហាដូច្នេះ ។ បើពុលសាច់គីង្គក់់វាពុលអ្នកហូបទាំងអស់គ្នាទៅហើយ មិនអាចហូប៤ទៅ៥នាក់ គេមិនពុល មកពុលតែឯងនោះទេគឺបណ្តាលមកពីខ្យល់គរច្រើនជាង (នេះគ្រាន់តែជាការសង្ស័យ)របស់អ្នកភូមិដែលឃើញពួកគាត់ផឹកស៊ីប៉ុណ្ណោះ។
ក្រោយពីធ្វើកោសលវិច្ច័យរួច សមត្ថកិច្ចបានប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារសាច់ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ