ក្មេ.ង៣ឆ្នាំម្នាក់រត់ឆ្លងផ្លូវដែក ជួបគ្រោះផ្អើល
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ ក្មេងស្រីម្នាក់បានរករបួសជើងខាងស្ដាំ ក្នុងខណៈពេលដែលនាងបានរត់ឆ្លងផ្លូវ
ខេត្តព្រះសីហនុ ៖ ក្មេងស្រីម្នាក់បានរករបួសជើងខាងស្ដាំ ក្នុងខណៈពេលដែលនាងបានរត់ឆ្លងផ្លូវ
ខេត្តព្រះសីហនុ ៖ ក្មេងស្រីម្នាក់បានរករបួសជើងខាងស្ដាំ ក្នុងខណៈពេលដែលនាងបានរត់ឆ្លងផ្លូវរថភ្លើង ហើយប៉ះចំហៀងរថភ្លើងខ្ទាតចេញតែម្តង ។
ហេតុការណ៍ខាងលើនេះបានកើតមានឡើងកាលពីវេលាម៉ោង១និង១០នាទីរសៀលថ្ងៃទី២០ មេសា ឆ្នាំ២០២៤ លើដងផ្លូវដែក នៅចំណុចក្បែរសាលាបឋមសិក្សាភូមិអូរត្រជាក់ចិត្ត ស្ថិតនៅភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
រថភ្លើង១ខ្សែខាងលើ ពណ៌ទឹកប៊ិកលាយបៃតង មានលេខសម្គាល់លេខ AS-1002 មានទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ បើកបរដោយឈ្មោះ អៀង វីរៈ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរបើកបររថភ្លើង មានទីលំនៅភូមិទ្រុងមាន់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ក្មេងស្រីរងគ្រោះឈ្មោះ សីហា យ៉ានីន អាយុ៣ឆ្នាំ មានទីលំនៅភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា រថភ្លើង១ខ្សែខាងលើ មានទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅ ខេត្តព្រះសីហនុ លុះមកដល់ចំណុចខាងលើ ស្រាប់តែមានក្មេងស្រីម្នាក់រត់ឆ្លងផ្លូវពីត្បូងទៅជើង បានប៉ះនឹងចំហៀងរថភ្លើង បណ្ដាលឱ្យខ្ទាតចេញ និងរងរបួសជើងខាងស្តាំតែម្តង ។
បច្ចុប្បន្ន ជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅគ្លីនិចឯកជនក្នុងឃុំវាលរេញ ។ចំណែករថភ្លើងបានបន្ដដំណើរចូលទៅខេត្តព្រះសីហនុ ៕
ចែករំលែកព័តមាននេះ