ផ្ទុះធុងហ្គាស! ឆេះតូបលក់ដូរ និងផ្ទះពលរដ្ឋអស់ជាច្រើនខ្នង រួមទាំងរបួ.សអ្នកជួយពន្លត់ច្រើននាក់
- ព្រះវិហារ
ខេត្តព្រះវិហារ ៖ មានករណីអគ្គិភ័យបានកើតឡើងដោយសារផ្ទុះធុងហ្គាស បង្កជាអគ្គិភ័យ បណ្ដាលឱ្យ
ខេត្តព្រះវិហារ ៖ មានករណីអគ្គិភ័យបានកើតឡើងដោយសារផ្ទុះធុងហ្គាស បង្កជាអគ្គិភ័យ បណ្ដាលឱ្យ
ខេត្តព្រះវិហារ ៖ មានករណីអគ្គិភ័យបានកើតឡើងដោយសារផ្ទុះធុងហ្គាស បង្កជាអគ្គិភ័យ បណ្ដាលឱ្យឆាបឆេះតូបលក់ដូរ និងផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង។
ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ ។
សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យនេះបានឆាបឆេះ ផ្ទះបងប្អូនប្រជាពលរដ្ឋអស់ចំនួន២ខ្នង ខូចខាតអស់ទាំងស្រុង និង៣ខ្នងទៀត ខូចខាតអស់ប្រហែល៤០ភាគរយ ករណីខាងលើនេះ បណ្ដាលមកពីផ្ទុះធុងហ្គាស ។
សមត្ថកិច្ចបន្តថា ម្ចាស់ផ្ទះខាងលើមានឈ្មោះ រិន សំបូរ អាយុ៤០ឆ្នាំ ជាអ្នកលក់ និងដូរហ្គាស ( ធុង ហ្គាសមានសភាពចាស់ មានច្រែះ ស្របពេលអាកាសធាតុឡើង៤២អង្សា) អគ្គិភ័យបង្កឡើងផ្តើម ចេញពីផ្ទះនោះទៅ។
ជនរងគ្រោះរបួសសើស្បែក៥នាក់ ដោយសារការចូលរួមជួយពន្លត់ផង។
ករណីនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្តទៀត ។
ក្នុងហេតុការណ៍នោះដែរ មានកងកម្លាំងអធិការដ្ឋាននគរបាល ស្រុកជ័យសែន អធិការដ្ឋាន នគរបាលស្រុកឆែប ដោយប្រើប្រាស់ទឹកអស់ចំនួន១០រថយន្ត ទើបភ្លើងបានរលត់ដោយជោគជ័យ នៅវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃដដែល ៕
ចែករំលែកព័តមាននេះ