អ្នករកឃ្មុំម្នាក់បា.ត់ខ្លួនអស់៤ថ្ងៃ ស្រាប់តែប្រទះឃើញកៀ.បជាប់មែកឈើយ៉ាងរន្ធ.ត់
- មណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ អ្នករកឃ្មុំម្នាក់ត្រូវបានគេរាយការណ៍ថា បាត់ខ្លួនអស់រយៈពេល៤ថ្ងៃចាប់ពីថ្ងៃ ទី៣០
ខេត្តមណ្ឌលគិរី ៖ អ្នករកឃ្មុំម្នាក់ត្រូវបានគេរាយការណ៍ថា បាត់ខ្លួនអស់រយៈពេល៤ថ្ងៃចាប់ពីថ្ងៃ ទី៣០
ខេត្តមណ្ឌលគិរី ៖ អ្នករកឃ្មុំម្នាក់ត្រូវបានគេរាយការណ៍ថា បាត់ខ្លួនអស់រយៈពេល៤ថ្ងៃចាប់ពីថ្ងៃ ទី៣០ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០០៤ បន្ទាប់ពីជនរងគ្រោះចេញពីផ្ទះ ចូលព្រៃស្វែងរកទឹកឃ្មុំលក់ដើម្បីដោះស្រាយជីវភាពគ្រួសារ។
សេចក្ដីរាយការណ៍បានឱ្យដឹងថា កន្លងមកជនរងគ្រោះតែងចេញទៅរកឃ្មុំក្នុងព្រៃមួយឬពីរថ្ងៃប៉ុណ្ណោះ តែដោយសារបាត់ជនរងគ្រោះខុសប្រក្រតីមិនឃើញត្រឡប់មកផ្ទះវិញ ក្រុមគ្រួសារបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលដើម្បីជួយអន្តរាគមន៍។
ក្រោយទទួលពាក្យបណ្ដឹងពីក្រុមគ្រួសារជនរងគ្រោះ លោក កប ធន់ មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមេម៉ង់ បានដឹកនាំកម្លាំង សហការជាមួយយោធាកងអនុសេនាធំទី២និងបងប្អូនសហគមន៍សរុបជាង៧០នាក់ បានចែកចេញជា៧ក្រុម ដើម្បីរុករកតែម្ដង។
បន្ទាប់ពីរុករកអស់រយៈពេល៨ម៉ោងគិតត្រឹមរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ក្រុមការងារក៏បានប្រទះឃើញយុវជនដែលបានបាត់ខ្លួនរូបនោះគៀបនឹងមែកដើមឈើដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ចំណុចកើតហេតុត្រង់ចំណុចភ្នំអន្នើញ ដែលស្ថិតក្នុងភូមិពូកេះ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម្យើត សំណាង ភេទប្រុស អាយុ២០ឆ្នាំ ជាជនជាតិមុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិពូកេះ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
បើតាមការពិនិត្យជាក់ស្ដែងនៅកន្លែងកើតហេតុ សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានឡើងដើមឈើ យកឃ្មុំរួចរអិលជើងធ្លាក់គៀបនឹងមែកដើមឈើ ដាច់ខ្យល់ស្លាប់ពិតប្រាកដមែន៕
ចែករំលែកព័តមាននេះ