ខេត្តកណ្តាល ៖ ក្នុង១ថ្ងៃៗ មហាជនសង្កេតឃើញថា គោលដៅចរាចរណ៍ខេត្តកណ្តាលជាច្រើនកន្លែង មិនបានរឹតបន្តឹងទៅលើរថយន្តកែច្នៃ និងរថយន្តសាំងយុងកែច្នៃដឹកសំពីងសំពោងព្រោងព្រាតចូលក្នុងរាជធានីភ្នំពេញដូចហែកឋិននោះទេ ។
ប្រភពព័ត៍មានច្បាស់ការណ៍បានអោយកោះសន្តិភាពដឹងថា រថយន្តកែច្នៃបានដឹកពូកខ្នើយកកស្ទះពេញផ្លូវបានឆ្លងកាត់គោលដៅត្រួតពិនិត្យចរាចរណ៍ផ្លូវគោកនៅផ្លូវជាតិលេខ២ខាងត្បូងផ្សារដើមអំពិលស្រុកកណ្តាលស្ទឹង ឈប់បាន១ដង្ហើមចង្រឹត ក៏ស្រាប់តែញ៉ែគ្នាបន្តិចបន្តួចជាមួយបងៗសមត្ថកិច្ចរួច ក៏រថយន្តកែច្នៃខាងលើ បើកចេញទៅដោយរលូន ហើយទង្វើបែបនេះគឺកើតមានជារៀងរាល់ថ្ងៃ ។
ប្រភពបានអោយដឹងទៀតថា ចំណែកផ្លូវជាតិលេខ២១វិញ រថយន្តសាំយ៉ុងកែច្នៃទាំងបំពង់ស៊ីមាំងហើយថែមកង់ក្រោយឡើង៤គ្រាប់ខុសលក្ខណៈបច្ចេកទេ រាប់សិបគ្រឿងក្នុង១ថ្ងៃៗនៅតែបន្តឆ្លងកាត់គោលដៅចរាចរណ៍បានដោយរលូនដូចគ្នាដោយ គ្រាន់តែតៃកុងឡានចុះសាសងញ៉ែញ៉ងគ្នាជាមួយសមត្ថកិច្ចនៅគោលដៅជាកាស្រេច ។
មហាជនបានបញ្ជាក់ច្បាស់ៗថា សកម្មភាពរថយន្តកែឆ្នៃដឹកសំពីងសំពោងព្រោងព្រាតនាំទំនិញពីប្រទេសវៀតណាម ទំនងគេរត់ការរួចរាល់អស់ហើយបានជារលូនយ៉ាងនេះ តែបើចំពោះពលរដ្ឋខុសត្រូវតិចតួចអស់លោកសមត្ថកិច្ចតាមគោលដៅសូត្រច្បាប់អោយឡើងរអិលមាត់ដូចបទចម្រៀងរ៉េបអញ្ចឹង ។
ធ្វើអីធ្វើទៅ ឱ្យតែមានជោគមានជ័យលាភីទៅបានហើយ…ចង់អ្នកណាថាអីថាទៅ អញអត់ខ្វល់…ហេ!ហេ!
ពាក់ពន្ធ័ករណីខាងលើកោះសន្តិភាព មិនអាចសុំការបំភ្លឺពីលោកហេង សំអឿន ស្នងការងទទួលផែនសណ្តាប់ធ្នាប់ និងចរាចរណ៍នៃស្នងការនគរបាលខេត្តកណ្តាលបានទេ ដោយទូរសព្ទ័ចូលដឹងថា ជាអ្នកកាសែតមិននិយាយ ។
ចែករំលែកព័តមាននេះ