ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

លោកគ្រូ គូ សុភាព បាន​មាន​សង្ឃដីកា​ថា បើ​មនុស្ស​ក្នុង​ពិភពលោក បោះបង់ ព្រហ្ម​វិហារធម៌​ចោល ពិភពលោក​នឹង​រលាយ​ហើយ​។

លោកគ្រូ គូ សុភាព បាន​មាន​សង្ឃដីកា​ថា បើ​មនុស្ស​ក្នុង​ពិភពលោក បោះបង់ ព្រហ្ម​វិហារធម៌​ចោល ពិភពលោក​នឹង​រលាយ​ហើយ​។

នេះ​បើ​តាម​វី​ដេ​អូ​ខ្លី​មួយ អំពី​ព្រហ្ម​វិហារធម៌ ដែល​លោកគ្រូ គូ សុភាព បាន​ផូស​នៅ ក្នុង​ហ្វេ​ស​ប៊ុ​ក​នៅ​ថ្ងៃ​ទី​២៣ ខែមេសា​។

លោកគ្រូ បាន​លើក​ឧទាហរណ៍​សម័យ​ប៉ុ​ល​ពត ដែល​មនុស្ស​មិន​មាន​ព្រហ្ម​វិហារធម៌ បាន​ធ្វើ​អោយ​ឆេះ​ប្រទេស​កម្ពុជា​។

ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ លោក គ្រូ គូ សុភាព បាន​ពន្យល់​ថា បើសិនជា​មនុស្ស​មាន ព្រហ្ម​វិហារធម៌ ពេល​នោះ វា​នឹង​នាំ​ដល់​ការ​ចម្រុងចម្រើន​ជា​មិន​ខាន​។

លោក គ្រូ បាន​មាន​សង្ឃដីកា​ថា បើ​ពិភពលោក​នៅ​ថែរក្សា ព្រហ្ម​វិហារធម៌ ពេល​នោះ វា​នឹង​ត្រជាក់ត្រជុំ​។ ទាំង​ឪពុក​ម្តាយ មាន​ព្រហ្ម​វិហារធម៌​ចំពោះ​កូន​។ គ្រូ​មាន​ព្រហ្ម​វិហារធម៌​ចំពោះ​សិស្ស​។ អ្នកដឹកនាំ​ត្រូវ​មាន​ព្រហ្ម​វិហារធម៌ ចំពោះ ប្រជាន​រាស្ត្រ ហើយ​ប្រធាន​ក្រុមហ៊ុន និង​ប្រធាន​ស្ថាប័ន​មាន​ព្រហ្ម​វិហារធម៌ ចំពោះ​កូនចៅ​។ ពេល​នោះ វា​នឹង​ត្រជាក់ ហើយ​ចម្រុងចម្រើន​។

ព្រហ្ម​វិហារធម៌​ទាំង​៤ របស់​ព្រះពុទ្ធ រួម​មាន ៖ មេត្តា ករុណា មុទិតា និង​ឧបេក្ខា គឺជា​ធម៌​ដ៏​ប្រសើរ ធម៌​ដ៏​បរិសុទ្ធ ដែល​បាន​អប់រំ​ចិត្ត​មនុស្ស​ឱ្យ​មាន​ក្តី​សុខ ព្រមទាំង​អប់រំ​ការ​ប្រព្រឹត្តិ​របស់​មនុស្ស​ឱ្យ​ដើរមក​ផ្លូវ​កណ្តាល ជា​ផ្លូវ​ត្រឹមត្រូវ​ប្រកប ដោយ​ការ​មេត្តា និង​ការ​បង្ហាញ​ក្តី​ស្រលាញ់ ចំពោះ​គ្រប់​មនុស្ស និង​សព្វ​សត្វ​ទាំងពួង​។

អ្នក​ដែល​គោរព​ទៅ​តាម​ព្រហ្ម​វិហារធម៌​ទាំង​៤ រមែង​ជា​មនុស្ស​ដែល​មានការ​គោរព ស្រលាញ់ រាប់អាន និង​មាន​ក្តី​មេត្តា​ប្រកបដោយ​ភាព​ស្មោះស្ម័គ្រ ចំពោះ​មនុស្ស​ទូទៅ​ដោយ​មិន​រើសអើង ថែម​ទាំង​ធ្វើ​ឱ្យ ជីវិត​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឡើង​ទៀត​ផង​។

នៅ​ក្នុង​នោះ​ដែរ ព្រហ្ម​វិហារធម៌ មិនមែន​សម្រាប់​តែ​បុគ្គល​ណា​ម្នាក់​នោះ​ទេ តែ​អាច យក​មក​អនុវត្ត​អប់រំ​ទូន្មាន​ជា​ទូទៅ​សម្រាប់​មនុស្ស​គ្រប់​រូប មិន​ថា​តែ​ប្រជាពលរដ្ឋ ធម្មតា មាតាបិតា កូនចៅ មេដឹកនាំ​ប្រទេស ស្តេច​គ្រប់គ្រង​ផែនដី និង​សូ​ម្បី សេចក្តី​ស្នេហា​ផង​ដែរ​។

១.​មេត្តា
មេត្តា តាម​ន័យ​ព្រះពុទ្ធ​សាសនា​បាន​ន័យ​ថា ជា​សេចក្តី​ល្អ សេចក្តី​ស្រលាញ់ ការ​រាប់អាន និង​ចង់ឱ្យ​អ្នក​ដទៃ​បាន​សុខ​។

២.​ករុណា
ករុណា ន័យ​ក្នុង​ព្រះពុទ្ធ​សាសនា​បាន​ន័យ​ថា សេចក្តី​សណ្តោស អាណិតអាសូរ ការ​ជ្រោមជ្រែង និង​ការ​ជួយ​សម្រាលទុក្ខ​លំបាក ឬ​ក្តី​ឈឺចាប់​របស់​អ្នក​ណា​ម្នាក់​។

៣. មុទិតា
មុទិតា គឺជា​សេចក្តី​អំណរ ការ​អបអរសាទរ និង​ការ​សម្តែង​ក្តី​សប្បាយ រីករាយ​អស់ពី​ចិត្ត ពី​ថ្លើម​ចំពោះ​មនុស្ស​ដែល​នៅ​ជុំវិញ​។

៤.​ឧបេក្ខា
ឧបេក្ខា មាន​ន័យ​ថា ការ​តាំង​ចិត្តជា​កណ្តាល មិន​លម្អៀង ការ​មិន​គេចវេស មានចិត្ត ស្មោះត្រង់​មិន​វៀចវេរ និង​ការ​ផ្តល់​សេរីភាព​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ