ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ.ជ.ប​​ ណែនាំ​ពីការ​ផ្ទៀ​ង​ផ្ទាត់​ឯកសារ​បញ្ជាក់​អត្ត​សញ្ញាណ​អ្នក​បោះ​ឆ្នោត​និង​បញ្ជី​​បោះឆ្នោត​​តាម​ការិយាល័យ​

10 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖ ដើម្បី​សម្រួល​ដល់​អ្នក​បោះឆ្នោត​ គណៈ​កម្មាធិការជាតិ​រៀប​ចំការ​បោះ​ឆ្នោត​(​គ.ជ.ប​)​ បាន​ចេញ​សេចក្ដី​ណែនាំ​​ដល់​គណៈ​កម្ម​ការ​​រាជធានី ខេត្ត​ រៀប​ចំ​ការ​បោះ​ឆ្នោត​(​គធ/​ខប​) ដើម្បី​ធ្វើការ​ណែនាំ​បន្ត​​​ដល់​គណៈ​​កម្មការ​ឃុំ សង្កាត់​​រៀប​ចំ​ការ​បោះឆ្នោ​ត​(​គកប) ស្ដីពីការ​ពិនិត្យ​​ផ្ទៀង​ផ្ទាត់​​ឈ្មោះ​​អ្នកបោះ​ឆ្នោត​ក្នុង​បញ្ជី​ឈ្មោះ​បោះ​

រាជធានីភ្នំពេញ​៖ ដើម្បី​សម្រួល​ដល់​អ្នក​បោះឆ្នោត​ គណៈ​កម្មាធិការជាតិ​រៀប​ចំការ​បោះ​ឆ្នោត​(​គ.ជ.ប​)​ បាន​ចេញ​សេចក្ដី​ណែនាំ​​ដល់​គណៈ​កម្ម​ការ​​រាជធានី ខេត្ត​ រៀប​ចំ​ការ​បោះ​ឆ្នោត​(​គធ/​ខប​) ដើម្បី​ធ្វើការ​ណែនាំ​បន្ត​​​ដល់​គណៈ​​កម្មការ​ឃុំ សង្កាត់​​រៀប​ចំ​ការ​បោះឆ្នោ​ត​(​គកប) ស្ដីពីការ​ពិនិត្យ​​ផ្ទៀង​ផ្ទាត់​​ឈ្មោះ​​អ្នកបោះ​ឆ្នោត​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​នៅតាម​ការិយាល័យ​។

 យោង​តាម​សេចក្ដី​ប្រកាស​របស់​អគ្គ​លេខា​ធិការ​ដ្ឋាន​ គ.ជ.ប បាន​ណែ​នាំ​ថា​ ការពិនិត្យ​ផ្ទៀង​ផ្ទាត់​ឈ្មោះ​​អ្ន​ក​បោះ​ឆ្នោត​ក្នុង​បញ្ជី​បោះឆ្នោត​​នៅតាម​ការិយាល័យ​​បោះឆ្នោត​​ទៅ​នឹង​ឯក​សារ​បញ្ជាក់​អត្ត​សញ្ញាណ​​អ្នក​បោះឆ្នោត​ឱ្យ​បាន​ត្រឹមត្រូវ​​បន្ទាប់​ពី​​ធ្វើការ​ប្រៀប​ធៀប​​រូប​ពិត​ខាង​ក្រៅ​ទៅ​នឹ​ង​រូ​ប​ថត​ក្នុង​ឯកសារ​បញ្ជាក់​អត្ត​សញ្ញាណ​របស់​ពួក​គេ​នៅ​ថ្ងៃបោះឆ្នោត​។

សេចក្ដី​ណែនាំ​បន្ត​ថា​​​ អ្នក​បោះឆ្នោត​​ទាំង​អស់​​ត្រូវ​បាន​​អនុញ្ញាត​ឱ្យ​បោះ​ឆ្នោត​នៅ​ពេល​ដែល​៖

 ឈ្មោះ​អ្នក​បោះឆ្នោត​នោះ​ត្រូវ​បាន​​សរសេរ​យ៉ាង​ត្រឹម​ត្រូវ​

 ឈ្មោះ​អ្នក​បោះឆ្នោត​​នោះសរសេរ​ខុស​ប៉ុន្តែមាន​សូរ​ដូច​គ្នា​

 ឈ្មោះ​អ្នក​បោះឆ្នោត​នោះ​សរសេរ​ខុស​​គ្នា​ ដោយ​ខុស​​អក្ខរា​វិរុទ្ធ​​បន្តិច​បន្តួច​​ហើយ​​សូរ​ស្រដៀង​គ្នា​៕