ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីម្នាក់កំពុងរង់ចាំបោះត្រា​ប៉ាស្ព័រ​ទៅថៃ ស្រាប់តែមាន​អាការៈមិនស្រួលផ្អើលច្រក​ទ្វារអន្តរជាតិប៉ោយ​​ប៉ែត

8 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ ស្ត្រីជនជាតិថៃម្នាក់អាចកើតខ្យល់គរ ខណៈពេលកំពុងអង្គុយរង់ចាំបោះ

ខេត្ត​បន្ទាយមានជ័យ ៖ ស្ត្រីជនជាតិថៃម្នាក់អាចកើតខ្យល់គរ ខណៈពេលកំពុងអង្គុយរង់ចាំបោះត្រាលើលិខិតឆ្លងដែនចេញទៅថៃវិញជាមួយប្ដី ស្រាប់តែនាង​មានអាការៈប្រកា.ច់ខាំធ្មេញ ផ្អើល​ប្រជា​ពលរដ្ឋជួយសង្គ្រោះបឋម ។

​ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើល​កើតឡើងកាលពី​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

តាមប្រភពពី​ប្រជាពលរដ្ឋបានឱ្យ​ដឹង​ថា នៅពេលគាត់ទៅបោះត្រា​ប័ណ្ណព្រំដែនចេញទៅថៃ ស្រាប់តែឃើញស្ត្រីជនជាតិថៃ​ម្នាក់​អាយុប្រមាណ៣០ឆ្នាំនៅជាមួយប្ដី អាចរង់ចាំ​បោះត្រា​លិខិតឆ្លងដែនចេញទៅថៃ ។ ខណៈពេលអង្គុយរង់​ចាំ ស្រាប់តែស្ត្រីជនជាតិថៃបានប្រកាច់ខាំធ្មេញ ហើយត្រូវបានប្រជាពលរដ្ឋខ្មែរនៅក្បែរនាំគ្នាជួយសង្គ្រោះបឋម ដោយអ្នក​ខ្លះ​យកស្លាបព្រាដែកដាក់ក្នុងមាត់ កុំឱ្យនាង​ខាំអណ្ដាត ហើយខ្លះ​ទៀតជួយរឹតដើមទ្រូង និងច្របាច់ដៃជើងឱ្យដឹងខ្លួន ដោយរង់ចាំរថយន្តសង្គ្រោះមកទទួលយកទៅមន្ទីរពេទ្យខាងទឹកដី​កម្ពុជា។

តាមប្រភពពីប្រជាពលរដ្ឋបានបន្ត​ថា ដោយរង់ចាំរថយន្តសង្គ្រោះយូរពេក ហើយស្ថានភាពអាការៈរបស់ស្ត្រីជនជាតិថៃរូបនោះ ដូចជា​បានធូរស្បើយបន្តិច ដោយ​មាន​ការសម្របសម្រួលពីកម្លាំងនគរបាលអន្តោប្រវេសន៍ផ្នែកវីសារ និងរទេះរុញ ហើយប្ដីរបស់​ស្ត្រីជនជាតិថៃនោះ​ក៏​បានរុញរទេះយកប្រពន្ធចូលក្នុងទឹកដីថៃយ៉ាងប្រញាប់ប្រញាល់។

កម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានឱ្យ​ដឹង​ថា ស្ត្រីជនជាតិដែលរង់ចាំ​បោះត្រាលើ​លិខិតឆ្លងដែន ​ហើយ​មាន​អាការៈប្រកា.ច់ខាំធ្មេញខាងលើ អាចជាជំងឺប្រចាំកាយរបស់​នាង ឬកើតខ្យល់គ ព្រោះពួកគាត់២នាក់ប្ដីប្រពន្ធអាចអ្នកធ្វើការងារក្នុងកាស៊ីណូ ដោយអត់ងងុយទើបកើត​ខ្យល់​គបែបនេះ ។

កម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតក៏បានអគុណចំពោះបងប្អូនប្រជាពល​រដ្ឋដែលបានជួយសង្គ្រោះបឋមដល់ស្ត្រីថៃខាងលើផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ