ខេត្តកណ្តាល ៖ ថ្មីៗនេះល្បីឧកញ៉ា២រូប ១ចាក់ថ្មចូលទន្លេ និង១ទៀតសង់ផ្ទះអោយម្តាយ ចូលទន្លេនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មិនទាន់បាត់ល្បីផងឥឡូវមក១ករណីទៀតហើយ គឺមានអ្នកមានសង់សំណង់រំលោ.ភយកដីទន្លេ នៅក្រុងអរិយក្សត្រ ខេត្តកណ្តាលយ៉ាងរំភើយដោយរលូន ។
ប្រភពច្បាស់ការ ពីពលរដ្ឋបានអោយដឹងថា សំណង់ដែលសង់នៅចំណុចភូមិព្រែកដូនហែម សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ គឺជារបស់អ្នកមានអំណាចម្នាក់ តែពួកគាត់មិនហ៊ានបញ្ចេញឈ្មោះនោះទេ ហើយសំណង់ខាងលើសង់យូរមកហើយដែរ ដោយមិនដឹងថា មានច្បាប់ ឬគ្មានច្បាប់ឡើយ ដោយគ្រាន់តែដឹងថា សង់រំលោ.ភយកទន្លេចំតួតែម្តង ។
ប្រភពដដែលបានបញ្ជាក់ទៀតថា នៅក្រុងអរិយក្សត្រមានតែពួកអ្នកមានលុយមានអំណាចនោះទេដែលចិញ្ចឹមចិត្តចង់បានតែដីទន្លេ បើអ្នកក្រៗដូចពួកគាត់រំលោ.ភដីទន្លេតែ១តឹក ដឹងតែអាជ្ញាធរមកហាមឃាត់ភ្លាមៗតែម្តង ។ ពាក់ពន្ធ័ករណីខាងលើ កោះសន្តិភាពមិនអាចសុំការបំភ្លឺពីលោកចៅសង្កាត់ព្រែកអំពិលបានទេ ដោយទូរស័ព្ទចូលមិនមានអ្នកទទួល ។
ចំណែកលោក ជា តារា អភិបាលក្រុងអរិយក្សត្រ បានអោយកោះសន្តិភាពដឹងថា ពិតជាមានការសាងសង់សំណង់នៅចំណុចខាងលើមែន តែរឿងរំលោ.ភយកទន្លេលោកសុំបដិសេធ គឺមិនមានការំលោ.ភនោះទេ ។
លោកអភិបាលក្រុងបានបន្តទៀតថា ពីមុនដីនៅចំណុចហ្នឹងជាដីកម្មសិទ្ធ(លោកអភិបាលមិនចាំឈ្មោះម្ចាស់កម្មសិទ្ធដីនឹងទេ) វាបានបាក់ចូលទន្លេដូច្នេះម្ចាស់គាត់រៀបចំបុកគ្រឹះទប់ដីកុំអោយបាក់ចូលទន្លេទៀត ព្រោះម្ចាស់គាត់ត្រៀមសង់លំនៅឋាន ។
បច្ចុប្បន្នលោកអភិបាលក្រុងបានអោយម្ចាស់ផ្អាកសិន ដោយតម្រូវអោយម្ចាស់ដីខាងលើរត់ច្បាប់អោយរួចរាល់សិនទើបអនុញ្ញតអោយសង់បន្ត ។ ព័ត៌មានបន្ថែមនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ